ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! លេង​គប់​កម្លាំង​កងរាជអាវុធហត្ថ​បែកក្បាល

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ក្មេង​ស្ទាវ​២​ក្រុម​ទាស់​គ្នា​នៅ​មណ្ឌល​កម្សាន្ត​ហ៊ុយ​ឡេ​ង កម្លាំង​កងរាជអាវុធហត្ថ​ចុះ​អន្តរាគមន៍​បាន​គប់​ដុំ​ថ្ម បណ្តាល​ឲ្យ​កម្លាំង​របួស​បែកក្បាល​ម្នាក់​ដែល​ក្នុង​ករណី​នេះ​ឃាត់​បាន​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​៣ ខែឧសភា​ឆ្នាំ​២០១៩ ។ ជនសង្ស័យ​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​១-​ឈ្មោះ​ផុ​ន…

បន្ទាយ​មាន​ជ័យ ៖ ក្មេង​ស្ទាវ​២​ក្រុម​ទាស់​គ្នា​នៅ​មណ្ឌល​កម្សាន្ត​ហ៊ុយ​ឡេ​ង កម្លាំង​កងរាជអាវុធហត្ថ​ចុះ​អន្តរាគមន៍​បាន​គប់​ដុំ​ថ្ម បណ្តាល​ឲ្យ​កម្លាំង​របួស​បែកក្បាល​ម្នាក់​ដែល​ក្នុង​ករណី​នេះ​ឃាត់​បាន​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​៣ ខែឧសភា​ឆ្នាំ​២០១៩ ។

ជនសង្ស័យ​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​១-​ឈ្មោះ​ផុ​ន ភា​រិ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ២-​ឈ្មោះ​ពៅ បញ្ញា ហៅ​ញ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ​ក្រុង​សិរី​សោភ័ណ ។

លោក​វរៈសេនីយ៍ទោ​ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា កាលពី​យប់​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ មាន​ក្មេង​ស្ទាវ​២​ក្រុម​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ ដែល​ជិះ​ម៉ូតូ​បាន​ឈ្លោះ​បាន​វ៉ៃ​គ្នា នៅ​ចំណុច​មណ្ឌល​កម្សាន្ត​ហ៊ុយ​ឡេ​ង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ភូមិ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

ក្រោយ​ពេល​ក្មេង​ស្ទាវ​២​ក្រុម​វ៉ៃ​គ្នា​មាន​ក្មេង​ម្ខាង​បាន​អះអាង​ខ្លួន​ជា​ជន​រង​គ្រោះ​បាន​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ប្រចាំការ​នៅ​មណ្ឌល​កម្សាន្ត​ហ៊ុយ ឡេ​ង បាន​រាយការណ៍ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​អន្តរាគមន៍​ហាមឃាត់​មាន​ក្មេង​១​ក្រុម បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​សមត្ថកិច្ច​បណ្តាល​បែកក្បាល​របួសធ្ងន់ ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​ហើយ​កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ និង​បក្សពួក​មួយ​ចំនួន​ទៀត​ត្រូវ​បាន​រត់គេច​ខ្លួន​បាត់​អស់ ។

លោក​វរសេនីយ៍ទោ​ព្រហ្ម ថេ​ង បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជា​ក្មេង​ស្ទាវ​ដែល​បង្ក​របួស​ស្នាម​ដល់​កងកម្លាំង​នៅ​ពេល​ចុះ​អន្តរាគមន៍ និង​បង្ក​ហិង្សា​ដែល​វ៉ៃ​គ្នា​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ហើយ​កំពុង​តាម​រក​ចាប់ខ្លួន​បក្សពួក​ដែល​បង្ក​គ្រោះ​ដល់​សមត្ថកិច្ច​នៅ​ពេល​ចុះ​អន្តរាគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ