ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសបរទេសម្នាក់​ត្រូវបានប្រជា​ពលរដ្ឋ​ជួយសង្គ្រោះបឋម​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តាម​ប្រភពពី​ប្រជា​ពលរដ្ឋ​បាន​រាយការណ៍​ថា ​ជនបរទេស​ម្នាក់​មិនស្គាល់អត្តសញ្ញាណម្នាក់​ត្រូវ​បាន​ពលរដ្ឋ​ជួយ​សង្គ្រោះ​បឋម បន្ទាប់​ពី​បុរស​ជា​បរទេស​ម្នាក់​​នេះបាន​ឈប់​ម៉ូតូ​របស់​គាត់​ ហើយ​មាន​អាកា​រៈ​ដូច​ជា​ខ្យល់​គរ​ មិន​អាចធ្វើដំណើរ​​ទៅ​មុខ​ទៀត​បាន ​កាលពី​​ម៉ោង​ជិត២​រសៀល​ថ្ងៃ​ទី​៥ ​ឧសភា​ ២០១៩​​នេះ…

ខេត្តព្រះសីហនុ ៖ តាម​ប្រភពពី​ប្រជា​ពលរដ្ឋ​បាន​រាយការណ៍​ថា ​ជនបរទេស​ម្នាក់​មិនស្គាល់អត្តសញ្ញាណម្នាក់​ត្រូវ​បាន​ពលរដ្ឋ​ជួយ​សង្គ្រោះ​បឋម បន្ទាប់​ពី​បុរស​ជា​បរទេស​ម្នាក់​​នេះបាន​ឈប់​ម៉ូតូ​របស់​គាត់​ ហើយ​មាន​អាកា​រៈ​ដូច​ជា​ខ្យល់​គរ​ មិន​អាចធ្វើដំណើរ​​ទៅ​មុខ​ទៀត​បាន ​កាលពី​​ម៉ោង​ជិត២​រសៀល​ថ្ងៃ​ទី​៥ ​ឧសភា​ ២០១៩​​នេះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ (​វាល​រេញ​-​កំពត​) ​ក្នុង​ឃុំ​វាល​រេញ​ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​​ប្រជាពលរដ្ឋ​នៅចំណុចខាងលើ​ជួយ​សង្គ្រោះ​បឋមរួចមក​​ ភ្លាម​ៗនោះ​​បុរសជាជនបរទេស​ខាលើ​មិន​ទាន់​អាច​បន្ត​​ដំណើរ​ទៅ​មុខបាន​​ភ្លាម​ឡើយ ​ដោយ​គាត់​នៅ​មាន​អាកា​រៈ​ញ័រ​ ​សូ​ម្បី​តែ​ទឹក​ក៏​ពុំ​ទាន់​អាច​ពិសារ​បាន​ដែរ​ ហើយ​ជាមួយ​គ្នា​នោះ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​​ផ្តល់​ដំណឹង​ដល់​លោក​ខូ​វ ថា​និ​ត​ មេឃុំ​វាល​រេញ ដើម្បី​ប្រាប់​​ដំណឹងនេះ​បន្ត​ទៅ​កាន់​នគរបាល​ប៉ុ​ស្តិ៍​ចុះ​មក​ជួយ​ដល់​បុរសជាជនបរទេស​ម្នាក់​ខាងលើ​ផងដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ