ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Suarez ថា​ពិភព​បាល់ទាត់​ពិបាក​នឹង​បំភ្លេច​ណាស់​នៅ​ពេល​កីឡាករ​១​រូប​នេះ​ចូល​និវត្តន៍

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប​អ្នកមាន​បុណ្យ Luis Suarez លើក​ឡើង​ថា ពិភព​បាល់ទាត់​នឹង​ពិបាក​បំភ្លេច​ណាស់ ពេល​ដែល​ម្ចាស់​ពាន Ballon…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប​អ្នកមាន​បុណ្យ Luis Suarez លើក​ឡើង​ថា ពិភព​បាល់ទាត់​នឹង​ពិបាក​បំភ្លេច​ណាស់ ពេល​ដែល​ម្ចាស់​ពាន Ballon d’Or ប្រាំ​រដូវ​កាល Messi ចូល​និវត្តន៍​។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល Messi បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មានការ​ភ្ញាក់ផ្អើល ជាមួយនឹង​ការ​រក​គ្រាប់​បាល់​ជូន Barcelona បាន ៥៩៧​គ្រាប់ ក្នុង​ការ​ប្រកួត ៦៨១​ដង និង បាន​ឈ្នះ​ពាន​ធំ​ៗ៣២​ដង សម្រាប់​ក្លិប​ផង​ដែរ​។

Suarez បាន​លើក​ឡើង​ថា បើ​ទោះ​ពី​ជា​គេ​និង Messi លេង​ជាមួយ​គ្នា​យូរហើយ​ក៏​ដោយ ពេល​ខ្លះ​ក៏ Messi ធ្វើ​ឱ្យ​គេ​នឹក​ស្មាន​មិន​ដល់​ដែរ​ ។ គេ​ថា Messi ពូកែ​ខ្លាំង​ណាស់ ហើយ​ពិភព​បាល់ទាត់​អាច​នឹង​ពិបាក​បំភ្លេច Messi ណាស់ ពេល​ដែល​កីឡាករ​រូប​នេះ​ព្យួរ​ស្បែកជើង​។

Suarez បាន​បន្ត​ថា​៖ «​វា​នឹង​ពិបាក​ខ្លាំង​ណាស់​។ តែ​អ្វី​ដែល​ល្អ​នោះ​គឺ ពួក​យើង​កំពុង​តែ​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​នេះ ព្រោះតែ​យើង​សប្បាយ​ចិត្តនឹង​ធ្វើ​វា​»។​ មនុស្ស​គង់តែ​ចាស់ Messi ក៏​គង់តែ​ចូល​និវត្តន៍​។ តើ​ពេល​នោះ​នឹង​ទៅ​ជា​យ៉ាងណា​នៅ​ក្នុង​វិស័យ​បាល់ទាត់?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ