ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​របស់​ផ្លែ​ជម្ពូ​ដែល​នឹក​ស្មាន​មិន​ដល់

6 ឆ្នាំ មុន

ផ្លែ​ជម្ពូ​ទំនងជា​មិនសូវ​មាន​ច្រើន​ក្នុង​ប្រទេស​យើង​ទេ ដោយសារ​តែ​វា​មាន​តម្លៃ​ថ្លៃ​បន្តិច ដូច្នេះ​ក៏​មិនសូវ​មាន​មនុស្ស​ញ៉ាំ​វា​ច្រើន​ដែរ​។ យ៉ាងណាមិញ​វា​ក៏​ត្រូវ​បាន​ប្រជាជន​ខ្មែរ​យើង​ដាំ​ជា​ដំណាំ​ហូប​ផ្លែ​តាម​ផ្ទះ​ជា​ច្រើន ។ ក្រៅពី​ផ្តល់​ឱជា​រស​ឆ្ងាញ់​ពិសេស ផ្លែ​ជម្ពូ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន ៖ ១-ច្រោះ​ជាតិពុល​ក្នុង​ខ្លួន ៖…

ផ្លែ​ជម្ពូ​ទំនងជា​មិនសូវ​មាន​ច្រើន​ក្នុង​ប្រទេស​យើង​ទេ ដោយសារ​តែ​វា​មាន​តម្លៃ​ថ្លៃ​បន្តិច ដូច្នេះ​ក៏​មិនសូវ​មាន​មនុស្ស​ញ៉ាំ​វា​ច្រើន​ដែរ​។ យ៉ាងណាមិញ​វា​ក៏​ត្រូវ​បាន​ប្រជាជន​ខ្មែរ​យើង​ដាំ​ជា​ដំណាំ​ហូប​ផ្លែ​តាម​ផ្ទះ​ជា​ច្រើន ។ ក្រៅពី​ផ្តល់​ឱជា​រស​ឆ្ងាញ់​ពិសេស ផ្លែ​ជម្ពូ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន ៖

១-ច្រោះ​ជាតិពុល​ក្នុង​ខ្លួន ៖ ដោយសារ​តែ​ផ្លែ​ជម្ពូ​មាន​សមត្ថភាព​បញ្ចុះ​ទឹកនោម​បាន​តិចតួច ដូច្នេះ​វា​នឹង​ចូលរួម​ក្នុង​ការ​បញ្ចេញ​ចោល​នូវ​សារធាតុពុល និង​កាក​សំណល់​ចេញពី​រាង​កាយ​បាន ។ តាម​រយៈ​ការ​បង្កើន​ចំនួន​ទឹកនោម តម្រងនោម​នឹង​កាន់តែ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ឈាម​បាន​កាន់តែ​លឿន ។

២-ជំរុញ​ដល់​ចលនា​ទៀងទាត់​របស់​ពោះវៀន ៖ ការ​ញ៉ាំ​ផ្លែ​ជម្ពូ​ទៀងទាត់​នឹង​ជួយ​បង្ការ​ការ​ទល់លាមក​បាន ដោយសារ​តែ​សម្បូរ​ជាតិ​សរសៃ ។ អ្នកជំនាញ​និយាយ​ថា ការ​បញ្ចូល​អាហារ​សម្បូរ​ជាតិ​សរសៃ​ក្នុង​របប​អាហារ​ដូច​ជា ផ្លែ​ជម្ពូ​នេះ ក៏​ប្រហែលជា​ជួយ​បង្ការ​ជំងឺ​ឫសដូងបាត និង​មហារីក​ពោះវៀនធំ​ដែរ ។

៣-ថែរក្សា​សុខភាព​បេះដូង ៖ ប្រព័ន្ធ​រំលាយ​អាហារ​មិន​ត្រឹមតែ​ជា​សរីរាង្គ​តែ​មួយ​គត់​ដែល​អាច​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ជាតិ​សរសៃ​ក្នុង​ផ្លែ​ជម្ពូ​ទេ តែ​ក៏​ជំរុញ​ដល់​របត់​ឈាម​រត់​ដែរ ។ ជាតិ​សរសៃ​ក្នុង​ផ្លែ​ជម្ពូ​នឹង​ជួយ​ច្រោះ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​មួយ​ចំនួន​ចេញពី​អាហារ​ដែល​អ្នក​ញ៉ាំ ដូច្នេះ​សរសៃឈាម​នឹង​ស្អាត​ល្អ សម្រាប់​ថែរក្សា​បេះដូង​កុំ​ឲ្យ​ងាយ​កើត​ជំងឺ ។

៤-ផ្តល់​ជាតិ​ប៉ូ​តា​ស្យូ​ម ៖ ប៉ូ​តា​ស្យូ​ម​ជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ដែល​អាច​បង្ការ​ជំងឺ​លើស​សម្ពាធ​ឈាម​បាន តាម​រយៈ​បន្ធូរ​ដល់​ជញ្ជាំង​សរសៃឈាម និង​ជំរុញ​ដល់​របត់​ឈាម​រត់​កាន់តែ​ល្អ ។ ក្រៅពី​នេះ​ប៉ូ​តា​ស្យូ​ម​គឺជា​សារ​ធាតុ​ដ៏​សំខាន់​មួយ​សម្រាប់​មុខងារ​ធម្មតា​របស់​សាច់ដុំ ។ យើង​អាច​ទទួល​បាន​ជាតិ​ប៉ូ​តា​ស្យូ​មយ៉ាង​ស្រួល​តាម​រយៈ​ការ​ញ៉ាំ​ផ្លែ​ជម្ពូ​ជា​អាហារ​សម្រន់ ។

៥-ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម ៖ តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា សារធាតុ Jambosine ក្នុង​ផ្លែ​ជម្ពូ​ត្រូវ​បាន​គេ​ស្គាល់​ថា​អាច​សម្របសម្រួល​ដល់​កា​រប​ម្លែ​ង​ជាតិ​អាមីដុង​ទៅ​ជា​ស្ករ​បាន ដែល​វា​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ។ ការ​ញ៉ាំ​ផ្លែ​ជម្ពូ​ជា​ពិសេស​ក្រោយ​ពេលបាយ​រួច អាច​ការពារ​កុំ​ឲ្យ​ឡើង​ជាង​ស្ករ​ក្នុង​ឈាម​បាន ។

៦-ទប់ស្កាត់​ការ​បង្ក​រោគ និង​ជំងឺ ៖ ជីវជាតិ​មួយ​ក្នុង​ចំណោម​ជីវជាតិ​ជា​ច្រើន​ក្នុង​ផ្លែ​ជម្ពូរ​គឺ​វីតាមីន C ដែល​វា​មាន​លក្ខណៈសម្បត្តិ​ល្អ​បំផុត​ក្នុង​ការ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង ។

៧-ជួយ​ឲ្យ​ស្បែក​មើលទៅ​នៅ​ក្មេង ៖ សព្វ​ថ្ងៃនេះ​មាន​ផលិតផល​ថែរក្សា​សម្រស់ ឬ​ទប់ស្កាត់​ភាព​ចាស់​ជា​ច្រើន​ដែល​លក់​តាម​ទី​ផ្សាយ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​សារធាតុ​វីតាមីន C ក្នុង​កម្រិត​ខ្ពស់ ព្រោះ​វា​ជា​ជីវ​ជាតិ​ដ៏​សំខាន់​មួយ​ក្នុង​ការ​សំយោគ​កូ​ឡា​ជែ​ន​សម្រាប់​ថែរក្សា​ស្បែក​កុំ​ឲ្យ​ជ្រីវជ្រួញ ។ មាន​ន័យ​ថា ការ​ញ៉ាំ​ផ្លែ​ជម្ពូ​ដែល​សម្បូរ​វីតាមីន C មាន​តម្លៃ​ថោក ហើយ​អាច​ធ្វើ​ឲ្យ​សម្រស់​កាន់តែ​នៅ​ក្មេង​ថែម​ទៀត​។

៨-បញ្ឈប់​ជំងឺមហារីក ៖ វីតាមីន C ពិត​ចា​អង់​ទី​អុក​ស៊ី​ដង់​ដែល​ខ្លាំងក្លា​បំផុត ព្រោះ​វា​អាច​បន្សាប ឬ​កម្ចាត់​រ៉ា​ឌី​កាល​សេរី​បាន​មុន​ពេល​វា​បង្ក​ជា​បញ្ហា​ក្នុង​ខ្លួន ជា​ពិសេស​មហារីក​តែ​ម្តង ។ នេះ​ហើយ​គឺជា​ហេតុផល​ដែល​វីតាមីន C ក្នុង​ផ្លែ​ជម្ពូ​ជួយ​អ្នក​កាត់​បន្ថយ​ការ​ប្រឈម​ជំងឺមហារីក​បាន កាលណា​ទទួលទាន​វា​ជា​ប្រចាំ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ