ប្រជាពលរដ្ឋជិត២០០នាក់ផ្ទុះការតវ៉ានៅក្រុមហ៊ុនសេវេនអេនជី វិហារសួគ៍
- កណ្តាល
ខេត្តកណ្តាល ៖ ក្រុមប្រជាពលរដ្ឋប្រមាណជិត២០០នាក់ បានលើកគ្នាទៅតវ៉ានៅស្នាក់ការរបស់ក្រុមហ៊ុន សេវេនអេនជីគ្រុប ដែលមានទីតាំងស្ថិតក្នុងឃំុវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩នេះ ដើម្បីទាមទារយកដីពីក្រុមហ៊ុនដែលពួកគាត់បានបង់ប្រាក់អោយក្រុមហ៊ុនរួចរាល់ហើយ ប៉ុន្តែពំុទាន់ទទួលបានដីកម្មសិទ្ធិ ។

ជាលទ្ធផលនៃការជួបគ្នារវាងក្រុមប្រជាពលរដ្ឋ និងឧកញ៉ាស្រី សុធា អគ្គនាយកក្រុមហ៊ុន សេវេនអេនជីគ្រុប នៅព្រឹកថ្ងៃដដែលនេះ គឺក្រុមហ៊ុនបានធ្វើលិខិតអះអាងថានឹងដេាះស្រាយដីជូនប្រជាពលរដ្ឋដែលបានបង់ប្រាក់គ្រប់ចំនួនអោយអស់មុនបំណាច់ឆ្នាំ២០១៩នេះ ។ ដោយការទទួលបានលិខិតធានាអះអាងនេះ ក្រុមប្រជាពលរដ្ឋដែលជាអតិថិជនបាននាំគ្នារំសាយត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញអស់ផងដែរ ។

សូមបញ្ជាក់ថា លិខិតធានាអះអាងខាងលើនេះ គឺឧកញ៉ាស្រី សុធា អគ្គនាយកក្រុមហ៊ុន សេវេនអេនជី បានធ្វើឡើងនៅចំពេាះមុខអតិជនរបស់ខ្លួនទាំងអស់គ្នា និងចំពេាះមុខមេធាវីតំណាងអោយអតិថិជន ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព៕













ចែករំលែកព័តមាននេះ