ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក​!​ រក​ឃើញ​បង្គ​ាស្រស់​មាន​សារធាតុ​គីមី​ជិត​១​តោន

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ ចាប់​បង្គា​ស្រស់​មាន​សារធាតុ​គីមី​ជិត​១​តោន នាំ​ចូល​ពី​វៀតណាម​ត្រូវ​បាន​បង្ក្រាប​ដោយ​កំលាំង​ចម្រុះ​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ មេ​សា ឆ្នាំ​២០១៩ បន្ទាប់​ពី​​ឈ្មួញ​នាំ​ចូល​តាម​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម ច្រក​ព្រែក​ចាក ចូល​មក​លក់​ចែកចាយ​នៅ​តាម​ទីផ្សារ​នានាក្នុង​ក្រុងព្រះសីហនុ​។ លោក…

ខេត្ត​ព្រះ​សីហ​នុ​ ៖ ចាប់​បង្គា​ស្រស់​មាន​សារធាតុ​គីមី​ជិត​១​តោន នាំ​ចូល​ពី​វៀតណាម​ត្រូវ​បាន​បង្ក្រាប​ដោយ​កំលាំង​ចម្រុះ​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ មេ​សា ឆ្នាំ​២០១៩ បន្ទាប់​ពី​​ឈ្មួញ​នាំ​ចូល​តាម​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម ច្រក​ព្រែក​ចាក ចូល​មក​លក់​ចែកចាយ​នៅ​តាម​ទីផ្សារ​នានាក្នុង​ក្រុងព្រះសីហនុ​។

លោក នៅ តុ​ន អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ បាន​ផ្តល់​សម្ភាសន៍​​ដល់​កោះសន្តិភាព​ឱ្យ​ដឹង​ថា មន្ត្រី​ស្ថាប័ន​លោក​បាន​សហកា​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ បាន​ចាប់​ឃាត់​រថយន្ត​មួយ​គ្រឿង​ដឹក​បង្គា​ស្រស់​ចំនួន​៤៥​កេស​ ទម្ងន់​៩០០​គីឡូក្រាម មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម ចូល​តាម​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម ច្រក​ព្រែក​ចាក ខេត្តកំពត យក​មក​ដុត​កម្ទេច​ចោល​ភ្លាម​ៗ​ផង​ដែរ​។

លោក​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុប​ន្ត​ថា បង្គា​ស្រស់​ទាំងនោះ បន្ទាប់​ពី​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​មាន​ដាក់​លាយ​សារធាតុ​គីមី មាន​សណ្ឋាន​ដូច​ចាហួយ ត្រូវ​បាន​ម្ចាស់​ទំនិញ​ដាក់​លាយ​នៅ​ក្នុង​បង្គា​ស្រស់​ទាំងនោះ​។

លោក​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុប​ន្ត​ថា បង្គា​ស្រស់​មាន​លាយ​សារធាតុ​គីមី​ទាំង​៤៥​កេះ ត្រូវ​បាន​យក​មក​ដុត​កម្ទេច​ចោល​ភ្លាម​ៗ​នៅ​ក្នុង​បរិវេណ​សាខា​កាំ​កុង​ត្រូ​ក​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៩​នេះ​។ ក្នុង​នោះ មន្ត្រី​ជំនាញ ក៏​បាន​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ដឹក​បង្គា និង​ជា​តំណង​ឲ្យ​ម្ចាស់​ទំនិញ ធ្វើ​កិច្ចសន្យា​បញ្ឈប់​នាំ​ចូល​បង្គា មាន​សារធាតុ​គីមី​ទាំងនោះ នា​ថ្ងៃ​ខាង​មុខ​ទៀត​។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ជា ប៉ិច អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​អំពាវនាវ​ដល់​ផ្នែក​ពាក់ព័ន្ធ ជា​ពិសេស​ក្រុម​អាជីវករ​ត្រូវ​ចូលរួម​សហការ និង​បញ្ឈប់​ការ​នាំ​ចូល ឬ​ដាក់​លក់ទំនិញ បន្លែ ត្រី​សាច់ ព្រមទាំង​ទំនិញ​ផ្សេង​ៗ​ទៀត ដែល​មាន​ដាក់​សារធាតុ​គីមី​ហាមឃាត់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។

លោក​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ​បាន​បន្ត​ថា ការ​នាំ​ចូល ឬ​ការ​ទទួល​លក់ទំនិញ និង​ចំណីអាហារ​ខូចគុណភាព ឬ​មាន​លាយ​សារធាតុ​គីមី ដើម្បី​ឲ្យ​ចំណីអាហារ​នៅ​ស្រស់ និង​រក្សា​ទុក​លក់​បាន​យូរ គឺជា​អំពើ​ខុសច្បាប់​។ ហើយ​ថា អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ខាងលើ នឹង​ត្រូវ​ប្រឈម​មុខការ​ផ្តន្ទាទោស បើ​មន្ត្រី​ជំនាញ​រក​ឃើញ​មាន​កំហុសឆ្គង​ធ្ងន់ធ្ងរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ