ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាស្រីរូបនេះចែករំលែក​ពីជំងឺមហារីក ដែល​ដំបូងនាង​គិត​ថា«ជាមុនច្រមុះ»

4 ឆ្នាំ មុន

តាម​ប្រភពពី The Sun បានឱ្យ​ដឹង​ថា តារា​ស្រី​នៅ​ក្នុង​រឿង«Married At Frist Sight»បាន​ប្រាប់​ពី​បទ​ពិសោធន៍​ជូរ​ចត់​របស់​នាង ទាក់ទង​នឹង​ជំងឺ​មហារីក​ស្បែក​ ។…

តាម​ប្រភពពី The Sun បានឱ្យ​ដឹង​ថា តារា​ស្រី​នៅ​ក្នុង​រឿង«Married At Frist Sight»បាន​ប្រាប់​ពី​បទ​ពិសោធន៍​ជូរ​ចត់​របស់​នាង ទាក់ទង​នឹង​ជំងឺ​មហារីក​ស្បែក​ ។
Lauren Huntriss អាយុ​៣១​ឆ្នាំ បាន​ប្រាប់​ថា នាង​ដំបូង​ឡើយ​ស្មាន​តែ​មាន​មុន​កើត​នៅ​លើ​ចុង​ច្រមុះ​របស់​នាង ​កាលពី​ឆ្នាំ​២០១៥​ ។​

ស្នាម​នោះ​ចេះ​តែ​ដុះ​ចេញ​មករ​ហូត​មិន​បាត់​ទាល់តែ​សោះ​ ។ ដោយសារ​តែ​គិត​ថា វា​គឹ​ជា​មុន​ធម្មតា នាង​មិន​បាន​ទៅ​រក​គ្រូពេទ្យ​ឡើយ​។ Huntriss បាន​បង្ហោះ​រៀបរាប់​នៅ​លើ Instagram ថា​៖ «​ខ្ញុំ​ញេច​វា​ម្តង​ហើយ​ម្តងទៀត តែ​វា​មិន​ទៅ​ណា​ទាល់តែ​សោះ​ ។ ប៉ុន្មាន​ខែ​ក្រោយមក ខ្ញុំ​ក៏​ចាប់អារម្មណ៍​ឃើញ​ថា វា​រីក​ធំ​ជាង​មុន ដែល​មិន​សមជា​មុន​ទាល់តែ​សោះ​ វា​ចាប់ផ្តើម​ហូរ​ឈា​មមិន​ឈប់​» ។

តារា​ស្រី​ម្នាក់​នេះ ក៏​ទៅ​ជួបនឹង​វេជ្ជបណ្ឌិត​ឯកទេស​ខាង​ស្បែក ដើម្បី​ពិគ្រោះ​រឿង​បញ្ហា​មុន​លើ​ផ្ទៃមុខ​។ គ្រូ​ពេទ្យ​មានការ​សង្ស័យ​ទៅ​លើ​ស្នាម​នៅ​ចុង​ច្រមុះ​របស់ Huntriss ហើយ​ក៏​ធ្វើការ​ច្រឹប​សាច់​ទៅ​ពិនិត្យ​។ គេ​ក៏​ឃើញ​ថា វា​ជម្ងឺមហារីក​ស្បែក ដែល​មិន​ទាន់​វិវត្តទៅ​ជា​កាច​។

គ្រូពេទ្យ​បាន​ធ្វើការ​វះកាត់​យក​ដុំ​សាច់​នោះ​ចេញ ហើយ​កែតម្រូវ​សាច់​ច្រមុះ​របស់ Huntriss ឱ្យ​ស្អាត​វិញ តាមតែ​អាច​ធ្វើ​ទៅ​បាន​។ Huntriss ថា​នេះ​កុំ​តែ​នាង​បាន​ទៅ​ជួបនឹង​គ្រូពេទ្យ កុំ​អីហ្នឹង​គឺ​យឺត​ពេល​បាត់​ទេ​ហើយ​។ នាង​អាច​នឹង​បាត់បង់​ច្រមុះ​ទាំងស្រុង ឬ​ក៏ មិន​មានជីវិត​អាច​ចែករំលែក​រឿង​នេះ​ប្រាប់​អ្នក​ទាំងអស់​គ្នា​បាន​ទេ​៕

អត្ថបទសរសេរ ដោយ