ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ជួយ​រក​ឪពុក​ម្តាយ​ក្មេង​ប្រុស​នេះ​ផង គួរ​ឱ្យ​អាណិត​ណាស់​!

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​៦ ឧសភា ឆ្នាំ​២០១៩ ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិត​ត្រាំ​ង​បាន​ប្រទះ​ឃើញ​ក្មេង​ប្រុស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ប្រហែល​ពី​២​ទៅ​៣​ឆ្នាំ បាន​វង្វេង​ឪពុក​ម្តាយ ហើយ​ឈរ​យំ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​៦ ឧសភា ឆ្នាំ​២០១៩ ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិត​ត្រាំ​ង​បាន​ប្រទះ​ឃើញ​ក្មេង​ប្រុស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ប្រហែល​ពី​២​ទៅ​៣​ឆ្នាំ បាន​វង្វេង​ឪពុក​ម្តាយ ហើយ​ឈរ​យំ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិត​ត្រាំង​ ហើយ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិត​ត្រាំ​ង ក្នុងស្រុក​ព្រៃ​នប់ នាំ​ក្មេង​ប្រុស​នោះ​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​រង់ចាំ​ប្រគល់​ជូន​ឪពុក​ម្តាយ ឬ​ក្រុម​គ្រួសារ​សាច់ញាតិ​វិញ ។

តាម​ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិត​ត្រាំ​ង​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​ប្រទះ​ឃើញ​ក្មេង​ប្រុស​ម្នាក់​ខាងលើ ទោះបីជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សួរនាំ​អ្វី ក៏​ក្មេង​ប្រុស​នោះ​មិន​និយាយ​ស្តី​អ្វី​ដែរ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិត​ត្រាំ​ង​សូម​ប្រកាស​ស្វែងរក​ឪពុក​ម្តាយ ឬ​ក្រុម​គ្រួសារ​សាច់ញាតិ​ដែល​បាន​បាត់​ក្មេង​ប្រុស​ដូច​មាន​ភិនភាគ​ខាងលើ សូម​មក​ទំនាក់ទំនង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិត​ត្រាំង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ