ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីប៉ូលិសល្បីខាងបា.ញ់វ័ណ្ឌកកាន់តែធ្ងន់ ទីបំផុតត្រូវបាននាំខ្លួនមកតុលាការវិនិច្ឆ័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឌួ​ង ណាគ្រី ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់រាជធានី​ភ្នំពេញ​ទៅ​នាំ​ខ្លួន​នៅ​កន្លែង​ឃុំខ្លួន​មក​សាលាដំបូង ។ ចាប់ពី​វេលា​រសៀល​រហូត​ដល់​វេលា​ម៉ោង​៥​ល្ងាច មន្ត្រី​ប៉ូលិស​ដែល​ក្លាយ​ជា​ជនជាប់ចោទ​ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង…

រាជធានី​ភ្នំពេញ ៖ លោក ឌួ​ង ណាគ្រី ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់រាជធានី​ភ្នំពេញ​ទៅ​នាំ​ខ្លួន​នៅ​កន្លែង​ឃុំខ្លួន​មក​សាលាដំបូង ។ ចាប់ពី​វេលា​រសៀល​រហូត​ដល់​វេលា​ម៉ោង​៥​ល្ងាច មន្ត្រី​ប៉ូលិស​ដែល​ក្លាយ​ជា​ជនជាប់ចោទ​ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង រៀល សុ​ភិន សាកសួរ​ទៅ​តាម​នីតិវិធី ។

គួរបញ្ជាក់ថា អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែល​រពឹសដៃ​បាញ់បោះ​ល្បី​រន្ទឺ​នា​ពេល​នេះ វា​ពិត​ណាស់​ថា កំហុ​ស​នេះ​មិនមែន​ត្រឹមតែ​ទទួល​ការ​ដាក់​វិន័យ​កងកម្លាំង​នោះ​ទេ ។ ទីបំផុត នៅ​រសៀល​ថ្ងៃ​ទី​៣ ឧសភា លោក ឌួ​ង ណាគ្រី ត្រូវ​បាន​វ៉ៃ​ខ្នោះ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ហើយ ។

មុន​នេះ អគ្គ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ លោក អ៊ុ​ក សា​វុ​ធ បាន​បង្គាប់ឲ្យ​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​អនុប្រធាន​នាយក​ដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោក​វរសេនីយ៍ទោ ឌួ​ង ណាគ្រី ដែល​បាន​បាញ់​ទៅ​លើ​រថយន្ត​២​នាក់​ប្តី​ប្រពន្ធ​នៅ​ក្បែរ​អធិការដ្ឋា​ន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ធ្វើ​ឱ្យ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់ ។

ថ្លែង ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​មួយ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៣ ខែឧសភា អគ្គ​ព្រះរាជអាជ្ញាសាលា​ឧទ្ធរណ៍ លោក អ៊ុ​ក សា​វុ​ធ បានថ្លែង​ថា «​ខ្ញុំ​បាន​ណែនាំ​ទៅ​ព្រះរាជអាជ្ញា​រួច​ហើយថា ត្រូវ​តែ​ចាត់ការ​ទៅ​តាម​ច្បាប់​» ។ ជាមួយ​គ្នា​នេះ​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹ​ម សន្តិភាព​បាន​ប្រតិកម្ម​ថា ករណី​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែល​ស្រវឹងស្រា​ហើយ​បើករថយន្ត​តាម​រករឿង និង​រហូត​បាញ់​រថយន្ត​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ គឺជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ។

លោក​ថ្លែង​ថា «​ការដាក់​វិន័យ​ចំពោះ​កំហុស​របស់​មន្ត្រី​នគរបាល​ណាម្នាក់ មិន​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់​របស់​ស្ថាប័ន​តុលាការ​ទេ ប្រសិនបើ​កំហុស​នោះ​ជា​អំពើ​ល្មើស​ព្រហ្មទណ្ឌ​» ។ មុន​នេះ អ្នក​ច្បាប់​បាន​និយាយ​ថាជា​រឿង​អយុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ បើ​មន្ត្រី​នគរបាល​រូប​នេះ បាន​ត្រឹម​ទទួល​រង​ការ​ដាក់​វិន័យ​កង​កម្លាំង​នោះ ។ ការ​បើករថយន្ត​តាម​បាញ់​៥​គ្រាប់​ទាំង​កណ្តាល​យប់​នោះ មិនមែន​ត្រឹមតែ​ធ្វើ​ឱ្យ​ស្ត្រី​រង​គ្រោះ​ដែលរន្ធត់​សន្លប់​នៅ​ក្នុង​រថយន្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាត់បង់​កូន​នៅ​ក្នុង​ផ្ទៃ​ដែល​ទើបនឹង​មាន​អាយុ​៣​ខែ​ទៀត​ផង ដោយសារ​ភាព​កត់​ស្លុត​ខ្លាំង​ចំពោះ​ស្នូរ​គ្រាប់កាំភ្លើង​ដែល​ឮ​ដូច​រន្ទះ ។

នៅ​ថ្ងៃ​ទី​៣ ឧសភា លោក ភូ​រិ​ស្ស ស្តូ​រ៉ា​ន់ ជា​ប្តី​បាន​ប្រាប់​គេហទំព័រ​ក្នុងស្រុក​មួយ​ថា ភ​រិយារ​បស់​លោក​ពិតជា​បាន​រលូត​កូន​នៅ​ក្នុង​ផ្ទៃដែល​ទើប​មាន​អាយុ​៣​ខែ​ប្រាកដ​មែន ដោយសារតែ​ភរិយា​លោក​មាន​អារម្មណ៍​តក់ស្លុត និង​ភិតភ័យ​ជា​ខ្លាំង ជាមួយនឹង​ស្នូរ​គ្រាប់កាំភ្លើង​៥​គ្រាប់​ផ្ទួន​ៗ​ដែល​បាញ់​ស្រោច​ដោយ​ឈ្មោះ ឌួ​ង ណាគ្រី បាន​ទម្លុះ​កញ្ចក់​រថយន្ដ​ពីក្រោយ ដែល​បង្ហាញ​ថា​ជា​ការ​បាញ់​សំដៅ​មក​លើ​រូប​លោក និង​ភរិយា ។

លោក ភូ​រិ​ស្ស ស្តូ​រ៉ា​ន់ បាន​បញ្ជាក់​ថា «​ភរិយារបស់ខ្ញុំ​បាន​រលូត​កូន​បន្ទាប់​ពី​កើតហេតុ ហើយ​ភ្លាម​ៗ​គាត់​សន្លប់​បាត់ស្មារតី​និង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ លុះ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ គាត់បាន​ធ្លាក់ឈាម​ទើប​ដឹង​ថា​រលូត​កូន​នៅ​ក្នុង​ផ្ទៃ ដែល​មាន​អាយុ​៣​ខែ ។ ប៉ុន្តែ​ឥឡូវ សុខភាព​គាត់​បាន​ធូរស្រាល​បន្ដិច​ហើយ​» ។
យ៉ាងណា​ក៏​ដោយ សម្រាប់​ករណី​នេះ លោកក៏​បាន​សម្ដែង​នូវ​ការ​សោកស្ដាយ​ផង​ដែរ ប្រសិនបើ​ស្ថាប័ន​តុលាការ​មិន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ទ​ង្វើ​ដ៏​សាហាវ​របស់​មន្ត្រី​នគរបាល​រូប​នេះ ព្រោះថា​ទ​ង្វើ​នេះ​ពិតជា​សាហាវ​ខ្លាំង​ណាស់ ប្រសិនបើ​បាញ់​ត្រូវ​រូប​លោក​និង​ភរិយា​មិនដឹង​ទៅ​ជា​យ៉ាងណា​ទេ ។

នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​សម្រេច​ឲ្យ​ចាប់​បញ្ជូន​អនុ​ប្រធាន​​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឌួ​ង ណាគ្រី ទៅ​កាន់​តុលាការ​ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​នៅ​រសៀល​ថ្ងៃ​ទី​៣ ឧសភា ឆ្នាំ​២០១៩​នេះ ។ ចំណាត់ការ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​បាន​មើលឃើញ​ថា​ជា​ការ​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ជូន​ជន​រង​គ្រោះ ដែល​រង​ការ​បាញ់​ប៉ង​សម្លាប់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ និង​ជា​ទោស​កំហុស​លើស​ពី​ការ​ទទួលទោស​វិន័យ​កងកម្លាំង ។

អត្ថបទសរសេរ ដោយ