ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​! កូនប្រុស​ច្បង​អេ​ភូ​ថង វ័យ​​ទើបតែ​១៥​ឆ្នាំ តែ​ឆន្ទៈ​មិនធម្មតា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធ្មេច​បើក​ៗ​កូនប្រុស​ច្បង​របស់​អតីត​កីឡាករ អេ ភូ​ថង ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​កូន​ទី​២​របស់​លោក និង​បាន​បណ្ដុះបណ្ដាល​ឱ្យ​ចេះ​ប្រដាល់​តាំងពី​ក្មេង ពេល​នេះ​អាយុ​បាន​១៥​ឆ្នាំ​ហើយ ដោយ​កីឡាករ​វ័យក្មេង​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ ធ្មេច​បើក​ៗ​កូនប្រុស​ច្បង​របស់​អតីត​កីឡាករ អេ ភូ​ថង ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​កូន​ទី​២​របស់​លោក និង​បាន​បណ្ដុះបណ្ដាល​ឱ្យ​ចេះ​ប្រដាល់​តាំងពី​ក្មេង ពេល​នេះ​អាយុ​បាន​១៥​ឆ្នាំ​ហើយ ដោយ​កីឡាករ​វ័យក្មេង​រូប​នេះ ក៏​មាន​មហិច្ឆតា​ចង់​ស្នង​តំណែង​ឪពុក ដើម្បី​ឡើង​ប្រដាល់​រក​ប្រាក់​ជួយ​ឪពុក​ម្ដាយ និង​ក្រែង​មានកេរ្តិ៍ឈ្មោះ​បោះ​សំលេង​ដូច​ឪពុក​កាលពីមុន​នោះ​ផង​ដែរ​។

អ្នកស្រី សាំង សុ​ម៉ា​លី ភរិយា​លោក អេ ភូ​ង​ថង បាន​ថ្លែងប្រាប់​ថា កូនប្រុស​ច្បង ឬ​កូន​ទី​២​របស់​ខ្លួន (បន្ទាប់​ពី​អេ យ៉ា​នុ​ត​) អត់​មាន​ឪពុក​ម្ដាយ​បង្ខំ​ឱ្យ​ប្រដាល់​នោះ​ទេ គឺ​គេ​បន់​ឱ្យ​តែ​បាន​គេ​ហៅ​ឡើង​ប្រដាល់​តែ​ម្ដង ដើម្បី​បាន​លុយ​ជួយ​ដល់​គ្រួសារ​។ អ្នកស្រី​ថា ថ្ងៃ​ខ្លះ​ឱ្យ​តែ​ឮ​គេ​ហៅ​ឡើង​រេញ គឺ​សុខចិត្ត​ផ្អាក​រៀន​មួយ​ថ្ងៃ ឬ​២​ថ្ងៃ ដើម្បី​ហ្វឹកហាត ឬ​ត្រូវ​ហ្វឹកហាត់​ទាំង​យប់​ក៏​មាន ឱ្យ​គេ​ផ្ដល់​ឱកាស​។

អ្នកស្រី​ថា កូនប្រុស​ច្បង​របស់​អ្នកស្រី​ដែល​មានឈ្មោះ​ថា អេ អាំ​ម៉ា​រី​ន​ភូ​ថង រូប​នេះ ភាគច្រើន ច្រើន​តែង​ត្រូវ​គេ​ហៅ​ឱ្យ​ឡើង​វ៉ៃ​ជំនួស ក្នុង​ពេល​កីឡាករ​ណា​ម្នាក់​អវត្តមាន ឬ​ខកខាន​ឡើង​រេញ​ប៉ុណ្ណោះ​។ ជាក់ស្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍ ជ្រើសរើស​ជើងឯក​របស់​ប៉ុស្តិ៍​លេខ​៥ TV5 Knock Out Series By K-Cement ត្រូវ​បាន​ចូល​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ដោយសារ​តែ​បេក្ខភាព​មួយ​រូប​អវត្តមាន​ប៉ុណ្ណោះ ។

ហើយ​អ្នក​ស្រី​សររ​សើរ​កូនប្រុស​យ៉ាង​ខ្លាំង ដោយ​គ្រាន់តែ​ឮ​គេ​ឱ្យមក​ប្រកួត​ជំនួស គឺ​ខំ​ហ្វឹកហាត់​អត់បាយ​អត់​ទឹក ហើយ​អ្នកស្រី​រឹតតែ​សរសើរ​ទៅ​ទៀត ដែល​កូនប្រុស​ប្រកួត​ឈ្នះ​ក្នុង​ជុំ​ទី​១ កាលពី​ថ្ងៃ​៦ មេ​សា ដោយ​ទៅ​ប្រកួត​បន្ត​ក្នុង​ជុំ​ទី​២ ក្នុង​ពេល​ខាង​មុខ​។

អ្នកស្រី​ថា កូនច្បង​របស់​ខ្លួន បើ​និយាយ​ពី​អារម្មណ៍​នៅ​ក្នុង​ពេល​នេះ គឺ​ចង់រក​លុយ​ជួយ​គ្រួសារ​ជា​ជាង​ចង់​តស៊ូ​រៀន​ឱ្យ​បាន​ខ្ពង់ខ្ពស់​។ យ៉ាងណាមិញ​អ្នកស្រី នឹង​តស៊ូ​មិន​ឱ្យ​កូន​ផ្អាក​រៀន ហើយ​តស៊ូ​ប្រដាល់​ចោល​ការ​​សិក្សា​នោះ​ទេ​។ អ្នកស្រី​ថា ហេតុផល​ដែល​កូនប្រុស​របស់​អ្នកស្រី មិនសូវ​ត្រូវ​បាន​គេ​ផ្គូរ​ផ្គង​ឡើង​ប្រដាល់ គឺ​ដោយសារ​តែ​កូនប្រុស​នៅ​ក្មេង​ពេក ហើយ​ម្យ៉ាងទៀត​បទ​ពិសោធន៍​នៃ​ការ​ប្រកួត​របស់​គេ ទើប​តែ​បាន​ប្រមាណ​ជាង​១០​ដង គឺ​តិច​មែនទែន​ដែល​អ្នក​រៀបចំ​ការ​ប្រកួត​ចេះ​តែ​មិន​ចង់​ដាក់​។

ប៉ុន្តែ​អ្នកស្រី​ថា កូនប្រុស​របស់​អ្នកស្រី​មាន​ឆន្ទៈ​ចង់​ប្រដាល់​ខ្លាំង​ណាស់ ព្រោះ​គេ​យល់​ថា មាន​តែ​បាន​ប្រដាល់​ប៉ុណ្ណោះ ទើប​ជួយ​រក​លុយ​ឪពុក​ម្ដាយ​បាន ដោយ​អ្នកស្រី​ពោល​ថា បើ​ជីវភាព​រាល់ថ្ងៃ​មានបាន​វិញ គឺ​មិន​ឱ្យ​កូនប្រុស​វ័យ​ទើប​១៥​ឆ្នាំ​ប្រឡូក​ប្រដាល់​នាំ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ក្នុង​ការ​សិក្សា​នោះ​ទេ ប៉ុន្តែ​មក​ពី​ខ្លួន​ក៏​រកបាន​តែ​មួយ​គេ​ៗ​ដែរ ទើប​កូន​ទារ​ប្រដាល់​មាន​តែ​រុញ​បន្ថែម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ