ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន​២​គ្រាប់​ចូល​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្រសួងការពារជាតិ​កម្ពុជា​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ នេះ​ថា យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ចំនួន​២​គ្រាប់​ចូល​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​។ ក្រសួង​បាន​លើក​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល​កម្ពុជា និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល…

រាជធានី​ភ្នំពេញ​ ៖​ ក្រសួងការពារជាតិ​កម្ពុជា​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ នេះ​ថា យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ចំនួន​២​គ្រាប់​ចូល​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​។

ក្រសួង​បាន​លើក​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល​កម្ពុជា និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល នៅ​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​ថា នៅ​វេលា​ម៉ោង​៩:១២​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន២​គ្រាប់​​ចូល​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​ចំនួន​១​គ្រាប់​ធ្លាក់​នៅ​ជិត​រង្វង់​មូល​៥៨ និង ចំនួន​១​គ្រាប់​ទៀត​ធ្លាក់​នៅ​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ​។

ក្រសួង​បាន​ចាត់​ទុក​សកម្មភាព​ខាងលើ​ ជា​ការ​វាយប្រហារ​ដ៏​កំរោល​ដោយ​មិន​រើស​គោលដៅ​របស់​យោធា​ថៃ ជា​ការ​រំលោភ​បំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ ។

ក្រសួង​បាន​អះអាង​ថា​ កងកម្លាំង​កម្ពុជា​បាន​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ឈរជើង​យ៉ាង​រឹង​មាំ ស្វាហាប់ មោះមុត  និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា និង​សេចក្តី​ថ្លៃថ្នូរ​របស់​យើង​ដោយ​អង់អាច​ក្លាហាន ដោយ​មិន​ងាករេ​ជា​ដាច់ខាត​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ​។

ជាមួយ​គ្នា​នោះ​ដែរ​ ក្រសួងការពារជាតិ​ស្នើ​សូម​បងប្អូន​ប្រជាពលរដ្ឋ​តាមដាន​និង​ទទួល​ព័ត៌មាន​ពី​ប្រភព​ផ្លូវការ ព្រមទាំង​ចូលរួម​សហ​ការណ៍ និង​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​គ្នា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ