ប្រព្រឹត្ត​អាក្រក់​មិនមែន​ជា​វិធី​នាំ​ជីវិត​ឱ្យ​បាន​ប្រសើរ​ឡើយ


អំពើអាក្រក់​ទាំង​៥​ប្រការ​គឺ ការ​កាប់សម្លាប់​, ការ​លួច​ប្លន់​, ការ​ពោល​ពាក្យ​អសុរោះ​, ការ​ប្រព្រឹត្ត​ល្បែ​ភ្នាល់ និង​សេព​គ្រឿង​ស្រវឹង មិនមែន​ជា​វិធី​ដោះស្រាយ​បញ្ហា​ឱ្យ​ជីវិត​ខ្លួនឯង​បាន​ប្រសើរ​ឡើយ ។ ផ្ទុយ​មក​វិញ វា​រឹងរឹតតែ​បង្កើត​បញ្ហា និង​កម្ម​ពៀរ​វេរា​មិន​មាន​ឈប់​ឈរ​ឱ្យ​ខ្លួនឯង និង​អ្នក​ដទៃ​ទៅ​វិញ​ទេ ។

ការ​សាង​ល្អ​ក្នុង​កាល​មុន ក្នុង​ជាតិ​មុន​ជា​សញ្ញា​រៀបចំ​ជីវិត​ឱ្យ​កើតមក​ក្នុង​កំណើត​ជា​មនុស្ស​នេះ វា​ជាដើម​ទុន​មួយ​យ៉ាង​សំខាន់​សម្រាប់​មនុស្សលោក​រើបម្រះ​ចេញ​អំពី​ពិភព​ដ៏​ខ្មៅ​ងងឹត​នៃ​កម្ម​ពៀរ​វេរា ។ អំពើអាក្រក់ ការ​ព្យាបាទ បៀតបៀន អមនុស្សធម៌ វា​ជា​អន្លង់​ភក់​នៃ​កាមគុណ​តែ​ប៉ុណ្ណោះ វា​ជា​ការ​បម្រើ​កិលេស​ពិត​ៗ និង​ជា​ការងារ​ដ៏​ថោកទាប​សៅហ្មង​សម្រាប់​កំណើត​របស់​ខ្លួន ។

សត្វលោក​កើតឡើង​ដោយ​បុណ្យ​កុសល​អំពី​ជាតិ​មុន​មាន​តម្លៃ​ស្មើគ្នា​នឹង​ព្រហ្មចរិយធម៌ ព្រោះ​មនុស្ស​អាច​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​បាន មិន​ត្រូវ​បណ្តោយ​ប្រាណ​ដោយ​ក្តី​ប្រមាទ​ឱ្យ​មានការ​លង់​លិច​ក្នុង​អន្លង់​ខ្មៅ​ងងឹត ធ្វើ​ជីវិត​ឱ្យ​ថោកទាប​នោះ​ឡើយ អ្នកប្រាជ្ញ​បាន​ពោល​ថា ជីវិត​នេះ​មាន​ប្រមាណ​តិច​ណាស់ ខ្លី​ណាស់ ។

ជីវិត​នេះ​ជា​របស់​ខ្ចី​គេ ដូច្នេះ​ក្នុង​មួយ​កំណើត​មនុស្ស​នេះ មាន​ភារកិច្ច​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ រួច​ហើយ​ត្រូវ​សង​ជីវិត​នេះ​ឱ្យទៅ​ម្ចាស់​របស់​គេ​គឺ ជរា មរណៈ មិន​អាច​គេច​ផុត ចៀស​រួច​បាន​ឡើយ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ