Mourinho ថាបើ Barcelona គ្មានកីឡាកររូបនេះនោះហង្សក្រហម Liverpool នឹងឈ្នះ
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា គ្រូបង្វឹក Jose Mourinho ជឿជាក់ថា ការឈ្នះចាញ់នៅក្នុងវគ្គផ្តាច់ព្រ័ត្រ Champions…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា គ្រូបង្វឹក Jose Mourinho ជឿជាក់ថា ការឈ្នះចាញ់នៅក្នុងវគ្គផ្តាច់ព្រ័ត្រ Champions…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា គ្រូបង្វឹក Jose Mourinho ជឿជាក់ថា ការឈ្នះចាញ់នៅក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League នៅថ្ងៃពុធក្រោយ គឺអាស្រ័យទៅលើ Lionel Messi ដែលជាកីឡាករខ្លឹមនៅក្នុងក្លិបអ្នកមានបុណ្យ ។
នៅថ្ងៃពុធខាងមុខ ក្លិបអ្នកមានបុណ្យ Barcelona នឹងជួបជាមួយនឹងក្លិបហង្សក្រហម Liverpool ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League។ លោក Mourinho ថា Liverpool អាចឡើងដល់វគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន ដែលលោកអាចនិយាយបានថា ក្លិបនេះខ្លាំង ហើយក៏អាចនឹងឈ្នះ Barcelona ដែរ។ តែលោកមិនភ្លេចនោះទេថា Barcelona មានជើងខ្លាំង Lionel Messi។
លោក Mourinho ប្រាប់សារព័ត៌មាន Russia Today ថា៖«អ្វីដែលមិនអាចប្រកែកបានគឺ Liverpool ឡើងដល់វគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន។ នេះក្នុងរដូវកាលនេះ គេនឹងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹង Barcelona។ ខ្ញុំអាចនិយាយថា បើ Barcelona មិនមាន Messi គឺ Liverpool អាចច្បាស់ថាជាអ្នកឈ្នះ ។ តែ Barca គឺមាន Messi ហើយ Messi គឺជា Messi»៕
ចែករំលែកព័តមាននេះ