ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ធ្លាក់​ពី Champions League មិន​ទាន់​បាត់ CR7 ប្រាប់​ក្លិប​នាំ​កីឡាករ​៦​រូប​នេះ​ចូល​បើ​ចង់​ឈ្នះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន One Football បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo បាន​ប្រាប់​ក្លិប​ពី​ឈ្មោះ​កីឡាករ​ទាំង​៦​នាក់ ដែល​ខ្លួន​គិត​ថា​គួរតែ​មានមុខ​មក​លេង​នៅ Juventus…

តាម​ប្រភព​ព័ត៌មាន One Football បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo បាន​ប្រាប់​ក្លិប​ពី​ឈ្មោះ​កីឡាករ​ទាំង​៦​នាក់ ដែល​ខ្លួន​គិត​ថា​គួរតែ​មានមុខ​មក​លេង​នៅ Juventus ជាមួយ​គ្នា ដើម្បីអាចមានលទ្ធភាពដណ្តើមពាន Champions League នៅរដូវកាលក្រោយ ​។

បើ​ទោះបី​ឈ្នះ Scudetto បាន​៨​ដង នៅ​ក្នុង​រដូវ​កាល​នេះ​ក្តី Ronaldo នៅ​តែ​មិន​ទាន់​បាត់​ខឹង​នៅឡើយ​ទេ ក្រោយ​ពី​ធ្លាក់​ចេញពី​ការ​ប្រកួត​ទៅ​ដណ្តើម​យក​ពាន Champions League​។ ដើម្បី​ការពារ​ក្លិប​ទាំងមូល​កុំឱ្យ​ជួប​រឿង​អាក្រក់​ដូចនេះ Ronaldo បាន​បញ្ចេញយោបល់​កែតម្រូវ​ខ្លះ​ៗ​។

តាម​ព័ត៌មាន Corriere dello Sport បានឱ្យ​ដឹង​ថា Ronaldo ឱ្យឈ្មោះ​កីឡាករ​៦​នាក់​ទៅ​កាន់​ក្លិប Juventus ដើម្បី​ធ្វើការ​ពិចារណា​គិតគូរ​លៃលក​។ ក្នុង​នោះ​មាន​កីឡាករ Isco, Raphael Varane, Joao Felix, Kostas Manolas, Tanguy Ndombele និង Federico Chiesa​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo ក៏​បាន​ប្រាប់​ឱ្យ​ច្បាស់​ផង​ដែរ​ថា បើ​ទោះបីជា​មិនសូវ​សប្បាយចិត្ត​ដោយសារ​តែ​ចាញ់ Champions League ក៏​ដោយ រូបគេ​នឹង​នៅ​បន្ត​រដូវ​កាល​ក្រោយ​ជាមួយនឹង Juventus តទៅ​ទៀត ព្រោះ​មិន​ទាន់​ចប់​កុងត្រា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ