កម្ពុជា-ចិនចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីជំនួបពិភាក្សាដែលបានចំណាយពេលប្រមាណ២៥នាទីរួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្ត្រីចិនបានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ ។

កិច្ចព្រមព្រៀងទាំង៦ក្នុងនោះរួមមាន១- អនុស្សារណៈនៃការយោគយល់គ្នាស្តីពីបញ្ជីគម្រោងគន្លឹះវង់ទី២ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ ។ ២អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនៃការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ ។ ៣- អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការស្តីពីការនាំអង្ករកម្ពុជាចំនួន៤០ម៉ឺនតោនចូលទីផ្សារចិន ។

៤- អនុស្សារណៈនៃការយោគយល់គ្នាស្តីពីសហប្រតិបត្តិការក្រោមយុទ្ធសាស្ត្រចតុកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ។ ៥- ផែនការសកម្មភាពស្តីពីការបង្កើតសហគមន៍វាសនារួម កម្ពុជាចិន ។ ៦- កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសជាហិរញ្ញប្បទានឥតសំណង ៕

ចែករំលែកព័តមាននេះ