បាន​នូវ​អាយុ​វែង​អាស្រ័យ​លើ​សុខភាព​រាង​កាយ​មាំមួន


សុខភាព​របស់​មនុស្ស​យើង​ម្នាក់​ៗ​សំខាន់​ណាស់ សូមកុំ​បណ្តោយ​ឲ្យ​សុខភាព​រាង​កាយ​ប្រព្រឹត្ត​ទៅ​តាម​យថាកម្ម ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ ព្រោះ​អ្នក​ដែល​មាន​សុខភាព​ល្អ​រមែង​មានឱកាស​បាន​នូវ​អាយុ​វែង និង​មិន​មាន​រោគ​ភ័យ ច្រើន​ដូច​អ្នក​ដែល​មិន​បាន​មើលថែ​សុខភាព​នោះ និង​បាន​បំពេញ​កង​ការ​កុសល​ជា​ឧបនិស្ស័យ​ជូន​ដំណើរ​យើង​ទៅ​កាន់​សុគតិភព ។

បុគ្គល​ណា​មាន​សុខភាព​ល្អ​ហើយ បុគ្គល​នោះ​ឈ្មោះ​ថា​មាននូវ​ដើមទុន​ក្នុង​ដំណើរ​ជីវិត គឺ​អាច​ធ្វើ​អ្វី​បាន​ដោយ​ខ្លួនឯង រាង​កាយ​រឹងប៉ឹង មាំមួន រហ័សរហួន​ក្នុង​ការងារ​ផ្សេង​ៗ ។

ផ្ទុយ​ទៅ​វិញ បើ​សុខភាព​រាង​កាយ​ទន់ខ្សោយ មួយ​ថ្ងៃ​កាត់ មួយ​ថ្ងៃកោរ គឺជា​ឧបសគ្គ​នៃ​ជីវិត​ដ៏​ធំធេង ព្រោះ​មិន​អាច​តស៊ូ​ជាមួយនឹង​ការងារ​បាន រហូត​ពេល​ខ្លះ​អាច​បាក់ទឹកចិត្ត​អស់សង្ឃឹម មិន​ចង់រ​ស់ទៀត​ផង ។

អ្នក​ដែល​ថែរក្សា​សុខភាព​រាង​កាយ​បាន​ល្អជា​និច្ច​រមែង​ធ្វើ​ឲ្យ​អ្វី​ៗ​បាន​ចម្រើន​ទៅ​មុខ ទោះជា​មាន​ឬ​ក្រ​ក៏​រស់នៅ​ដោយ​សុភមង្គល ។

បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ការ​រក្សាសីល​៥ ឬ​បកតិ​សីល​ឱ្យ​បាន​ល្អ​ហ្នឹងហើយ​ជាដើម​ហេតុ​នាំ​ឱ្យ​មាន​អាយុ​វែង ព្រោះ​សិក្ខាបទ​នីមួយ​ៗ​សុទ្ធតែ​ផ្តល់​ផលប្រយោជន៍​ដល់​ជីវិត​របស់​មនុស្ស​សត្វ និង​សង្គម​យ៉ាង​ទូលំទូលាយ ត្រង់​ការ​មិន​បៀតបៀន មិន​ឈ្នានីស និង​មិន​ចងកម្ម​ចងពៀរ​នឹង​គ្នា ។

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ