ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ខ្វល់​! ទៅ​មុខ​លែង​រួច បុរស​ម្នាក់​ចត​ម៉ូតូ រួច​ប្រះ​ខ្លួន​លើ​ចិញ្ចើម​ផ្លូវ ផ្អើល​នាំ​គ្នា​លើក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​កន្លែង​ផឹកស៊ី លុះ​ស្រវឹង​ជោក​ជិះ​ម៉ូតូ​ទៅ​មុខ​លែង​រួច បាន​ចត​ម៉ូតូ រួច​ប្រះ​ខ្លួន​ដេក​លើ​ចិញ្ចើម​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ និង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមេសា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​កន្លែង​ផឹកស៊ី លុះ​ស្រវឹង​ជោក​ជិះ​ម៉ូតូ​ទៅ​មុខ​លែង​រួច បាន​ចត​ម៉ូតូ រួច​ប្រះ​ខ្លួន​ដេក​លើ​ចិញ្ចើម​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ និង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យដឹង​ថា ទោះជា​បី​ជា​សាកសួរ ក៏​បុរស​ខាងលើ​មិនដឹង​ស្គាល់ និង​មិន​ចាំ​ខ្លួនឯង​ថា​មានឈ្មោះ​អ្វី​នោះ​ដែរ គ្រាន់​តែ​ដឹង​ថា​បុរស​ម្នាក់​នេះ​មាន​អាយុ​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្វី​ណូ បិទ​ស្កុ​ត​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AI-១៦៥២ ហើយ​បុរស​ម្នាក់​នេះ​គ្រាន់តែ​ប្រាប់​ថា គាត់​ចេញពី​ម្តុំ​វត្ត​អង្គ​តា​គៀត គោលបំណងជិះម៉ូតូ​​ត្រឡប់​ទៅ​ផ្ទះ តែ​មិន​បាន​ប្រាប់​ថា​ផ្ទះ​របស់​គាត់​នៅ​ម្តុំ​ណា​ឡើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ឲ្យ ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង ក្នុង​ស្ថានភាព​ស្រវឹង លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ចត​ម៉ូតូ​ទុក​ចោល ហើយ​ប្រះ​ខ្លួន​ដេក​លើ​ចិញ្ចើម​ផ្លូវ ដោយ​ឃើញ​ក្នុង​សភាព​បែប​នោះ ប្រជាពលរដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ​នាំ​គ្នា​ជួយ​លើក​បុរស​ខាងលើ​ដាក់​លើ​ការ៉ូឡា​វិញ ដោយ​ខ្លាច​កើត​មាន​គ្រោះថ្នាក់​ផ្សេង​ៗ ទើប​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍ សាកសួរ ដើម្បី​ស្វែងរក​បងប្អូន​មក​ទទួលយក​បុរស​ខាងលើ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ