ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! តែ​មួយប៉ប្រិចភ្នែក​សោះ​…​រថយន្ត​ធំ​កិន​ចំ​លើ​ចង្កេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្មករ​រោងចក្រ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​បើក​ម៉ូតូ​សេ​១២៥ វ៉ា​ជែង​រថយន្ត​ខាង​មុខ​គាប់​ជួន​ទាក់​ដៃចង្កូត​ដួល​ខ្ទាត​ចូល​រថយន្ត​ស្ទូច កំពុង​បើក​ច្រាសទិស​កិន​ចំ​ចង្កេះ​តែ​ម្តង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្មករ​រោងចក្រ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​បើក​ម៉ូតូ​សេ​១២៥ វ៉ា​ជែង​រថយន្ត​ខាង​មុខ​គាប់​ជួន​ទាក់​ដៃចង្កូត​ដួល​ខ្ទាត​ចូល​រថយន្ត​ស្ទូច កំពុង​បើក​ច្រាសទិស​កិន​ចំ​ចង្កេះ​តែ​ម្តង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​គល់ សង្កាត់​កំ​បូល ខណ្ឌ​ពោធិ​សែន​ជ័យ ។

សាកសព​បើ​តាម​កាពិ​និត្យ​លើ​កាត​ការងារ​ជាប់​តាម​ខ្លួន​មានឈ្មោះ កេ​ត ផ​ល្លី អាយុ​៣៦​ឆ្នាំ ជា​កម្មករ​រោងចក្រ ខេ​ម​វ៉ុ​ដ ហ្គា​រ​ម៉ិ​ន ខេ​ម​បូ​ឌា មានស្រុក​កំណើត​ភូមិ​រលាំង ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្ត​កំពង់​ឆ្នាំ ។ បច្ចុប្បន្ន​ស្នាក់​នៅ​ថ្នល់ទទឹង ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-8512 ។ ចំណែក​រថយន្ត​ស្ទូច ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-0407 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​(​រត់​បាត់​)​។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ ល្បឿន​លឿន​ពី​កើត​ទៅ​លិច​លុះដល់​ចំណុច​កើតហេតុ​វ៉ា​ជែង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ស្រប​ទិស តែ​ភ្លាត់ស្នៀត​បែរជា​ទាក់​ដៃចង្កូត​ដួល​ខ្ទាត​ទៅ​ចូល​រថយន្ត​ស្ទូច កំពុង​បើក​ពី​លិចទៅ​កើត​ច្រាសទិស​គ្នា បណ្តាល​ឲ្យ​កិន​ចំ​លើ​ចង្កេះ ស្លាប់​ភ្លាម​មួយ​រំពេច រីឯ​រថយន្ត​ដែល​ម៉ូតូ​ទាក់​ដៃចង្កូត​ជាមួយ​នោះ​មិន​បាន​ឈប់​ឡើយ បន្តដំណើរ​ទៅ​បាត់ នៅ​តែ​រថយន្ត​ស្ទូច​កិន​ជាប់​ជន​រង​គ្រោះ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ ដើម្បី​ដឹក​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​មធ្យោបាយ​ពាក់ព័ន្ធ​រថយន្ត និង​ម៉ូតូ សមត្ថកិច្ច​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ស្នងការ​ក្រុង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ