ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​សង្វេគ​ប៉ុណ្ណា​ ជាង​១០​ឆ្នាំ​គ្រួសារ​ជន​ពិការ​១​នេះ​ខិតខំ​ តែ​ពេល​នេះ​គ្មាន​សល់​ទេ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ​៖ ​គ្រួសារ​តូច​មួយ​ជា​ជន​ពិការនៅ​ភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខំ​រកស៊ី​យ៉ាង​ត្រដាបត្រដួស​ពីរ​នាក់​ប្តី​ប្រពន្ធជាង១០​ឆ្នាំបាន​លុយ​ជិត២​ម៉ឺន​ដុល្លារបម្រុង​នឹង​យក​លុយ​ធ្វើ​ផ្ទះតែ​ជា​អ​កុស​ល្យ​ត្រូវ​ចោរ​ឬ​ស្យាលួច​ហែក​ជញ្ជាំងកាប់​គាស់​ទូរ​យក​លុយ​អស់រលីង​គ្មាន​សល់ ។ ឥឡូវ​ពួក​គាត់​រួម​ជាមួយ​កូន​លើកដៃ​សំពះ​ស្នើ​សុំ​អោយ​សមត្ថកិច្ច​មេត្តា​ជួយតាម​ចាប់ចោរអោយ​បាន ព្រោះ​ក្តី​សង្ឃឹម​របស់​គាត់​ទាំង​ប៉ុន្មាន​ត្រូវ​បាន​រលាយ​អស់​ដោយសារ​តែ​ការធ្វេស​ប្រហែស​ទុក​លុយ​ក្នុងផ្ទះ​តូច​មួយ ។…

ខេត្តតាកែវ ​៖ ​គ្រួសារ​តូច​មួយ​ជា​ជន​ពិការនៅ​ភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខំ​រកស៊ី​យ៉ាង​ត្រដាបត្រដួស​ពីរ​នាក់​ប្តី​ប្រពន្ធជាង១០​ឆ្នាំបាន​លុយ​ជិត២​ម៉ឺន​ដុល្លារបម្រុង​នឹង​យក​លុយ​ធ្វើ​ផ្ទះតែ​ជា​អ​កុស​ល្យ​ត្រូវ​ចោរ​ឬ​ស្យាលួច​ហែក​ជញ្ជាំងកាប់​គាស់​ទូរ​យក​លុយ​អស់រលីង​គ្មាន​សល់ ។

ឥឡូវ​ពួក​គាត់​រួម​ជាមួយ​កូន​លើកដៃ​សំពះ​ស្នើ​សុំ​អោយ​សមត្ថកិច្ច​មេត្តា​ជួយតាម​ចាប់ចោរអោយ​បាន ព្រោះ​ក្តី​សង្ឃឹម​របស់​គាត់​ទាំង​ប៉ុន្មាន​ត្រូវ​បាន​រលាយ​អស់​ដោយសារ​តែ​ការធ្វេស​ប្រហែស​ទុក​លុយ​ក្នុងផ្ទះ​តូច​មួយ ។ ហេតុ​ការ​ណ៏​ចោ​លួច​ចូល​គាស់​ផ្ទះ​យក​លុយ​អស់​ជិត២​ម៉ឺន​ដុល្លារ​នេះ​កើត ឡើង​កាលពី​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ​២០១៩ ​កន្លង​ទៅ ។

​គ្រួសារ​​នេះ​ប្តី​ឈ្មោះ ​សៅ វិចិត្រ ​អាយុ​៣២​ឆ្នាំ​ ជា​មេ​គ្រួសារ​ពិការ​ជើង​ខាងឆ្វេង​ដោយ​មានកូន​ចំនួន​២​នាក់​ និង​ប្រពន្ធ​កំពង់​ពពោះ​៨​ខែ​ម្នាក់​ទៀត​ក្រោយ​ពី​ចោ​រគាស់​ផ្ទះ​យក​លុយ​អស់​គ្រួសារ​មួយ​នេះ​កំ​ពុងតែ​ខ្វះខាត​យ៉ាងធ្ងន់ធ្ង​របំផុត​សូម​អោយ​សមត្ថកិច្ច​ក្រុង និង​នគរបាល​ជំនាញ​លោក​ដុត​ដៃ ដុត​ជើង ធ្វើការ​ស្រាវជ្រាវ និង​អង្កេត ដើម្បី​តាម​ចាប់ចោរ​អោយ​បាន​យក​មក​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ