ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ថៃ​បញ្ជូន​អ្នកទោស​២​នាក់​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​វិញ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​ចំនួន​២​នាក់​ដែល​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ និង​នាំ​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា ឆ្នាំ​២០១៩ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំសា​ងាំ​ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍…

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​ចំនួន​២​នាក់​ដែល​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ និង​នាំ​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា ឆ្នាំ​២០១៩ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំសា​ងាំ​ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

អ្នកទោស​ខ្មែរ​ទាំង​២​នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លែង ក្នុង​នោះ​ម្នាក់​ឈ្មោះ​ជា សម្បត្តិ​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ស្រអែម ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ មេ​សា ឆ្នាំ​២០១៩ ចូល​តាម​ច្រក​ជាំ និង​ជាប់ចោទ​ពី​បទ​កាប់​ឈើ​គ្រញូង​ខុសច្បាប់ និង​ម្នាក់​ទៀត​ឈ្មោះ តូ ទុំ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​លើ ឃុំ​ត្រពាំង​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ២០១៧​ ចូល​តាម​ច្រក​ប៉ោយ​ប៉ែ​ត និង​ជាប់ចោទ​ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់ ។ អ្នក​ទាំង​ពីរ​បាន​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ​។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​អ្នកទោស​ខ្មែរ​២​នាក់​ពី​ក្រុម​អាជ្ញាធរ​ថៃ សមត្ត​កិច្ច​កម្ពុជា​បាន​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​រួច​ឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ