ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ ៖ ប្រើ​ដើមទុន​ជាង​១​លាន​រៀល រំពឹង​បាន​កម្រៃ​មក​វិញ​ពី​៦​ទៅ​៨​លាន​រៀល (មានវីដេអូ​)

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជា​ទូទៅ​កសិករ​ដែល​ប្រកប​មុខរបរ​ដាំ​ឪឡឹក​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តព្រៃវែង​តែងតែ​និយម​ដាំ​ដំណាំ​ឪឡឹ​ក​ចាប់ពី​ខែវិច្ឆិកា រហូត​ដល់​ខែមេសា ព្រោះ​នៅ​ចន្លោះ​ពេល​ប៉ុន្មាន​ខែ​នេះ​មាន​អាកាសធាតុ​ល្អ និង​អំណោយផល​ដល់​ដំណាំ​ឪឡឹក ហើយ​អំឡុង​ខែ​នេះ ផ្លែ​ឪឡឹក​នៅ​លើ​ទីផ្សារ​ក៏​មាន​តម្លៃ​ខ្ពស់​ផង​ដែរ​។ ប៉ុន្តែ​នៅ​ចុង​ខែមេសា​នេះ កសិករ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​ត្រ​បាំង​ច្រឹះ…

ខេត្តព្រៃវែង ៖ ជា​ទូទៅ​កសិករ​ដែល​ប្រកប​មុខរបរ​ដាំ​ឪឡឹក​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តព្រៃវែង​តែងតែ​និយម​ដាំ​ដំណាំ​ឪឡឹ​ក​ចាប់ពី​ខែវិច្ឆិកា រហូត​ដល់​ខែមេសា ព្រោះ​នៅ​ចន្លោះ​ពេល​ប៉ុន្មាន​ខែ​នេះ​មាន​អាកាសធាតុ​ល្អ និង​អំណោយផល​ដល់​ដំណាំ​ឪឡឹក ហើយ​អំឡុង​ខែ​នេះ ផ្លែ​ឪឡឹក​នៅ​លើ​ទីផ្សារ​ក៏​មាន​តម្លៃ​ខ្ពស់​ផង​ដែរ​។

ប៉ុន្តែ​នៅ​ចុង​ខែមេសា​នេះ កសិករ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​ត្រ​បាំង​ច្រឹះ ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្តព្រៃវែង ​បាន​នាំ​គ្នា​បន្ត​ដាំ​ឪឡឹ​ក​តទៅ​ទៀត ដោយ​រំពឹង​ថា នឹង​ទទួល​បាន​ទិន្នផល​ខ្ពស់ ហើយ​តម្លៃនៅលើទីផ្សារ​បាន​ថ្លៃ​ខ្ពស់​ដដែល​។

លោក ហា​យ ហ៊ាន អាយុ​៥៩​ឆ្នាំ ជា​កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ​ទាំងនោះ បាន​រៀបរាប់​ទាំង​ទឹកមុខ​ញញឹម​ញ​ញ៉ែ​ម ពោរពេញ​ដោយ​ក្តី​សង្ឃឹមថា ឪ​ឡឹ​ក​ដែល​គាត់​ដាំ​បាន​ប្រមូល​ផល​ម្តង​រួច​ទៅ​ហើយ ហើយ​នៅ​ពេល​នេះ​គាត់​បាន​ចាប់ផ្តើម​ដាក់​ដាំ​ម្តងទៀត ដោយសារ​ឆ្នាំ​នេះ អាកាសធាតុ​ក្តៅ​មិន​ទាន់​ធ្លាក់​ភ្លៀង​ជោកជាំ ទើប​គាត់​ស​ម្រ​ច​ចិត្ត​ដាំ​ឪ​ឡឹ​ក​ជា​ថ្មី​ម្តងទៀត ម្យ៉ាង​ក៏​ដោយសារ​ផ្លែ​ឪ​ឡឹ​ក​នៅ​លើ​ទីផ្សារ នៅ​តែ​មាន​ហាងឆេង​ល្អ​ផង​ដែរ​។

លោក​បន្ត​ទៀត​ថា គាត់​បាន​ដាំ​ឪឡឹ​ក​សារ​ជា​ថ្មី​នៅ​លើ​ផ្ទៃដី​ទំហំ​កន្លះ​ហិតា ដោយ​ចាប់ផ្តើម​ដាក់​ដាំ​នា​ដើម​ខែមេសា ឆ្នាំ​២០១៩​នេះ ដោយ​ប្រើ​ដើមទុន​សរុប​ជាង​១​លាន​រៀល ដោយ​គិត​ទាំង​ថ្លៃ​ឈ្នួល​ភ្នួ​រ​ដី ថ្លៃ​ជី​និ ង​ប្រេង​ជាដើម ហើយ​បើ​អាកាសធាតុ​អំណោយផល​បែប​នេះ​រហូត គាត់​រំពឹង​ថា​ឪឡឹក​របស់​គាត់​នឹង​ទទួល​បាន​កម្រៃ​មក​វិញ​ចាប់ពី​៦​លាន​រៀល​ទៅ​៨​លាន​រៀល​។

គួរ​រំលឹក​ផង​ដែរ​ថា តម្លៃ​ឪឡឹក​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​សម្រាប់​ផ្លែ​ឪ​ឡឹ​ក​លេខ​១ ក្នុង​១​ផ្លែ​មាន​តម្លៃ​៥.០០០​រៀល រីឯ​លេខ​២​មាន​តម្លៃ​៤.០០០​រៀល និង​តម្លៃ​ទាប​បំផុត​ក៏​មួយ​ផ្លែ​លក់​បាន​តម្លៃ​៣.៥០០​រៀល​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ