ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបិយ​ជំនឿ​ទាំងនេះ​ធ្វើ​ឱ្យ​​អ្នក​ភូមិ​ដាក់​រូប​ទីងមោង​នៅ​ពី​មុខ​ផ្ទះ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រូប​ទីងមោង​ដែល​ធ្វើ​ពី​ចំបើង និង​កែ​ច្នៃ​ពី​ឧបករណ៍​ផ្សេង​ៗ​មាន​ទម្រង់​ស្រ​ដៀង​នឹង​មនុស្ស ត្រូវ​បាន​អ្នក​ភូមិ​រស់នៅ​ក្នុង​ភូមិ​គោ​លាប់ ស្រុក​ចិត្រ​បុរី ចង​​ដាក់​តាម​របង​ពីមុខ​ផ្ទះ​រៀង​ៗ​ខ្លួន​។ ការ​មាន​ជំនឿ​របស់​អ្នក​ភូមិ​បាន​លើក​ឡើង​ថា គេ​ធ្វើ​រូប​ទីងមោង​នេះ​ឡើង​គឺ​បន្ទាប់​ពី​មាន​អ្នក​រស់នៅ​ក្នុងភូមិ មាន​ប្រុស​ស្រី​ក្មេង​ចាស់​ជា​ច្រើន​នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​គ្នា​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​មកនេះ…

ខេត្តក្រចេះ ៖ រូប​ទីងមោង​ដែល​ធ្វើ​ពី​ចំបើង និង​កែ​ច្នៃ​ពី​ឧបករណ៍​ផ្សេង​ៗ​មាន​ទម្រង់​ស្រ​ដៀង​នឹង​មនុស្ស ត្រូវ​បាន​អ្នក​ភូមិ​រស់នៅ​ក្នុង​ភូមិ​គោ​លាប់ ស្រុក​ចិត្រ​បុរី ចង​​ដាក់​តាម​របង​ពីមុខ​ផ្ទះ​រៀង​ៗ​ខ្លួន​។

ការ​មាន​ជំនឿ​របស់​អ្នក​ភូមិ​បាន​លើក​ឡើង​ថា គេ​ធ្វើ​រូប​ទីងមោង​នេះ​ឡើង​គឺ​បន្ទាប់​ពី​មាន​អ្នក​រស់នៅ​ក្នុងភូមិ មាន​ប្រុស​ស្រី​ក្មេង​ចាស់​ជា​ច្រើន​នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​គ្នា​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​មកនេះ ពោល​គឺ​ចាប់ពី​អាកាសធាតុ​មាន​សភាព​ក្តៅ​ខ្លាំង​។

អ្នក​ភូមិ​បាន​និយាយ​ថា ពួក​គាត់​បាន​នាំ​គ្នា​ធ្វើ​រូប​ទី​មោង​ចង​ដាក់​តាម​របង​ខាងមុខ​ផ្ទះ លុះ​ដល់​ពេល​ព្រលប់​ជា​រៀង​រាល់​ល្ងាច គឺ​ពួក​គាត់​បាន​នាំ​គ្នា​ដុត​ភ្នក់ភ្លើង​នៅ​ចំ​ច្រកចូល​ពីមុខ​ផ្ទះ​ដែល​ជា​កិច្ច​ធ្វើ​ឡើង​តាម​ជំនឿ​ពី​បុរាណ​។ ជំនឿ​នេះ​ត្រូវ​បាន​ពួក​គាត់​ជឿ​ថា ធ្វើ​ឡើង​ក្នុង​គោ​ល​បំណង​ដើម្បី​បណ្តេញ​ខ្មោច ព្រាយ បិសាច និង​អំពើ​ឧបទ្រពចង្រៃ​ចេញពី​ក្នុងភូមិ ខណៈ​សព្វថ្ងៃ​មាន​អ្នក​រស់នៅ​ក្នុងភូមិ​ក្មេង​ចាស់​ប្រុស​ស្រី កំពុង​តែ​ជួប​បញ្ហា​សុខភាព ដូច​ជា​ជម្ងឺ​រាករូស ក្អួតចង្អោរ​និង​ក្តៅខ្លួន​។

ស្ត្រី​វ័យ​ចំណាស់​មួយ​រូប​ដែល​រស់នៅ​ក្នុងភូមិ​គោ​លាប់ ស្រុក​ចិត្រ​បុរី ដែលនៅពី​​មុខ​ផ្ទះ​របស់​គាត់​មានដាក់​​រូប​ទីងមោង​ដែរ​នោះ បាន​រៀបរាប់​ឲ្យ​ដឹង​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ​មាន​អ្នក​រស់នៅ​ក្នុងភូមិ​ជា​ច្រើន​នាក់ មិន​ថា ក្មេង​ឬ​ចាស់​នោះ​ទេ​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺរាក និង​ក្អួត​។ គាត់​បន្ត​ថា អ្នក​ភូមិ​មិន​បាន​គិត​ពី​បញ្ហា​សុខភាព​អនាម័យ​ក្នុង​ការ​រស់នៅ​នោះ​ទេ គឺ​​គិត​លើ​ជំនឿ​អ​រូបិយ​ថា ក្នុងភូមិ​កំពុង​តែ​កើត​មាន​ជំងឺ​អាសន្នរោគ​។

បន្ទាប់​ពី​អ្នក​ភូមិ​បាន​ជួប​បញ្ហា​សុខភាព​បែប​នេះ ក៏​នាំ​គ្នា​ចាប់ផ្តើម​អនុវត្ត​នូវ​អបិយ​ជំនឿ​នេះ​ឡើង ហើយ​ការ​អនុវត្ត​នេះ ក៏​ត្រូវ​បាន​ស្ត្រី​វ័យ​ចំណាស់​រូប​នេះ​មាន​ជំនឿ​ថា អាច​កាត់​បន្ថយ​បាន​ខ្លះ​នូវ​ប្រភេទ​ជំងឺ​អាសន្នរោគ តែ​ក៏​ត្រូវ​នាំ​អ្នក​ជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ​។

តប​ទៅ​នឹ​ង​ការ​អនុវត្ត​បែប​អបិយ​ជំនឿ​ខាងលើ​នេះ លោក ឈ្នាង សុ​វត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ មេ​សា នេះ​ថា លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​សុខភាព​កើត​មាន​ជំងឺរាក​ក្អួត​នៅ​ក្នុងភូមិ ត្រូវ​ប្រញាប់​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ឲ្យ​​បាន​ទាន់​ពេលវេលា​។ លោក​បាន​បន្ត​ថា​ កន្លង​មកនេះ​មុន​រដូវប្រាំង ខាងមន្ទីរសុខាភិបាល​ខេត្ត​​បាន​ចាត់​ឲ្យ​សហគមន៍​ចុះ​ផ្សព្វផ្សាយ​ធ្វើការ​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ ឲ្យ​ពួក​គាត់​យល់​ដឹង​ពី​ការ​ថែទាំ​សុខភាព និង​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព​នា​រដូវប្រាំង​ក្តៅ​ខ្លាំង​នេះ​។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បញ្ជាក់​ថា ជំងឺរាក ក្អួតចង្អោរ គឺ​ងាយ​និង​កើត​មាន​ទៅ​លើ​ពលរដ្ឋ​នា​រដូវក្តៅ​ ខ​ណៈ​ការ​ហូប​ចុក​របស់​ពួក​គាត់​មិន​ស្អាត​ទទួលទាន​ឆៅ និង​អាហារ​ជូរ​ផ្អូម​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ