ហាងឆេង​លុយ​ខ្មែរ​ប្រៀបធៀប​នឹង​លុយ​នៅ​ក្នុង​អាស៊ាន​យ៉ាងម៉េច​ដែរ?


ធនាគារជាតិ​កម្ពុជា​បានអោយ​ដឹង​ថា តម្លៃ​លុយ​រៀល​កម្ពុជា​ធៀប​នឹង​លុយ​ប្រទេស​៩​ផ្សេង​ទៀត នៅ​ក្នុង​តំបន់​អាស៊ាន គឺ​ហាក់ដូចជា មិន​មានការ​ប្រែប្រួល​ទេ នៅ​ថ្ងៃនេះ​បើ​ប្រៀបធៀប​នឹង​កាលពី​ម្សិល ។

ខាងក្រោម​នេះ គឺជា​អត្រា​នៃ​ការ​ប្តូរ​ប្រាក់​រៀល​ធៀប​នឹង​លុយ​របស់​ប្រទេស​ផ្សេង​ក្នុង​តំបន់​អាស៊ាន ។ ១០០​រូពី​ឥណ្ឌូ​នេ​ស៊ី​ទិញ​ក្នុង​តម្លៃ​២៨៤​រៀល ចំណែក​លក់​ក្នុង​តម្លៃ ២៨៧​រៀល ១០០​ប៉េ​សូ​លុយ​ហ្វី​លី​ពី​ន​ទិញ​ក្នុង​តម្លៃ​៧៨១៦​រៀល ចំណែក​លក់​ក្នុង​តម្លៃ​៧៨៩៤​រៀល​១០០០ គីប​ឡាវ​ទិញ​ក្នុង​តម្លៃ​៤៧១ រៀល ចំណែក​លក់​ក្នុង​តម្លៃ ៤៧៦ រៀល ១​ក្យា​ត​មី​យ៉ា​ន់​ម៉ា ទិញ​ក្នុង​តម្លៃ​២៦៨​រៀល ចំណែក​លក់​ក្នុង​តម្លៃ ២៧១ រៀល ១ រីង​ហ្គី​ត​ម៉ា​ឡេ​ស៊ី ទិញ​ចូល​ក្នុង​តម្លៃ ៩៨២ រៀល ចំណែក​លក់​ក្នុង​តម្លៃ ៩៩២ រៀល ១​ដុល្លារ សិង្ហ​បូ​រី ទិញ​ក្នុង​តម្លៃ​២៩៧៩ រៀល ចំណែក​លក់​ក្នុង​តម្លៃ ៣០០៩ ១​បាត​ថៃ ទិញ​ក្នុង​តម្លៃ​១២៧​រៀល ចំណែក​លក់​ក្នុង​តម្លៃ ១២៨ រៀល​១០០០ ដុ​ង​វៀតណាម ទិញ​ក្នុង​តម្លៃ ១៧៤ ចំណែក​លក់​ក្នុង​តម្លៃ ១៧៦ រៀល ធនាគារជាតិ​មិន​បង្ហាញ​អំពី​អត្រា​ប្តូរ​ប្រាក់​លុយ​ប្រ៊ុ​យ​ណេ​ទេ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ