ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុងប៉ារីស ពិភាក្សា​ពី​គម្រោង​ផែនការ​អភិវឌ្ឍ​ន៍តំបន់​ប៉ែក​ខាងត្បូង​រាជធានី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ទី​ក្រុងប៉ារីស ប្រទេស​បារាំង បាន​សហការ​គ្នា​បើក​សិក្ខាសាលា​ពិភាក្សា​ពី​គម្រោង​ផែនការ​នៃ​ការ​អភិវឌ្ឍ​តំបន់​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ និង​គម្រោង​សិក្សា​កែ​លម្អ តីរវិថី​ព្រះ​ស៊ី​សុវត្ថិ ដើម្បី​ធ្វើ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង ទៅ​តាម​កំណើន​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ទី​ក្រុងប៉ារីស ប្រទេស​បារាំង បាន​សហការ​គ្នា​បើក​សិក្ខាសាលា​ពិភាក្សា​ពី​គម្រោង​ផែនការ​នៃ​ការ​អភិវឌ្ឍ​តំបន់​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ និង​គម្រោង​សិក្សា​កែ​លម្អ តីរវិថី​ព្រះ​ស៊ី​សុវត្ថិ ដើម្បី​ធ្វើ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង ទៅ​តាម​កំណើន​ប្រជាពលរដ្ឋ និង​ជា​ការ​បង្ក​លក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បែប​ស៊ី​វិ​ល័យ​នៃ​ទីក្រុង​វៃឆ្លាត​។

សិក្ខាសាលា​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី អេ​ឡូ​ឌី គូ​យ​ការ តំណាង​អោយ​សាលា​ក្រុងប៉ារីស​។

មន្ដ្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​ទ្វេរ​ភាគី​លើ​វិស័យ​នគរ​រូប​នី​យ​កម្ម ក្នុង​ន័យ​ជំរុញ​ការ​គិតគូរ អំពី​បញ្ហា​លំហរ​សាធារណៈ អនាម័យ បរិស្ថាន និង​សោ​ភណ្ឌ​ភាព​ទីក្រុង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោលការណ៍​នគរ​រូប​នី​យ​បញ្ញា​តិ និង​ភាព​រីក​ចំរើន​យ៉ាង​ឆាប់រហ័ស​របស់​រាជធានី​ភ្នំពេញ​។

លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា ការ​សិក្សា​បច្ចេកទេស​នេះ គឺ​ធ្វើ​ឡើង​បន្ត​ពី​ការ​សិក្សា​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ឡើង​អស់​រយះ​ពេល​ជាង​២​ឆ្នាំ​មក​ហើយ​។ ក្នុង​គោលបំណង​ចូលរួម​ផ្ដល់​មតិយោបល់​បទ​ពិសោធន៍ បំពេញបន្ថែម​ផ្នែក​បច្ចេកទេស និង​គោលការណ៍​ច្បាប់ ដែល​ត្រូវ​លើកយក​មក​ពិភាក្សា​។

លោក​បន្ត​ថា ការ​ពិភាក្សា​បាន​ធ្វើ​ឡើង​លើ​២​ចំណុច គឺ​ពិភាក្សា​ទៅ​លើ​ការ​កែ​លម្អរ​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ ក្នុង​ផ្នែក​នេះ​អាជ្ញាធរ​នឹង​ពិនិត្យ​ពិភាក្សា​លើ​ទិដ្ឋភាព​លំហូរ​ចរាចរណ៍ ការ​សិក្សា​រៀបចំ​ឱ្យ​មានការ​ត​ភ្ជាប់​លំហរ​បៃតង​នៅ​តាម​ដង​ទន្លេសាប​។ ពិភាក្សា​លើ​ការ​ធ្វើ​សមាហរណ៍កម្ម គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ ក្នុង​នោះ​អាជ្ញាធរ​ក៏​នឹង​ពិនិត្យ​ពិភាក្សា​ទៅ​លើ​ទិដ្ឋភាព​នៃ​ការ​សិក្សា​រៀបចំ​ឱ្យ​មាន​ចរន្ត​ត​ភ្ជាប់ រវាង​បណ្តាញ​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​គម្រោង​អភិវឌ្ឍន៍​នានា ដែល​នឹង​កើត​មាន​នា​ពេល​អនាគត ដោយ​ភ្ជាប់​គ្នា​ទៅ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ស្រាប់ និង​សិក្សា​រៀបចំ​ឱ្យ​មានការ​ត​ភ្ជាប់​រវាង​លំហរ​បៃតង និង​
ប ណ្តា​ញ​ការពារ​ទឹកជំនន់​រវាង​តំបន់​ភាគ​ខាងត្បូង និង​តំបន់​ជុំវិញ​។

សិក្ខាសាលា​នេះ ជា​ត្រីវិស័យ​សម្រាប់​តម្រង់​ទិស និង​បំពេញបន្ថែម​ចំណុច​ខ្វះខាត ដើម្បី​ឱ្យ​ការ​សិក្សា​ប្លង់​អភិវឌ្ឍន៍​តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ និង​គម្រោង​សិក្សា​កែ​លម្អ តីរវិថី​ព្រះ​ស៊ី​សុ​វត្ថ​នេះ​អោយ​បាន​គ្រប់​ជ្រុងជ្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ