ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​នៃ​រឿងរ៉ាវ​ដែល​ទណ្ឌិត​ម្នាក់​ស្លា.ប់​ក្នុង​​ពន្ធនាគារ​ដោយ​សង្ស័យ​ធ្វើ​ទារុណកម្ម

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ទណ្ឌិត​ឈ្មោះ​ទិ​ត រ៉​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ភូមិ​វត្ត ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹង​ត្រង់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន…

ខេត្តកំពង់ចាម ៖ ទណ្ឌិត​ឈ្មោះ​ទិ​ត រ៉​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ភូមិ​វត្ត ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹង​ត្រង់
ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ដោយ​ជាប់ចោទ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា ហើយ​បាន​ស្លាប់​នៅ​ក្នុង
ពន្ធនាគារ​ខេត្ត​កន្លង​ទៅ​ថ្មី​ៗ​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា បណ្តាល​មក​ពី​ការ​ធ្វើបាប​លើ​រាង​កាយ​។ ដោយ
មើលឃើញ​ពី​បញ្ហា​បែប​នោះ លោក​ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចេញ​ដីកា​ឲ្យ​បើក
ការ​ស៊ើបអង្កេត​ជា​បន្ទាន់ ដើម្បី​ស្វែង​ការ​ពិត​រហូត​ដល់​រៀបចំ​ធ្វើ​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​ទី​០១
ឧសភា ២០១៩ នៅ​សាល​ប្រជុំ​តូច​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

សាក្សី​ឈ្មោះ ម៉េ​ង អេ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​អូរ​បេង ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ ឲ្យ​ដឹង​ថា រូបគេ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា ដោយ​ជាបចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​នាំ​មក​ដាក់​នៅ​បន្ទប់​ឃុំខ្លួន​បណ្តោះអាសន្ន ក្នុង​ការ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​ក្នុង​បន្ទប់​នោះ​មាន​ដាក់​មនុស្ស​ចំនួន​៣​នាក់ មាន​បទល្មើស​ផ្សេង​ៗ​គ្នា ។ ក្នុង​គ្រានោះ​នៅ​វេលា​ពេល​ព្រឹក​ក៏​មាន​បុរស​ដែល​ស្លាប់​ខាងលើ បាន​ដើរមក​បន្ទប់ទឹក ដោយ​មាន​អាកា​រៈ​រញីរញ័រ​របៀប​មនុស្ស​ញៀន​ស្រា​។

សាក្សី​ដដែល​បន្ត​ថា ក្នុង​ពេល​ដើរ​ចេញ​ទៅ​នោះ​បណ្តាល​ឲ្យ​ដួល​ផ្កាប់មុខ ត្រ​កប់​ភ្នែក​ខាងស្តាំ​ត្រូវ​របួស​រយះ​ហូរ​ឈាម និង​សន្លប់ ឃើញ​បែប​នេះ​រូបគេ​ស្រែកហៅ​មន្ត្រី​នគរបាល បន្ទាប់​មក​ចាក់សោរ​បន្ទប់​នាំ​គ្នា​សែង​ចេញ​មក​ក្រៅ រួច​ធ្វើ​ចលនា​បេះដូង​ប្រហែល​២​នាទី​ក៏​ដឹងខ្លួន​ឡើង​វិញ ដោយ​មាន​ធំក្លិន​ស្រា​ផង​ដែរ ។ ក្រោយមក​បាន​ផឹកទឹក​ផ្លែ​ឈើ​មាន​កម្លាំង​ដោយ​ពេទ្យ​បាន​រុំ​របួស​ឲ្យ និង​នាំ​មក​សាលាដំបូង​ខេត្ត​គេ​សួរនាំ រួច​នាំ​ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​ដេក​នៅ​បន្ទប់​ជាមួយ​គ្នា​ប​១​យប់ លុះ​ស្អែក​ឡើង​ក្រុម​អនុរក្ស បាន​យក​ដាក់​បំបែក​គ្នា​រូបគេ​ទៅ​បន្ទប់​ផ្សេង ហើយ​ឈ្មោះ រ៉​ន នៅ​បន្ទប់​ជិត​ពេទ្យ​ក្នុង​ពន្ធ​គារ​ខេត្ត​។

លោក​ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ក្នុង​ពេល​ធ្វើ​សន្និសីទកាសែត​មាន​ប្រសាសន៍​ថា
ទណ្ឌិត ឈ្មោះ ទិ​ត រ៉​ន ត្រូវ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេង​៨៨
ចុះ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១០ ចេញ​ដោយ​លោក​ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ចោទ
ពី​បទ បង្ក​របួស​ស្នាម​ដោយ​ចេតនា​ប្រព្រឹត្ត​នៅ​ភូមិ​វត្ត ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹង​ត្រង់ កាលពី​ថ្ងៃ​ទី​០១
វិច្ឆិកា ឆ្នាំ ២០១៦ ហើយ​មុខសញ្ញា​នេះ​បាន​រត់គេច​ខ្លួន​រហូត ។

លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា បន្ទាប់​មក​ឈ្មោះ ទិ​ត រ៉​ន បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត
នៅ​ក្នុង​បន្ទប់​ឃុំខ្លួន​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ទី​១៦​មេ​សា កន្លង​ទៅ​ជាមួយនឹង​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​មាន ១-​ឈ្មោះ ម៉េ​ង អេ​ង និង​ឈ្មោះ​ម៉ា​ន គឹ​ម​លន់ ។ តាម​ពិត​ទៅ​ឈ្មោះ​រ៉​ន ជា​មនុស្ស​ញៀន​ស្រា​ផឹក​២​ឆ្នាំ​មក​ហើយ បើ​មិន​បាន​ផឹក​រញីរញ័រ​ធ្វើ​អ្វី​មិន​ចង់​កើត សូ​ម្បី​តែ​បុរស​ជា​ឪពុក​ឈ្មោះ​អៀម ទិ​ត ក៏​បាន​បញ្ជាក់​ដែរ​ថា កូនប្រុស​របស់​គាត់​រូប​នេះ​តែងតែ​ផឹកស្រា​រាល់ថ្ងៃ ហើយ​នៅ​ថ្ងៃ​ដែល​សមត្ថកិច្ច​ចុះ​ចាប់ខ្លួន​នោះ​ក៏​បាន​ផឹកស្រា​ដែរ ។

លោក​ព្រះរាជអាជ្ញា​បន្ត​ថា ក្នុង​ពេល​ដែល​ចូល​មក​ដល់​បន្ទប់​ឃុំខ្លួន​នោះ ស្រា​គឺ​មិន​អនុញ្ញាត​ឲ្យ​ផឹក​នោះ​ទេ រហូត​មក​ដល់​ថ្ងៃ​ទី​១៨ មេ​សា បាន​ស្លាប់​នៅ​ក្នុង​ព​ន្ធា​គារ​ខេត្ត ហើយ​ក៏​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ចុះ​ផ្សាយ​ថា ការ​ស្លាប់​នេះ​សង្ស័យ​បណ្តាល​មក​ការ​វាយដំ​លើ​លើ​រាង​កាយ ។ បន្ទាប់​មក​រូប​លោក​បាន​ចេញ​ដីកា​បង្គាប់​ចុះ​ថ្ងៃ​ទី​២៩ មេ​សា ដោយ​ចាត់​ឲ្យ​លោកស្នងការ​នគរបាល​ខេត្ត ចុះ​ពិនិត្យ​មើល​បទល្មើស និង​ចាត់ការ​ស៊ើបអង្កេត​ឃើញ​ថា ការ​ស្លាប់​នេះ​មិន​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ទារុណ​ណាមួយ​ទេ ព្រោះ​ក្រោយ​ពី​ត្រូវ​របួស​ដួល​ក្នុង​បន្ទប់​ឃុំខ្លួន ហើយ​ពេល​បញ្ជូន​ទៅ​ដល់​ពន្ធនាគារ​ខេត្ត បាន​នៅ​ប៉ុស្តិ៍​សុខភាព​ថែទាំ​ជា​ប្រចាំ ។

ទោះជា​បែប​ក្តី​រូប​លោក​នឹង​បន្ត​ចាត់​ឲ្យ​សមត្ថកិច្ច​បន្ត​ស៊ើបអង្កេត​បន្ថែម​ទៀត ក្នុង​ករណី​បើ​រក​ឃើញ​មន្ត្រី​នោះ​នឹង​ត្រូវ​ទទួលខុសត្រូវ​មុខ​ច្បាប់ ហើយ​កន្លង​មក​រូប​លោក​បាន​ណែនាំ​ដល់​នគរបាល និង​អាវុធហត្ថ​ដែល​ជា​នគរបាល​យុត្តិធម៌ ពេល​ដែល​ចាប់​បាន​ជនសង្ស័យ​មិន​ត្រូវធ្វើ​ទារុណកម្ម​ទេ ត្បិត​ពួក​គាត់​មាន​សិទ្ធិ​ស្មើភាព​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ