អាសូរ! តែមួយប៉ប្រិចភ្នែកឆក់ជីវិតមនុស្សម្នាក់បាត់
- កណ្តាល
ខេត្តកណ្តាល ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កម្មករបោកគួកម្នាក់បានស្លាប់ ខណៈដើរទៅបើកកង្ហារឆ្លងចរន្តអគ្គិសនី ។ ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៩និង២៥នាទីនៅចំណុចរោងចក្របោកគួក ស្ថិតក្នុងភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បានបបន្តថា ជនរងគ្រោះឈ្មោះសន រដ្ផា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបោកគួក មានទីលំនៅសព្វថ្ងៃភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

សាក្សីបានអោយដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោងខាងលើ ជនរងគ្រោះបានចូលទៅធ្វើការក្នុងរោងចក្របោកគួកដូចសព្វដង ក្រោយពេលក្ដៅពេកជនរងគ្រោះបានដើរទៅបើកកង្ហារ ពេលនោះជនរងគ្រោះបានឆក់ដួលសន្លប់តែម្តង ។
មូលហេតុ កង្ហារឆ្លងចរន្តអគ្គិសនី ។ ភ្លាមៗនោះកម្មករធ្វើការក្នុងរោងចក្របានដឹកជនរងគ្រោះទៅសង្គ្រោះនៅពេទ្យបង្អែកស្រុកស្អាង តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ ក្រោយពីសមត្ថកិច្ចជំនាញ និងគ្រូពេទ្យមេភូមិ មេឃុំចុះពិនិត្យឃើញថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ ពិនិត្យរួចសពបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ