ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ី​លី​ពី​ន​ត្រៀមខ្លួន​រួចរាល់​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​​ស៊ី​ហ្គេ​ម​លើក​ទី​30

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​គេហទំព័រ​កីឡា​ស៊ី​ហ្គេ​ម​បានឱ្យ​ដឹង​ថា លោក ALam Peter Cayetano ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ប្រទេស​ហ្វ៊ី​លី​ពី​ន បាន​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​គេហទំព័រ​កីឡា​ស៊ី​ហ្គេ​ម​បានឱ្យ​ដឹង​ថា លោក ALam Peter Cayetano ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ប្រទេស​ហ្វ៊ី​លី​ពី​ន បាន​អះអាង​ថា សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០ ​ដែល​ហ្វ៊ី​លី​ពី​ន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ លោក​សន្យា​ថា​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​លើក​មុន​ៗ​ទៅ​ទៀត ។

គួរ​រំលឹក​ថា នេះ​គឺជា​លើក​ទី​៤​ហើយ ដែល​ហ្វ៊ី​លី​ពី​ន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម ដោយ​លើក​ទី​១​រៀបចំ​ធ្វើ​នៅ​ឆ្នាំ​១៩៨១ លើក​ទី​២​នៅ​ឆ្នាំ​១៩៩១ លើក​ទី​៣​នៅ​ឆ្នាំ​២០០៥ និង​លើក​ទី​៤​នេះ​នៅ​ឆ្នាំ​២០១៩ ប៉ុន្តែ​៣​លើក​មុន​កម្ពុជា​អត់​បាន​ចូលរួម​នោះ​ទេ​។

លោក Alam Peter Cayetano បានឱ្យ​ដឹង​ទៀត​ថា ទោះបី​រដ្ឋាភិបាល​កាត់​បន្ថយ​ថវិកា​រៀបចំ​ក៏​ដោយ ក៏​​លោក​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ថា ​នឹង​ធ្វើ​ឱ្យ​បាន​ជោគជ័យ និង​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ។ មូលដ្ឋាន​គ្រឹះ​នៃ​ជោគ​ជ័យ គឺ​ការ​សាងសង់​ពហុ​កីឡដ្ឋាន​ថ្មី​មួយ​ឈ្មោះ New Clark City Complex ។ លោក​ថា ហ្វ៊ី​លី​ពី​ន​គឺជា​ប្រទេស​មួយ​ដែល​លេង​កីឡាបាល់បោះ​ល្អ​ជាងគេ​នៅ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ មិន​ថា​ការ​ប្រកួត​លើ​វិញ្ញាសា​៥​នាក់​ម្ខាង និង​ការ​ប្រកួត​៣​នាក់​ម្ខាង​ទាំង​ផ្នែក​បុរស​នារី​នោះ​ទេ​។

ចំណែក​លោក​Ricky Vargas​ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ហ្វ៊ី​លី​ពី​ន វិញ​នោះ បាន​ប្រកាស​ដែរ​ថា ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​នេះ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ហ្វ៊ី​លី​ពី​ន​សន្យា​ថា​នឹង​ធ្វើ​ឱ្យ​ល្អ​លើស​គេ ។ ប្រជាជន​ហ្វ៊ី​លី​ពី​ន​រួម​ទាំង​ប្រធានាធិបតី​Rodrigo Roa Duterte​បាន​ប្រកាស​ថា អ្វី​ៗ​ចាប់ផ្ដើម​ដោយ​ភាព​ស្វាហាប់​ចាប់ពី​ពេល​នេះ​ទៅ​ហើយ ។

ជា​ពិសេស​ត្រៀមខ្លួន​ដើម្បី​ទប់ទល់​ជាមួយ​បញ្ហា​ប្រឈម​នានា ជាមួយ​គម្រោង​បញ្ចេញ​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ព្រឹត្តិការណ៍​នេះ ។ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​លើក​នេះ ធ្វើ​ឡើង​ក្រោម​បាវចនា We Win As One ហើយ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០​នេះ ម្ចាស់ផ្ទះ​នឹង​ដាក់​ឱ្យ​មាន​៥៤​ប្រភេទ​កីឡា​លើ​៥០​វិញ្ញាសា ។ ជាមួយ​គ្នា​នេះ​ដែរ​គេ​រំពឹង​ទុក​ថា នឹង​មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ចំនួន​៩.៨៤០​នាក់ ។

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​លើ​ទីតាំង​ចំនួន​៤​ធំ​ៗ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​មាន​យន្តហោះ​ហ្វ៊ី​លី​ពី​ន​ហោះហើរ​ទៅ​កាន់​ប្រទេស​ទាំង​១០​ដើម្បី​ដឹក​ជញ្ជូន​អត្ត​ព​លិ​ក​ទៅ​ចូលរួម​ទៀត​ផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ