ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ​នៅ​តែ​រង​ការ​ទន្ទ្រាន​…​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​ម​ណ្ដ​ល​គី​រី ៖ ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ​នៅ​តែ​រង​ការ​ទន្ទ្រាន​ពី​ជនខិលខូច ទោះជា​តំបន់​នេះ ត្រូវ​បាន​ច្បាប់​ការពារ​ទុកជា​សម្បត្តិ​រដ្ឋ ហើយ​ករណី​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​០៤ ឧសភា ២០១៩ អាជ្ញាធរ​ក្រុង​សែ​មនោ​រម្យ នឹង​មន្ទីរ​វប្បធម៌…

ខេត្ត​ម​ណ្ដ​ល​គី​រី ៖ ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ​នៅ​តែ​រង​ការ​ទន្ទ្រាន​ពី​ជនខិលខូច ទោះជា​តំបន់​នេះ ត្រូវ​បាន​ច្បាប់​ការពារ​ទុកជា​សម្បត្តិ​រដ្ឋ ហើយ​ករណី​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​០៤ ឧសភា ២០១៩ អាជ្ញាធរ​ក្រុង​សែ​មនោ​រម្យ នឹង​មន្ទីរ​វប្បធម៌ ខេត្តមណ្ឌលគិរី បាន​ចុះ​ទៅ​ពិនិត្យ​លើ​ការ​ដាំ​បង្គោលរបង​ព័ទ្ធ​សំណាញ់​ថ្មី​ចែង​នៅ​ចង្កេះភ្នំ​ដោះ​ក្រមុំ​។

លោក សី ទូច ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា «​ទាក់ទង​កិច្ចការ​នេះ មន្ត្រី​បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង ឃើញ​មានការ​ធ្វើ​របង​រំលោភ​បំពាន​លើ​ដី​មជ្ឈមណ្ឌល​វប្បធម៌​ភ្នំ​ដោះ​ក្រមុំ​ពិតមែន​។ មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​កត់​លេខ​និយាម​ការ ប៉ុន្តែ​មិន​ទាន់​បាន​ដាក់​ចូល​ផែនទី​ថា គាត់​ចូល​ដី​វប្បធម៌​ប៉ុន្មាន​ម៉ែត្រ​នោះ​ទេ ប៉ុន្តែ​ផ្អែក​លើ​បង្គោល​ចាស់ ប្រហែលជា​៨០​ម៉ែត្រ​ទៅ​៩០​ម៉ែត្រ ដែល​គាត់​ដាក់​របង​ចូល ចំណែក​ទទឹង​ក្បាលដី​ពី​៦០​ទៅ​៧០​ម៉ែត្រ »​។

លោក​ប្រធាន​វប្បធម៌​បន្ត​ថា បើ​គិត​ទៅ​ជាង​កន្លះ​ហិច​តា​ក្នុង​ទំហំ​ផ្ទៃដី​ដែល​គេ​សង់​របង​រំលោភ​យក​នោះ​… ដូច្នេះ​នៅ​ក្នុង​វិធានការ​នេះ ខាង​ក្រុង​ក្នុង​នាម​អាជ្ញាធរ​គាត់ បាន​ធ្វើ​ការងារ​រដ្ឋបាល ដោយ​ឲ្យ​ម្ចាស់​ដី​រុះរើ​របង​នោះ​វិញ (​ម្ចាស់​របង​ក៏​បាន​ឯកភាព​) ចាប់ពី​ថ្ងៃ​ទី​០៤ ឧសភា នេះ​។

លោក សី ទូច ក៏​បាន​បញ្ជាក់​ថា ចំពោះ​កិច្ចការ​បច្ចេកទេស​មន្ទីរ​វប្បធម៌ និង​ធ្វើ​របាយការណ៍​ជូន​អភិ​បាល​ខេត្ត និង​ក្រសួង​វប្បធម៌ ដើម្បី​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើ​របាយការណ៍​រួម​គ្នា​មួយ​សរុប​ចុង​ក្រោយ ដាក់​ជូន​ទៅ​សម្តេច​តេ​ជោ ដើម្បី​សម្រេច​ដល់​ក្រសួង​វប្បធម៌​ងាយស្រួល​រៀបចំ​ចុះបញ្ជី​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​ជាតិ និង​បោះបង្គោល​ហ៊ុំ​ព័ទ្ធ​លើ​ទីតាំង​ជាក់ស្តែង​។

សូម​រំ​ឮ​កថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ត្រូវ​រឹបអូស​ដី​ភ្នំ​ដោះ​ក្រមុំ​ទុកជា​សម្បត្តិ​រដ្ឋ​វិញ កាលពី​រសៀល​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៩ ដែល​រង​ការ​ទន្ទ្រាន​ពី​មនុស្ស​មួយ​ក្តាប់​តូច ទុកជា​កម្មសិទ្ធិ​បុគ្គល​។ សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឱ្យ​អភិបាលខេត្ត​មណ្ឌលគិរី ទប់ស្កាត់​ជា​បន្ទាន់ មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ទន្ទ្រាន​យក​ដី​នៅ​ភ្នំ​ដោះ​ក្រមុំ​បាន​ឡើយ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ទប់ស្កាត់​ជា​បន្ទាន់ មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​ទៅ​ទន្ទ្រាន​យក​ដី​នៅ​ភ្នំ​ដោះ​ក្រមុំ​ទេ ហើយ​សម្តេច​នៅ​ចង​ចាំ​អ្វី​ដែល​សម្តេច​ធ្លាប់​ទៅ​កាលពី​ឆ្នាំ​២០១២ នៅ​ទីនោះ​។

ដី​តំបន់​ភ្នំ​ដោះ​ក្រមុំ ឬ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច មាន​ផ្ទៃដី​ប្រមាណ​ជាង​១០០​ហិច​តា ត្រូវ​បាន​​បាត់បង់​បន្តិច​ម្តង​ៗ​តាំងពី​ឆ្នាំ​២០០៥ ដោយ​ដី​មួយ​ផ្នែក ត្រូវ​បាន​គេ​ទិញ​លក់​ពី​ម្នាក់​ទៅ​ម្នាក់ រហូត​ប្រែ​ក្លាយ​កន្លែង​ខ្លះទៅ​ជាទី​តាំង​ខារ៉ាអូខេ នឹង​ផ្ទះសំណាក់​ជាដើម ហើយ​ដី​ដែល​សេសសល់​បច្ចុប្បន្ន​ប្រហែល​៨០​ហិច​តា​ប៉ុណ្ណោះ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ពាក់​ព័​ន្ឋ​នៅ​ខេត្តមណ្ឌលគិរី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ