ដោយមិនគិតចំនួនរថយន្តដែលនាំចូលពីប្រភពផ្សេងៗ កម្ពុជាឥឡូវនេះ អាចមានសមត្ថភាពដំឡើងរថយន្ត ហើយចែកចាយបម្រើទីផ្សារនៅក្នុងស្រុក បានប្រមាណជា៣៥.០០០គ្រឿង ។

ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការ នូវរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មម៉ាក GAC សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា នៅពេលនេះ កម្ពុជាមានរោងចក្រដំឡើងរថយន្ត១៥ ដោយនៅក្នុងនោះ កំពុងដំណើរការ១០រោងចក្រ ២កន្លែងមិនទាន់ដំណើរការ ហើយមានគម្រោងស្នើសុំវិនិយោគលើរោងចក្រដំឡើង និងកំពុងសាងសង់ ៣ទៀត ដោយមានទុនវិនិយោគ សរុបប្រមាណជា២៤៨ លានដុល្លារ ។
ខណៈដែលទីផ្សារកម្ពុជា មានត្រឹមរង្វង់១៧លាននាក់ កម្ពុជាមានរោងចក្រដំឡើងងរថយន្តដល់១៥ សម្តេចធិបតី បានកំពុងតែឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធសិក្សាថា តើរោងចក្រដំឡើងនេះ វាគ្រប់គ្រាន់ និងសេចក្តីត្រូវការនៅក្នុងស្រុក ដើម្បីធានានិរន្តរភាពនៃរោងចក្រទាំងនេះ ហើយឬនៅ ។

សម្តេចធិបតី បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់គាំពារ និងទ្រទ្រង់ឲ្យរោងចក្រដែលមានរក្សាបាននូវភាពធន់ ។
សម្តេចធិបតីបានបញ្ជាក់ថា ដើម្បីរក្សាភាពធន់នៃឧស្សាហកម្មដំឡើងរថយន្តនៅក្នុងស្រុក ។ គឺយើងត្រូវតែធ្វើយ៉ាងឲ្យរោងចក្រដែលបើកហើយរក្សាភាពធន់» ។
សម្តេចធិបតីបានបន្ថែមថា រោងចក្រដែលវាធន់ គឺជារោងចក្រដែលរបស់វាបើកហើយ រោងចក្រនោះរីក ប៉ុន្តែតែបើរោងចក្របើកច្រើន ហើយក៏មានរោងចក្របិទទៅវិញជាបន្តបន្ទាប់គឺ វាមិនល្អឡើយសម្រាប់កម្ពុជា។

សម្តេចធិបតីបានបញ្ជក់ថា ជាគោលការណ៍យើងចង់ជួយអ្នកវិនិយោគទាំងអស់ឲ្យរស់ ហើយរីក នេះ គឺជាកិច្ចការសំខាន់ ។ ការរស់ហើយរីកនៃរោងចក្រឧស្សាហកម្ម គឺជានិរន្តភាពសេដ្ឋកិច្ចដែលយើងនឹងទទួលផល ៕
ចែករំលែកព័តមាននេះ