ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! មនុស្សយ៉ាងណាទៅ បើក្រឡាប់ផ្ងារជើងភីងបែបនេះ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អ្នកបើកបរ​រថយន្ត​កា​ម៉ា​រី​បាន​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​ទាំង​ព្រលឹម​របួសធ្ងន់​ចំនួន​២​នាក់ អ្នកបើកបរ និង​អ្នក​រួម​ដំណើរ ។ ហេតុការណ៍​បង្ក​គ្រោះថ្នាក់​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា…

ខេត្តបន្ទាយមានជ័យ ៖ អ្នកបើកបរ​រថយន្ត​កា​ម៉ា​រី​បាន​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​ទាំង​ព្រលឹម​របួសធ្ងន់​ចំនួន​២​នាក់ អ្នកបើកបរ និង​អ្នក​រួម​ដំណើរ ។ ហេតុការណ៍​បង្ក​គ្រោះថ្នាក់​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុង​ទីប្រជុំជន ត្រង់​ចំណុច​ចន្លោះ​បង្គោល​ខ្សែភ្លើង​លេខ​០២៦៧-០២៦៨ ស្ថិត​នៅ​ភូមិ​គោក​លុន ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ​ឯកមាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ឈ្មោះ រ៉ិ​ន ស៊ី​ណាត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​សុ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​សាម បាន ភេទ​ប្រុស អាយុ​១៨ ឆ្នាំ​នៅ​ភូមិ​ជាមួយ ។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​អ្នកបើកប​រថយន្ត​ម៉ាក​កាម​រី​ចង្កូត​ស្តាំ ពណ៌​ស ពាក់​ផ្លា​ក​លេខ 2G- 3482 បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​ដោយ​បើក​ក្នុង​ល្បឿន​លឿន​ពេល​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​ខាងស្តាំ​ដៃ​ធ្លាក់​កង់​ហួស​ច​ញ្ចើ​ម​ផ្លូវ​ស្រប​ពេល​នោះ​អ្នកបើកបរ​បាន​ប្រឹង​បួង​យក​ចង្កូត​មក​ឡើង​លើ​ផ្លូវ​វិញ​ក៏​ក្រឡាប់​លើ​ទ្រូងផ្លូវ​បង្ក​ឲ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ របួសធ្ងន់​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ ដឹក​ទៅ​សង្គ្រោះ ។ ចំពោះ​រថយន្ត​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​អធិការដ្ឋាន​នគរបាល​ស្រុក ។

ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​បាន​រិះគន់​ថា នេះ គឺ​មក​ពី​អ្នកបើកបរ​ព្រហើន​មាន​ល្បឿន​លឿន នេះ​សំណាងល្អ​ហើយ​ដែល​គ្មាន​រថយន្ត ឬ​ម៉ូតូ​ធ្វើ​ដំណើរ​បើក​ទៅ​មក​ប្រសិនជា​មាន​វិញ​មិនដឹង​ជា​មាន​អ្នក​រងគ្រោះថ្នាក់​ប៉ុន្មាន​នាក់​នោះ​ទេ បើ​តាម​រថយន្ត​ក្រ​ឡប់​លើ​ទ្រូងផ្លូវ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ