ហួសចិត្ត ឆែក​កាមេរ៉ា​សុវត្ថិភាពឃើញ​ក្រុម​​ចោរ​ជិះឡាន​ឡិច​ស៊ីសម​ក​លួច


ខេត្តសៀមរាប ៖ មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ​ថា មានករណី​ចោរលួច​គាស់​ហាង​លក់​ទូរស័ព្ទ​ និង​ជា​ផ្ទះវី​ង​វេរ​លុយ​ផង​ដែរ ហើយ​បើ​តាម​ភិនភាគ​ដែលថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​គឺ​ពួក​ចោរ​មាន​គ្នា​យ៉ាងតិច​៣ ​ទៅ​៥​នាក់ ជិះ​រថយន្ត​១​គ្រឿងម៉ាក​ឡិច​សុ​ី​ស RX៣០០ ពណ៌​ស្ករ គ្មាន​ផ្លា​ក​លេខ បាន​ធ្វើ​សកម្មភាព​ដោយ​យក​កន្ត្រៃ​កាត់​ដែក និង​ដែក​ស្បែង​កាច់​សោ​គាស់​ទម្លុះទម្លាយ​ក្នុង​ហាង​លក់​ទូរស័ព្ទ​យីហោ​ម៉ូ​ឌែ​ល​ហ្វូ​ន ។ បើ​តាម​ប្រភព​ព័ត៌មាន​ថា ការ​លួច​គាស់​នោះ​ក្រុម​ចោរលួច​អស់ទ្រព្យ​សម្បត្តិ​យ៉ាងច្រើន និង​បង្កការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​តែ​ម្តង ។

ហេតុការណ៍​ចោរ​គាស់​ហាង​លួច​ទ្រព្យសម្បត្តិ​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា នៅ​ផ្សារ​ដើម​ក្រឡាញ់ ក្នុងភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា បើ​តាម​ម្ចាស់​ហាង​ឈ្មោះ លឹ​ម អូន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ដែល​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​គោក​ចក ឱ្យ​ដឹង​ថា គាត់​បាន​ចាក់សោ​ហាង​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៧​យប់​ថ្ងៃ​ទី​២២ ខែមេសា ហើយ​ចាកចេញ​ទៅ​សម្រាក​នៅផ្ទះ​ផ្សេង ដោយ​ទុក​អីវ៉ាន់​និង​លុយកាក់​នៅ​ក្នុង​ហាង​នោះ​ទាំងអស់ ដោយសារ​កន្លង​មក​ពុំដែល​មាន​បញ្ហា​អ្វី​ឡើយ ។

លុះ​ព្រឹក​ព្រលឹម​ឡើង​មក​បើកទ្វារ​ហាង​រកស៊ី​ដូច​សព្វដង ស្រាប់តែ​ឃើញ​សោ​ដាច់​រប៉ាត់រប៉ាយ និង​មានកូន​កន្ត្រៃ​កាត់​ដែក​១ ដែក​ស្បែង​១ ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង ហើយ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​សង្កាត់​គោក​ចក ដើម្បី​មក​ពិនិត្យ និង​ជួយ​ស្វែងរក​ក្រុម​ចោរ​ដែល​ចូល​មក​កាត់​សោ​លួច​ទ្រព្យសម្បត្តិ​ក្នុង​ហាង​របស់​គាត់ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​សកម្មភាព​ក្រុម​ចោរលួច​កាត់​សោ​ចូល​យក​ទ្រព្យសម្បត្តិ​នៅ​ហាង​លក់​ទូរស័ព្ទ​យីហោ​ម៉ូ​ឌែ​ល​ហ្វូ​ន​នេះ ចំពោះ​ការ​បាត់បង់​មាន ទូដែក​ដែល​នៅ​ក្នុង​នោះ​មាន​ខ្សែ​ក​និង​ចិញ្ចៀន​​ពេជ្រ ព្រមទាំង​លុយកាក់មួយ​ចំនួន ទូរស័ព្ទ​ជា​ច្រើន​គ្រឿង ម៉ាស៊ីន​វេរ​លុយវី​ង​៣​គ្រឿង ប្រាក់​១៩​ម៉ី​ន​រៀល អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក និង​ឯកសារ​ជួល​ផ្ទះ​មួយ​ចំនួន ។

មជ្ឈដ្ឋាន​នានា​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​និង​អាជីវករ​ក្នុង​ក្រុង​សៀមរាប មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ករណី​ចោរ​គាស់​ផ្ទះ ដែល​ក្រុម​ជនល្មើស​ជិះ​សុទ្ធតែ​រថយន្ត​ទំនើប​បែប​នេះ បែរជា​សមត្ថកិច្ច​ថា​មិន​ស្គាល់​អត្តសញ្ញាណ​ទៅ​វិញ ។

បច្ចុប្បន្ន សកម្មភាព​ចោរ​គាស់​ផ្ទះ​ក៏​បាន​កើត​ឡើងជា​ញឹកញាប់ ទោះបីជា​មានការ​ថត​បាន​តាម​កាមេរ៉ា​សុវត្ថិភាព​ក៏​ដោយ ជាក់ស្តែង​ដូច​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ដើម​ក្រឡាញ់ ក្រុង​សៀមរាប​នេះ​ជាដើម ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ