ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត…ប្តី​នាំឪពុកមាថ្លៃ ​ព្រួត​វាយ​នាង​ជាប្រពន្ធ​​..!

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ ស្រ្តីវ័យក្មេងម្នាក់ជាប្រពន្ធ និងជាក្មួយថ្លៃបាន​រងរបួសក្បាល ដងខ្លួន ក្បាល ទ្រូង និង​ជាំភ្នែក​ខាងស្តាំ ក្រោយត្រូវ​ប្តីនិងឪពុក​មា​ថ្លៃព្រួតវាយយ៉ាងចាស់ដៃ​ ហើយនាង​ត្រូវបាន​​ម្តាយ​​បង្កើត​នាំ​មក​​ព្យា​​បាលនៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត…

ខេត្តប៉ៃលិន ៖ ស្រ្តីវ័យក្មេងម្នាក់ជាប្រពន្ធ និងជាក្មួយថ្លៃបាន​រងរបួសក្បាល ដងខ្លួន ក្បាល ទ្រូង និង​ជាំ
ភ្នែក​ខាងស្តាំ ក្រោយត្រូវ​ប្តីនិងឪពុក​មា​ថ្លៃព្រួតវាយយ៉ាងចាស់ដៃ​ ហើយនាង​ត្រូវបាន​​ម្តាយ​​បង្កើត​នាំ​មក​​
ព្យា​​បាលនៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ​ក្រោយជម្លោះ​ពាក្យសម្តី​ក្នុងកម្មវិធី​ផឹកស៊ី និងច្រៀងក្នុងផ្ទះ កាលពីវេលា​ម៉ោង៨ និង៣០នាទីយប់​ថ្ងៃ​ទី០២​ ឧសភា ​ស្ថិតនៅក្នុង​ផ្ទះមីងថ្លៃនិងឪពុកមាថ្លៃ ក្នុងភូមិសួនអំពៅលិច សង្កាត់​​ប៉ៃលិន ក្រុងប៉ៃលិន ។ ​

សេចក្តីរាយការណ៍បន្តថា ស្ត្រី​រងគ្រោះឈ្មោះសាន្ត សោភា អាយុ២២ឆ្នាំ មានកូនស្រីម្នាក់អាយុជាង១ខួប មានស្រុកកំណើតនៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង​ បច្ចុប្បន្ន ជួល​ផ្ទះ​ស្នាក់នៅ​ខាង​មុខ​ផ្ទះឪពុកមា និងម្តាយមីងថ្លៃ ​​។ ចំណែកភាគីជនបង្ក ​មានប្តីឈ្មោះ ជ្រៀ ប៊ុនលី អាយុ២១ឆ្នាំ (ជា​ជន​ដៃដល់) ជាអ្នកវាយប្រពន្ធជាច្រើនដៃ ថែម​ទាំង​ទាត់ច្រើនជើង និងម្នាក់ទៀត​ជាឪពុកមាថ្លៃឈ្មោះ វ៉ើន អាយុ៣៥ឆ្នាំ ចូលរួមវាយ​នាង​ដែរ មានទីលំ​រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

បើតាម​ប្រភព​ស្រ្តីរងគ្រោះ​បាន​ឱ្យដឹងថា ​កាលពីវេលាម៉ោង១១ និង៣០នាទីយប់​ថ្ងៃទី០៣ ឧសភា (ថ្ងៃ​កើតហេតុ) ម្តាយមីងឈ្មោះ រឿន អាយុ៣៤ឆ្នាំ មានធ្វើកម្មវិធីជប់លៀងផឹកស៊ីនៅក្នុងផ្ទះ ហើយ​ក៏​​​ហៅ​
នាង​ចូលរួមផឹកស៊ីដែរ ។ ​លុះពេលមីងថ្លៃឱ្យនាងច្រៀង នាង​មិនព្រមដោយសារ​​ជាប់រវល់ឡាយវីដេអូ​ ។

ប្រភពបន្តថា ​ពេលនោះ ម្តាយមីងបានស្រែកហៅឱ្យនាងចូលទៅច្រៀងទៀត ហើយនាងប្រាប់ថា មិន​ចេះច្រៀងទេ ណាមួយជាប់ឡាយវីដេអូផ្ទាល់ ដើម្បីឱ្យមិត្តភក្តិបងប្អូនចូលមើលឆ្លងឆ្លើយគ្នាទៅវិញ ទៅ​មក ។ ​បែរជា​ម្តាយមីងថ្លៃ ​និយាយថា «នាងឆាតរកប្រុសស្នេហ៍លួចលាក់ប្តី» ។ ​ឮបែបនោះ នាង​ក៏ស្រែក​ប្រាប់ទៅវិញ​ថា «អត់បានឆាតរកប្រុសណាម្នាក់ទេ កុំនិយាយពាក្យបែបនេះ គឺនាងឡាយវីដេអូផ្ទាល់ បើសិនជាបន្តនិយាយទៀត អាចនឹងចូលសម្លេង ធ្វើឱ្យខ្មាស់មិត្តភក្តិ ខូចកេរ្តិ៍ឈ្មោះជាក់ជាមិនខាន» ។

មួយសន្ទុះក្រោយមក ​ក៏ក្លាយជាជម្លោះពាក្យសម្តីដ៏តឹងសរសៃមួយ ហើយស្របពេលដែល​ប្តីរបស់​មីងថ្លៃនោះ និងប្តី​នាងចូលមកដល់ ក៏ស្តាប់តាមសម្តីមីងថ្ល រួចនាំគ្នាទៅវាយតប់ និងទាត់ធាក់នាងតាម
ចិត្ត រហូតដល់ជាំពេញខ្លួនបែបនេះ ។ ពេលកើតហេតុ ប្តីនាងបានទាញទូរស័ព្ទបោកចោល ហើយ​ក៏​យកទូរស័ព្ទផ្សេងៗទៀតលាក់អស់ ដូច្នេះនាងទ្រាំឈឺចុកចាប់រហូតដល់គេដេកលក់អស់ ទើប​នាង​យក​ទូរស័ព្ទដៃប្តី ខលមកប្រាប់ម្តាយរបស់ខ្លួន ដែលរស់នៅខេត្តបាត់ដំបង ឱ្យប្រញាប់​ឡើងមក​​​ដឹក​ទៅ​ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។

នាងបាន​បន្ថែមទៀតថា តាមពិតទៅ ប្តីស្រឡាញ់នាងខ្លាំងណាស់ មូលហេតុ​ដែលនាំឱ្យប្តីនាងវាយ​ដំទៅលើរូបនាង ដោយសារតែមានការចាក់ចុច​ពីម្តាយមីងថ្លៃឈ្មោះរឿននេះឯង ។ ដូច្នេះ នៅពេល​នាងជាសះស្បើយឡើងវិញ នាងនឹងនាំប្តីប្រពន្ធកូនចាកចេញឱ្យឆ្ងាយពីពួកគេទាំងនោះ បើពុំដូច្នោះទេ មិនអាចរស់នៅសុខសាន្តនោះឡើយ ។

ដោយឡែក ម្តាយនារីរងគ្រោះ មាន​អាយុ៥៦ឆ្នាំ បានរៀបរាប់ទាំងស្រក់ទឹកភ្នែកថា បើសិនជាកូន​ប្រសា​គាត់និងកូនស្រីគាត់ ចិត្តមិនដាច់ពីគ្នាហើយសុំត្រូវរ៉ូវវិញនោះ គាត់ព្រមដកពាក្យបណ្តឹងចេញវិញដែរ ។ គាត់​បន្តទៀតថា កូនគាត់ត្រូវប្តីវាយតាំងពីពេលរៀបការ មិនទាន់សាររោងរួចរាល់ផង ត្រូវប្តីវាយនៅមុខភ្ញៀវ លុះសួរនាំកូនប្រសារប្រាប់ថា«ដោយសារស្រវឹង» ។

​ទាក់ទិនរឿងរ៉ាវខាងលើ កោះសន្តិភាព​បានទូរស័ព្ទសុំ​ការ​បញ្ជាក់​បន្ថែមពី​​លោក ហ៊ីង យ៉ាន់ ជា​នាយ​ការិ​យាល័យ​ព្រហ្ម​ទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ត ​​ប៉ុន្តែទូរស័ព្ទចូលជាច្រើនលើក​អត់​មាន​​​​អ្ន​ក​​ទទួលទេ ព្រោះ​ឮថា ករណីនេះត្រូវបាន​សម្របសម្រួល​និង​ដោះ​លែង​ជនបង្កវិញ ក្រោយ​ពី​បង់ប្រាក់រួច ។

អត្ថបទសរសេរ ដោយ