ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​​ម៉ូតូ​កង់3​កាន់​តែស្អេក​ស្កះ ​រឿង​​រ៉ាវ​​នានា​កាន់​តែ​ផ្ទុះ​ឡើង​..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា​ស្រវឹងស្រា បាន​បើក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​បញ្ច្រាសទិស​ដៅ​ឡើង​លើ​ស្ពាន​ជ្រោយចង្វា ទៅ​បុក​ម៉ូតូ​កង់​បីដូច​គ្នា​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៥ ខែមេសា នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា​ស្រវឹងស្រា បាន​បើក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​បញ្ច្រាសទិស​ដៅ​ឡើង​លើ​ស្ពាន​ជ្រោយចង្វា ទៅ​បុក​ម៉ូតូ​កង់​បីដូច​គ្នា​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៥ ខែមេសា នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។

តាម​អ្នក​ឃើញ​ហេតុការណ៍​ឲ្យ​ដឹង​ថា បុរស​អ្នក​រត់​ម៉ូតូ​កង់​បី បើក​ម៉ូតូ​កង់​បី​ពណ៌​សលាយ​ក្រហម ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១GR-០៩៥៩​តាម​ផ្លូវជាតិ​លេខ​៦​ពី​ខាងកើត​ទៅ​ខាងលិច ។ ខណៈមក​ដល់​លើ​ស្ពា​នជ្រោយ​ចង្វា​ថ្មី ស្រាប់តែ​មានបុរស​ម្នាក់​ទៀត​ជា​អ្នក​រត់​ម៉ូតូ​កង់​បីដូច​គ្នា បើកម៉ូតូ​កង់​បី​ពណ៌​សលាយ​ក្រហម​ដូច​គ្នា តែ​ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១FS-៥៦២១ ពី​ខាងលិចទៅ​ខាងកើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​បញ្ច្រាស
ទិស​ដៅ​ចរាចរណ៍​និង​ស្រវឹង​ផង ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ដែល​បើក​ត្រូវ​ទិស​ដៅ​ចរាចរណ៍​ចំ​ពីមុខ​ពេញ​ទំហឹង ។

គ្រោះថ្នាក់​នេះ បណ្តាល​ឱ្យ​ម៉ូតូ​កង់​បី​ទាំង​២គ្រឿង​បែក​កញ្ចក់​មុខ​និង​វៀច​កង់​មុខ​ដូច​គ្នា ហើយក្រោយ​កើត​ហេតុ​ខាង​ម៉ូតូ​កង់​បី​ដែល​រង​គ្រោះ​បាន​យល់ព្រម​ឲ្យ​ខាង​ម៉ូតូ​កង់​បី​ដែល​បើក​ខុសជួសជុល​យានជំនិះ​ដែល​ខូច​ខាត តាម​សំណូមពរ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង ។

ក្នុង​ហេតុការណ៍៍​ដាច់​ដោយឡែក​មួយទៀត​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ដែល​អះអាង​ថា ​បាន​ប្រកប​របរ​នេះ​ជាង​៦​ឆ្នាំ​មក​ហើយ ពេល​មាន​ម៉ូយ​ចុះមក​ពីលើ​រថយន្តក្រុង​មក ក៏​មាន​អ្នក​រត់​ម៉ូតូ​កង់ ៣​ថ្មី​ៗ​មក​ដណ្តើម​ម៉ូយ​របស់​ខ្លួន នាំ​ឲ្យ​ក្លាយជា​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​បណ្តាល​ឱ្យ​ហើម​មុខ​ម្នាក់ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែមេសា នៅ​ចំណុច​រង្វង់​មូល​កួច​កាណុង ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​អ្នក​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា បុរស​២នាក់​ដែល​សុទ្ធ​សឹង​ជា​អ្នក​រត់​ម៉ូតូ​កង់​បីដូច​គ្នាហើយ​ភាគី​ម្ខាង​ពាក់មួក​ខ្មៅ ពេល​ឃើញ​ម៉ូយ​ចុះ​មក​ពីលើ​រថយន្ត​ក៏​នាំ​គ្នា​ចាប់​ម៉ូយ ដោយ​បុរសពាក់​ពួក​ខ្មៅ បាន​យក​អីវ៉ាន់​របស់​ម៉ូយ​មក​ទុក​នៅក្រោម ហើយ​សួរ​ទៅ​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ទៀតសុំ​ដឹក​ម៉ូយ​នោះ ។

ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយសំអាង​ថា រូបគេ​ចាប់​មុន​ហើយ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ភាគី​ទាំង​សងខាង​បាន​ឈ្លោះ​ប្រកែក​គ្នា​និង​ឈាន​ដល់​ការ​វាយតប់​គ្នា​រហូត​របួស​ម្នាក់​ហើម​មុខ​ហើម​មាត់ ដោយ​ខាង​បុរស​ដែល​ត្រូវ​របួស​ចោទប្រកាន់​ខាង​បុរស​ពាក់​ពួក​ខ្មៅ​ថា​ជា​អ្នក​វាយ​រូប​គាត់ ។ ចំណែក​បុរស​ពាក់មួក​ខ្មៅ​និយាយ​ថា ខ្លួន​អត់​បាន​វាយ​ទេ គឺ​មាន​អ្នក​ផ្សេង​ជា​អ្នក​វាយ​ពីព្រោះ​ពេល​នោះ​គាត់​ជា​អ្នក​ឃាត់ ។

សមត្ថកិច្ច​និយាយ​ថា រឿងរ៉ាវ​នេះ​កើតឡើងតាំងពី​ក្បាល​ព្រលប់​ម្ល៉េះ ហើយ​លោកនាយ​ប៉ុស្តិ៍​ក៏​សម្រប​សម្រួល​​ឱ្យទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​សិន ចាំ​ព្រឹកស្អែក​សឹម​មក​ដោះស្រាយ​គ្នា​ទៀត រក​សាក្សី​ឲ្យ​បាន​រៀង​ៗ​ខ្លួន​មក​ដោះស្រាយ ។ បាតុភាព​បែប​នេះ​មាន​តែ​ការ​យោគយល់​គ្នា​ប៉ុណ្ណោះ គឺ​បើ​មួយ​ខ្លាំង​មួយទៀត​កុំ​តបត​ទៅ​បានសុខ​ហើយ និង​មានឱកាស​ប្រកប​របរ​ដោយ​សុចរិត​នេះ​បាន​យូរអង្វែង​តទៅ​ទៀត​៕​

អត្ថបទសរសេរ ដោយ