ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​ ! នាំ​គ្នា​គាស់​រថយន្ត​ទាញ​យក​យុវជន​ម្នាក់​ចេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ រថយន្ត​កា​ម៉ាស់​១​គ្រឿង​កំពុង​បើក​សុខ​ៗ​ក៏​បត់​ត្រឡប់​ក្រោយ ធ្វើ​ឲ្យ​រថយន្ត​កូ​រ៉ូ​ឡា​មើល​អត់​ឃើញ​ក​ជ្រុល​ទៅ​បុក​ចំ​កង់​មុខ បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ សំណាង​មិន​មាន​រង​របួស​ទេ រីឯ​អ្នក​បើករថយន្ត​កា​ម៉ាស់​រត់គេច​ខ្លួន លុះ​បាន​បន្តិច​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង បោះពួយ​យ៉ាង​ល្បឿន​ក៏​បុក​ចំ​កង់​ក្រោយ​រថយន្ត​កា​ម៉ាស់​ធ្វើ​ឱ្យ​រថយន្ត​ក្រពឹត​រួញ​កាប៊ី​ន​កៀប​យុវជន​ម្នាក់​ស្លាប់​ហើយ​ត្រូវ​នគរបាល​នាំ​គ្នា​ជួយ​គាស់​យក​ចេញ។ រីឯ​អ្នក​បើក…

ខេត្តកណ្ដាល ៖ រថយន្ត​កា​ម៉ាស់​១​គ្រឿង​កំពុង​បើក​សុខ​ៗ​ក៏​បត់​ត្រឡប់​ក្រោយ ធ្វើ​ឲ្យ​រថយន្ត​កូ​រ៉ូ​ឡា​មើល​អត់​ឃើញ​ក​ជ្រុល​ទៅ​បុក​ចំ​កង់​មុខ បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ សំណាង​មិន​មាន​រង​របួស​ទេ រីឯ​អ្នក​បើករថយន្ត​កា​ម៉ាស់​រត់គេច​ខ្លួន លុះ​បាន​បន្តិច​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង បោះពួយ​យ៉ាង​ល្បឿន​ក៏​បុក​ចំ​កង់​ក្រោយ​រថយន្ត​កា​ម៉ាស់​ធ្វើ​ឱ្យ​រថយន្ត​ក្រពឹត​រួញ​កាប៊ី​ន​កៀប​យុវជន​ម្នាក់​ស្លាប់​ហើយ​ត្រូវ​នគរបាល​នាំ​គ្នា​ជួយ​គាស់​យក​ចេញ។

រីឯ​អ្នក​បើក និង​អ្នក​រួម​ដំណើរ​រង​របួស បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​២០​នាទី​យប់​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ លេខ​២៩-៣០ ស្ថិត​ក្នុងភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បង្ក​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក​កា​ម៉ាស់​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​ទំនិញ ពណ៌​ស ពាក់​ស្លាក លេខ ក -8956 ភ​.​ព​3 បើក​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់ ចំណែក​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ប្រភេទ​ទេសចរណ៍ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្ដាល​២2A-0768 បើក​ដោយ​ឈ្មោះ ញ៉ែ​ម ស្រទុំ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គង​ពីសី ខេត្តកំពង់ស្ពឺ រង​របួសស្រាល និង​រថយន្ត​ដឹក​បន្លែ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 2A-2448 បើក​ដោយ​បុរស​ម្នាក់​ឈ្មោះ អឿ​ន ដា​រិ​ន អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​៤ ក្រុម​ទី​១៣ សង្កាត់​ស្ទឹង​ហាវ ខេត្ត​ព្រះ​ស៊ី​ហ​នុ រង​របួសស្រាល​។

ប្រភព​ដដែល​បន្ត​ថា ដោយឡែក​យុវជន​ម្នាក់​ឈ្មោះ រ៉ាត់ អាយុ​២១​ឆ្នាំ ដែល​ជា​ព្រូ​រថយន្ត ស្នាក់​នៅ​ជា​មួយ​គ្នា​បាន​ស្លាប់ ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​យុវជន​ម្នាក់​ទៀត​ឈ្មោះ ម៉ែ​ន តឿ អាយុ​២៥​ឆ្នាំ ជា​អ្នក​រួម​ដំណើរ មាន​ទីលំនៅ​ក្នុងភូមិ​៣ សង្កាត់​លេខ​៤ ខេត្ត​ព្រះ​ស៊ី​ហ​នុ​រង​របួសស្រាល​។

ប្រភព​ដដែល​បន្ត​ថា នៅ​មុន​កើតហេតុ រថយន្ត​បង្ក​បាន​បើក​ពី​លិចទៅ​កើត លុះដល់​កន្លែង​កើតហេតុ ស្រាប់​តែ​បាន​បត់​ឆ្លងផ្លូវ​ត្រឡប់​ក្រោយ​ទៅ​ទិស​ខាងលិច​វិញ ដោយ​មិន​បាន​មើលមុខមើលក្រោយ​ឡើយ​។ ខណៈ​កំពុង​តែ​បត់​ខ្លួន​ទទឹង​ផ្លូវ ស្រាប់តែ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​បើកបរ​ក្នុង​ល្បឿន​លឿន​ពី​កើត​ទៅ​លិច​បញ្ច្រាស់​ទិ​ស​ទៅ​ដល់​ល្មម ហើយដោយ​សារ​តែ​យប់​ងងឹត​មើល​មិនឃើញ ទើប​គេច​មិន​ទាន់ ជាន់​ហ្វ្រាំង​ក៏​មិន​ទាន់ ស្រាប់តែ​ជ្រុល​ទៅ​បុក​ចំ​កង់​មុខ​រថយន្ត​ចំហៀង​ខាងស្ដាំ​រថយន្ត​កា​ម៉ាស់​នោះ​តែ​ម្ដង​។

នគរបាល​ខាងលើ​បញ្ជាក់​ទៀត​ថា ខណៈ​ពេល​នោះ​រថយន្ត​កូ​រ៉ូ​ឡា រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​អ្នក​បើក​បរ​រង​របួសស្រាល​ប៉ុណ្ណោះ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​។ លុះ​បន្តិច​ក្រោយមក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា់​ដាយ​ដឹក​បន្លែ​១​គ្រឿង​ផ្សេង​ទៀត បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​ល្មម ហើយ​មើល​មិនឃើញ​ក៏​ជ្រុល​ទៅ​បុក​ចំ​កង់​ក្រោយ​ចំហៀង​ខាងស្ដាំ​រថយន្ត​កា​ម៉ាស់​នោះ​យ៉ាង​ពេញទំហឹង​ទៀត បណ្ដាល​ឲ្យ​រថយន្ត​ដឹក​បន្លែ​នេះ​ក្រពឹត​រួញ​មុខខូច​ខាត​ទាំងស្រុង​កៀប​ជាប់​យុវជន​រង​គ្រោះ​ដែល​ជា​ព្រូ​ក្នុង​កាប៊ី​ន​រង​របួស​ធ្ងន់ធ្ងរ​។

នគរបាល​បន្ត​ថា រហូត​មាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​ចុះ​ទៅ​អន្តរាគមន៍​ទើប​ជួយ​គាស់​​យក​ចេញ​បាន រួច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ជា​អកុសល​ពេល​ទៅ​ដល់​ភ្លាម ជនសង្ស័យ​បាន​ស្លាប់​ទៅ​ហើយ​។ ចំណែក​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសស្រាល បន្ទាប់​មក​កម្លាំង​បាន​នាំ​យក​រថយន្ត​ទាំង​៣​គ្រឿង​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ