ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​រលាក​ថ្លើម B លើ​ស្ត្រី​មាន​ផ្ទៃពោះ ៖ ពិនិត្យ គ្រប់គ្រង និង​ការពារ​ការ​ចម្លង​ទៅ​កូន

2 ថ្ងៃ មុន

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​ពេល​កន្លង​មក​ថា ៖ ជំងឺ​រលាក​ថ្លើម​ប្រភេទ B លើ​ស្ត្រី​មាន​ផ្ទៃពោះ – តើ​អ្វី​ជា​ជំងឺ​រលាក​ថ្លើម​ប្រភេទ B​? ជំងឺ​រលាក​ថ្លើម​ប្រភេទ…

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​ពេល​កន្លង​មក​ថា ៖ ជំងឺ​រលាក​ថ្លើម​ប្រភេទ B លើ​ស្ត្រី​មាន​ផ្ទៃពោះ

– តើ​អ្វី​ជា​ជំងឺ​រលាក​ថ្លើម​ប្រភេទ B​?

ជំងឺ​រលាក​ថ្លើម​ប្រភេទ B គឺជា​ជំងឺថ្លើម​ដែល​បណ្តាល​មក​ពី​វីរុស​។ មនុស្ស​ភាគច្រើន​ដែល​កើត ជំងឺ​រលាក​ថ្លើម​ប្រភេទ B គឺ វីរុស​នោះ​ស្ថិត​នៅ​ក្នុង​ខ្លួន​អ្នកជំងឺ ដែល​បណ្តាល​អោយ​មនុស្ស​នោះ​ឈឺ​អស់​មួយ​ជីវិត​។

ជំងឺ​រលាក​ថ្លើម​ប្រភេទ B អាច​បង្ក​អោយ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​បន្តិច​ម្តង​ៗ បូក​រួម​ទាំង​ការ​ខូច​ថ្លើម ខ្សោយ​ថ្លើម និង​ធ្វើ​អោយ​កើត​មហារីក​ថ្លើម​។ មនុស្ស​ភាគច្រើន​ដែល​មាន ជំងឺ​រលាក​ថ្លើម​ប្រភេទ B មិន​មាន​ចេញ​រោគ​សញ្ញា​ទេ ហើយ​ក៏​អាច​មិនដឹង​ខ្លួន​ថា គាត់​កើត​ជំងឺ​នេះ​ដែរ តែ​ពួក​គេ​នៅ​តែ​អាច​ចម្លង​ទៅ​អ្នក​ដ៏​ទៃ​បាន​។ មនុស្ស​ដែល​មាន​ផ្ទៃពោះ គួរតែ​ធ្វើតេស្ត​រក​ជំងឺ​រលាក​ថ្លើម​ប្រភេទ B​។

– ហេតុ​អ្វី​បានជា​អ្នកមាន​ផ្ទៃពោះ ត្រូវធ្វើ​តេស្ត​ជំងឺ​នេះ?

បើ​អ្នកមាន​ផ្ទៃពោះ តេស្ត​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ចេញ​វិជ្ជមាន គេ​ត្រូវ​ការពារ​ទារក​នោះ​តាំងពី​ពេល​កើត​។ ចំពោះ​ទារក​ដែល​ទទួល​បានការ​ការពារ នៅ​ពេល​កើត​ភ្លាម កម្រ​កើត ជំងឺ​រលាក​ថ្លើម​ប្រភេទ B​ណាស់​។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ទារក​ឆ្លង​មេរោគ​រលាក​ថ្លើម B ពួក​គេ​ទំនង​វិ​វត្ត​ទៅ​ជា​មេរោគ​នោះ​ពេញ​មួយ​ជីវិត​។

– តើ​ត្រូវធ្វើ​បែប​ណា បើ​អ្នក​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ហើយ​មាន​ផ្ទៃពោះ​នោះ?

អ្នក​ត្រូវ​ពិភាក្សា​បញ្ហា​នោះ​ជាមួយនឹង​គ្រូពេទ្យ ពី​របៀប​គ្រប់គ្រង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B របស់​អ្នក ពីព្រោះ​គ្រូពេទ្យ​មាន​របៀប​ព្យាបាល ដែល​អាច​កាត់​បន្ថយ​ហានិភ័យ ពី​ការ​ចម្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ B ទៅ​កាន់​ទារក​នៅ​ក្នុង​ផ្ទៃ​។

– តើ​អ្នក​អាច​ការពារ​ទារក​ក្នុង​ផ្ទៃ មិន​អោយ​ឆ្លង​ជំងឺ​នេះ​ដោយ​របៀប​ណា?

បើ​អ្នក​មិនដឹង​ថា តើ​ក្នុង​ខ្លួន​អ្នកមាន​មេរោគ​រលាក​ថ្លើម​ប្រភេទ B ឬទេ​នោះ ត្រូវ​ស្នើ​សុំ​គ្រូពេទ្យ ដើម្បី​ធ្វើតេស្ត​ឈាម​រក​មេរោគ​រលាក​ថ្លើម​ប្រភេទ B​។

ក្នុង​ករណី​លទ្ធផល​តេស្ត​មេរោគ​រលាក​ថ្លើម​ប្រភេទ B អវិជ្ជមាន​នោះ អ្នក​អាច​សាកសួរ​គ្រូពេទ្យ​អំពី​ថ្នាំ​បង្ការ ជំងឺ​រលាក​ថ្លើម​ប្រភេទ B​។

ក្នុង​ករណី​លទ្ធផល​តេស្ត​មេរោគ​រលាក​ថ្លើម​ប្រភេទ B វិជ្ជមាន​នោះ គ្រូពេទ្យ​ត្រូវ​ព្យាបាល និង​តាមដាន​សុខភាព​កូន​របស់​អ្នក​។ ចំពោះ​កូន​របស់​អ្នក​នឹង​ទទួល​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង ដូ​ស​ដំបូង និង​ចាក់​ថ្នាំ អេ​មី​នូ​ក្លូ​ប៊ុ​យ​លី​ន (HBIG) ប្រឆាំង​នឹង​មេរោគ​រលាក​ថ្លើម​ប្រភេទ B ក្រោយ​ពេល​កើត​។ ហើយ​កូន​របស់​អ្នក​ត្រូវ​បន្ត​ចាក់​ថ្នាំ​បង្ការ​ជា​បន្តបន្ទាប់ តាម​គោលការណ៍​ថ្នាក់​ជាតិ និង​អោយ​គ្រប់​ចំនួន​កំណត់​។

បន្ទាប់​មក ក្រោយ​កូន​អ្នក​ទទួល​បាន​ថ្នាំ​បង្ការ​ជំងឺ​នោះ​គ្រប់​ចំនួន​កំណត់​ហើយ គ្រូពេទ្យ​នឹង​បូម​ឈាម​របស់​កូន​អ្នក យក​ទៅ​ពិនិត្យ ដើម្បី​ជា​ការ​បញ្ជាក់​ថា កូន​របស់​អ្នកមាន​ដុះ​អង់​ទី​ករ និង​មិន​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ B​។ បើ​ទោះបីជា​អ្នក​កើត ជំងឺ​រលាក​ថ្លើម​ប្រភេទ B ក៏​ដោយ ក៏​វា​មិន​មានការ​ចំលង​ក្នុង​ការ​បំបៅ​ដោះ​កូន​ដែរ​។

ដូច្នេះ​បើ​លោក​អ្នក​កើត​មាននូវ​រាល់​រោគ​សញ្ញា​ដែល​បាន​រៀបរាប់​ខាងលើ​នេះ សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ក្រពះ​ពោះវៀន ថ្លើម និង​ឫសដូងបាត ដើម្បី​ស្វែងរក ពិនិត្យ និង​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ