ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! ផ្អើល​ពេញ​រង្វង់​មូល​កួច​កាណុង និង​ម្នាក់​ៗ​ហើម​មុខមាត់​អស់ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ជាង​៦​ឆ្នាំ​មក​ហើយ ពេល​ដែល​មាន​ម៉ូយ​ចុះ​មក​ពីលើ​ឡានក្រុង​ក៏​មាន​បុរស​ម្នាក់​ទៀត ទើបតែ​មក​រត់​ថ្មី​ៗ​បាន​ឈ្លោះ​ដណ្តើម​ម៉ូយ​វាយ​គ្នា បណ្តាល​អោយ​ហើម​មុខ​ម្នាក់​ផ្អើល​ពេញ​រង្វង់​មូល​កួច​កាណុង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ជាង​៦​ឆ្នាំ​មក​ហើយ ពេល​ដែល​មាន​ម៉ូយ​ចុះ​មក​ពីលើ​ឡានក្រុង​ក៏​មាន​បុរស​ម្នាក់​ទៀត ទើបតែ​មក​រត់​ថ្មី​ៗ​បាន​ឈ្លោះ​ដណ្តើម​ម៉ូយ​វាយ​គ្នា បណ្តាល​អោយ​ហើម​មុខ​ម្នាក់​ផ្អើល​ពេញ​រង្វង់​មូល​កួច​កាណុង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​នៅ​ចំណុច​រង្វង់​មួល​កួច​កាណុង ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​សុទ្ធសឹងតែ​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ដូច​គ្នា ហើយ​ភាគី​ម្ខាង​ដែល​ពាក់មួក​ខ្មៅ​នោះ
គាត់​ឃើញ​ម៉ូយ​ចុះ​មក​ពីលើ​ឡាន​ក៏​នាំ​គ្នា​ចាប់​ម៉ូយ ដោយ​បុរស​ពាក់​ពួក​ខ្មៅ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​យក​អីវ៉ាន់​របស់​ម៉ូយ​យក​មក​ទុក​នៅ​ក្រោម ហើយ​សួរ​ទៅ​ខាង​ជន​រង​គ្រោះ​នោះ​ថា អូន​ម៉ូយ​នឹង​បង​សុំ​បាន​អត់ ស្រាប់តែ​ភ្លាម​ៗ​នោះ​ដែល​ជន​រង​គ្រោះ​និយាយ​ថា អត់​បាន​ទេ​បង​ម៉ូយ​នេះ​ខ្ញុំ​ចាប់​មុន​ហើយ គេ​ក៏​ព្រម​ជិះ​ម៉ូតូ​របស់ខ្ញុំ​ដែរ ស្រាប់តែ​បាន​មួយសន្ទុះ​ក្រោយមក​ក៏​ភាគី​ទាំង​សងខាង​គាត់​ប្រកែក​គ្នា​នឹង​ឈ្លោះ​គ្នា​ឈាន​ទៅ​ដល់​ធ្វើ​សកម្មភាព​វាយតប់​រហូត​របួស​ម្នាក់​ហើម​មុខ​ហើម​មាត់ ដោយ​ខាង​បុរស​ដែល​ត្រូវ​របួស​ចោទប្រកាន់​ខាង​បុរស​ពាក់​ពួក​ខ្មៅ​ថា​ជា​អ្នក​វាយ​ទៅ​លើ​រូប​គាត់ ។

ចំណែក​បុរស​ពាក់មួក​ខ្មៅ​ថា ខ្លួន​អត់​បាន​វាយ​ទៅ​លើ​រូប​គាត់​នោះ​ទេ គឺ​មាន​អ្នក​ផ្សេង​ជា​អ្នក​វាយ ពីព្រោះ​ពេល​នោះ​គាត់​ជា​អ្នក​ឃាត់​នោះ​ទេ ។

សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ថា រឿង​នេះ​កើត​ទាំង​ពី​ក្បាល​ព្រលប់​ម្ល៉េះ ហើយ​លោក​មេ​ប៉ុស្តិ៍​ក៏
សម្របសម្រួល​អោយទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​សិន ចាំ​ស្អែក​ចាំ​មក​ដោះស្រាយ​គ្នា​ទៀត​រក​សាក្សី​អោយ​បាន​រៀង​ៗ​ខ្លួន​មក ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ភាគី​ទាំង​សងខាង​ទៅ ដើម្បី​សួរនាំ​រួច​ហើយ បាន​ប្រាប់​ថា ចាំ​ព្រឹកស្អែក​ម៉ោង​២​រសៀល​ចាំ​មក​ដោះស្រាយ​គ្នា​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ