ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ចៅសង្កាត់​គោក​រកា​បុក​ជាមួយ​រថយន្ត​ដឹក​ដី​ឡើង​ខ្ទេច​មុខ ចុះ​លោក​ចៅសង្កាត់​វិញ​នោះ?(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ចៅសង្កាត់​គោក​រកា​បាន​ជិះ​រថយន្ត​ទៅ​បុក​ជាមួយរថយន្ត​ដឹក​ដី​មួយ​គ្រឿង​ជាប់​ពីក្រោយ​ឡើង​ខ្ទេច​ពីមុខ ​ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​រថយន្ត​នេះ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​១៣​និង​១៥​នាទី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​មុខ​ការដ្ឋាន​ដី​តា​កៅ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ចៅសង្កាត់​គោក​រកា​បាន​ជិះ​រថយន្ត​ទៅ​បុក​ជាមួយរថយន្ត​ដឹក​ដី​មួយ​គ្រឿង​ជាប់​ពីក្រោយ​ឡើង​ខ្ទេច​ពីមុខ ​ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​រថយន្ត​នេះ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​១៣​និង​១៥​នាទី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​មុខ​ការដ្ឋាន​ដី​តា​កៅ លើ​មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ករណី​ខាងលើ​កើតឡើង​រវាង​រថយន្ត​ម៉ាក HINO ពណ៌​បៃតង ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-2236 ដឹក​ដី​ដែល​ធ្វើ​ដំណើរ​លើ​ផ្លូវលំ​ក្នុង​គោលបំណង​ឆ្លង​មហាវិថី​ឈ្នះ​ៗ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង អ្នកបើកបរ​គេចខ្លួន​ពី​កន្លែង​កើតហេតុ​មិន​ស្គាល់​អត្តសញ្ញាណ លុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក HILANDER ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-2249 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បើកបរ​ដោយ​ឈ្មោះ សាំង ស៊ិ​ន (​ចៅសង្កាត់​គោក​រកា​) ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ច្រេស សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ (​របួសធ្ងន់ ) ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ឲ្យ​ទៅ​មន្ទីរពេទ្យ​ផង​ដែរ ។

ទាក់ទិន​គ្រោះថ្នាក់​ខាងលើ​នេះ​ដោយសារ​តែ​រថយន្ត​របស់​លោក​ចៅសង្កាត់​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ក៏​ជ្រុល​ទៅ​បុក​កន្ទុយ​រថយន្ត​ដឹក​ដី​ខាងលើ​ដោយ​បុក​ជាប់ ហើយ​រថយន្ត​ដឹក​ដី​បាន​អូស​ពី​ចិញ្ចើម​ផ្លូវ​ខាងស្តាំ​មក​ដល់​ចិញ្ចើម​ផ្លូវ​ខាងឆ្វេង​។

ក្នុង​ករណី​នេះ​បណ្តាល​អោយ​របួស​មនុស្ស​ធ្ងន់​ម្នាក់ និង​រថយន្ត​ខូចខាត​ធ្ងន់​០១​គ្រឿង ស្រាល ០១​គ្រឿង ។ ចំពោះ​ករណី​នេះ​ប្រគល់​ជូន​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ