រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ នៅលើស្ពានអាកាសផ្សារដីហុយកំពុងតែកកស្ទះយ៉ាងខ្លាំង ដែលស្ទះខាងផ្លូវចូលរាជធានីភ្នំពេញ ចំណែកផ្លូវចេញពីភ្នំពេញមិនស្ទះឡើយ ។ ដោយគេឃើញថា ថ្ងៃច័ន្ទនេះជាថ្ងៃដែលបងប្អូននាំគ្នាចូលមកធ្វើការនៅរាជធានីភ្នំពេញ នៅសង្កាត់ចោមចៅ ផ្លូវសហព័ន្ធរុស្សី ។
សេចក្តីរាយការណ៍បានបន្តថា នៅមហាវិថីសហព័ន្ធរុស្សីត្រង់ចំណុចលើស្ពានអាកាសផ្សារដីហ៊ុយ រហូតមកដល់វត្តទឹកថ្លា តែងតែកកស្ទះស្ទើររាល់ព្រឹកនៅវេលាម៉ោង៧-៨ទៅ៩ ហ្នឹង ខណៈពលរដ្ឋមកធ្វើការនៅរាជធានីភ្នំពេញ ។
ចំណែកការកកស្ទះនេះសង្កេតឃើញថា បណ្តាលមកពីមុខវត្តទឹកថ្លា ឬមុខផ្សារទឹកថ្លា មុខអតីតរោងចក្រមិថុនា… ត្រង់ចំណុចហ្នឹងមានផ្លូវបំបែកទើបបណ្តាលឲ្យមានការកកស្ទះបែបនេះ ។ តែទោះយ៉ាងណាក៏សូមបងប្អូនត្រូវធ្វើយ៉ាងណាកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ ៕
ចែករំលែកព័តមាននេះ