ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហត់ ឬ​ពិបាក​ដកដង្ហើម ៖ ប្រយ័ត្ន ! ទាំងនេះ​អាច​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​ស្ទះផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ COPD

2 ថ្ងៃ មុន

ជំងឺ​ស្ទះផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ (COPD) គឺជា​ជំងឺ​សួត​រ៉ាំរ៉ៃ​ដែល​វិវឌ្ឍន៍​យឺត​ៗ ហើយ​ធ្វើ​ឱ្យ​ពិបាក​ដកដង្ហើម ។ រោគ​សញ្ញា​អាច​ប្រែប្រួល​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​ជា​ធម្មតា​កាន់តែ​អាក្រក់​ទៅ​តាម​ពេលវេលា​។ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក​ថា ៖ តើ​ជំងឺ​ស្ទះផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ…

ជំងឺ​ស្ទះផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ (COPD) គឺជា​ជំងឺ​សួត​រ៉ាំរ៉ៃ​ដែល​វិវឌ្ឍន៍​យឺត​ៗ ហើយ​ធ្វើ​ឱ្យ​ពិបាក​ដកដង្ហើម ។ រោគ​សញ្ញា​អាច​ប្រែប្រួល​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​ជា​ធម្មតា​កាន់តែ​អាក្រក់​ទៅ​តាម​ពេលវេលា​។

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក​ថា ៖ តើ​ជំងឺ​ស្ទះផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ (COPD) មាន​រោគ​សញ្ញា​ដូច​ម្តេច?

រោគ​សញ្ញា​នៃ​ជំងឺ​ស្ទះផ្លូវ​ដង្ហើម​រុំ​ា​រ៉ៃ​រួម​មាន

១). ក្អក​រុំ​ា​រ៉ៃ

២). មាន​ស្លេស​ជា​ប្រចាំ​ជា​ពិសេស នៅ​ពេល​ក្រោកពីដំណេក​ពេល​ព្រលឹម

៣). ហត់ ឬ​ពិបាក​ដកដង្ហើម រុំ​ា​រ៉ៃ​។ ឧទាហរណ៍​នៅ​ពេល​ដើរ ឬ​ធ្វើ​អ្វីមួយ​យើង​មាន​អារម្មណ៍​ថា ឆាប់​ហត់​ជាង​អ្នក​ដទៃ ។

ក្នុង​ករណី​ធ្ងន់ធ្ងរ អ្នកជំងឺ​អាច​មាន​រោគ​សញ្ញា​បន្ថែម​ដូច​ជា ៖

–​ស្រក​ទម្ងន់ ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​។

–​ហើមជើង កជើង និង​ប្រអប់ជើង ដោយសារ​ការ​កកស្ទះ​ជាតិ​ទឹក​។

–​ក្រចកដៃ ឬ​បបូរមាត់​មាន​ពណ៌​ខៀវ (​ជា​សញ្ញា​នៃ​កម្រិត​អុក​ស៊ី​សែន​ទាប​ក្នុង​ឈាម​)​។

ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​ទាំងនេះ ជា​ពិសេស​ប្រសិនបើ​អ្នកមាន​អាយុ​លើស​ពី ៤០ ឆ្នាំ ហើយ​ធ្លាប់​ជក់បារី ឬ​ប៉ះពាល់​នឹង​ផ្សែង​ពុល​យូរ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ