រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ១ ខែឧសភា ឆ្នាំ២០១៩ កើតឡើង១១លើក(យប់៧ លើក)ស្លាប់ប្រុស៤នាក់ របួសធ្ងន់ប្រុស១២នាក់ របួសស្រាល៣នាក់(ស្រី១នាក់) ។
មូលហេតុគ្រោះថ្នាក់ : ល្បឿន៤លើកស្លាប់២នាក់,មិនគោរពសិទ្ធ១លើក,មិនប្រកាន់ស្តាំ១លើកស្លាប់១នាក់, ប្រជែង២លើកស្លាប់១នាក់,បត់ឆ្វេង-ស្តាំ២លើក,ស្រវឹង១លើក ។សរុបស្លាប់៤នាក់:ម៉ូតូ៣នាក់(មិនពាក់មួក៣នាក់) ថ្មើរជើង១នាក់ ។
គ្រោះថ្នាក់ប៉ះទង្គិច ម៉ូតូនិងម៉ូតូ២លើក,ម៉ូតូនិងរថយន្តតូច៣លើកស្លាប់២នាក់,ម៉ូតូនិងរថយន្តធំ១លើកស្លាប់១នាក់,ម៉ូតូដួលខ្លួនឯង១លើក,រថយន្តតូចនិងរថយន្តធំ១លើក,រថយន្តតូចនិងម៉ូតូកង់បី១លើក,រថយន្តតូចនិងថ្មើរជើង១លើកស្លាប់១នាក់,រថយន្តធំនិងរថយន្តធំ១លើក ។
បណ្តាលឲ្យខូចខាតយាន២១គ្រឿងនោះមាន : ម៉ូតូ៩គ្រឿង,រថយន្តតូច៦គ្រឿង,រថយន្តធំ៥គ្រឿង,ម៉ូតូកង់បី១គ្រឿង,ថ្មើរជើង១នាក់ ។ យានយន្តបង្កហេតុ : ម៉ូតូ៥លើក,រថយន្តតូច៥លើក,រថយន្តធំ១លើក ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ២លើក,ផ្លូវខេត្ត៩លើក ។
រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន : ភ្នំពេញ៥លើកស្លាប់២នាក់របួស៤នាក,ខេត្តបាត់ដំបង២លើកស្លាប់១នាក់របួស៤នាក់(ស្រី១នាក់)និងខេត្តតាកែវ១លើកស្លាប់១នាក់ ។
លទ្ធផលត្រួតពិនិត្យថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ : មធ្យោបាយចូលគោលដៅ៣២៥៤គ្រឿង(ម៉ូតូ៦៥%) មធ្យោបាយល្មើស៦១៦គ្រឿង(៤៧%) អប់រំ២៨៨គ្រឿង(ម៉ូតូ៧៤%) មធ្យោបាយពិន័យ៣២៨គ្រឿង (ម៉ូតូ៨៨%) ។
លទ្ធផលត្រួតពិនិត្យមួកនិងកញ្ចក់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩បានចុះអនុវត្ត៧៩គោលដៅ : ម៉ូតូចូលគោលដៅ២០៧៩គ្រឿង អប់រំ១៧៧គ្រឿង ពិន័យចំនួនសរុប៣១០គ្រឿង (មួក២០០គ្រឿង កញ្ចក់៩៣គ្រៀង ស្រវឹងគ្មាន ផ្សេងៗ១៧គ្រឿង ៕
ចែករំលែកព័តមាននេះ