តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំង Cristiano Ronaldo ត្រូវបានអតីតមិត្តរួមក្រុម Emmanuel Adebayor និយាយថាជាកីឡាករពូកែ ដែលហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុមដូចហ្វឹកហាត់ជាមួយក្មេងៗ ។

Emmanuel Adebayor អតីតកីឡាករ Arsenal និង Manchester City និងជាមិត្តរួមក្រុមជាមួយនឹង Ronaldo កាលពីលេងនៅ Real Madrid ឆ្នាំ២០១១ បានលើកឡើងប្រាប់ Daily Mail ថា ៖ «Ronaldo លេងជាមួយនឹងពួកខ្ញុំនៅ Real Madrid ហាក់បីដូចជាលេងជាមួយក្មេង»។

គេបានបន្តថា ៖«គាត់លេងបាល់ដាក់នៅលើខ្នង និងទ្របាល់ដោចប្រើកញ្ចឹងកជាដើម ។ កាលមួយនោះគាត់បានទុកបាល់នៅនឹងជើងរបស់គាត់៥វិនាទីដោយមិនបារម្ភថា ពួកខ្ញុំដណ្តើមឡើយ ។ ពិតជាអស្ចារ្យមែនទែន ! » ។

កីឡាកររូបនេះបន្ថែមទៀតថា ៖«បើនៅ Gym វិញ Sergio Ramos និងខ្ញុំគឺជាអ្នកខ្លាំងជាងគេ ។ តែក្រោយមក Ronaldo គឺជាអ្នកខ្លាំងជាងហ្នឹងទៅទៀត ។ ពួកយើងអាចហាត់បាន៥ដង គាត់អាចហាត់បាន៣០ដង» ៕
ចែករំលែកព័តមាននេះ