ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​នឹង​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​សហជីព​លើស​ពី​អ្វី​ដែល​គណៈរដ្ឋមន្ត្រី​ផ្តល់​ឲ្យ​ពិភាក្សា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​សហជីព​ធំ​ៗ​មក​ពី​គ្រប់​និន្នាការ​នឹង​ស្នើ​សុំ​ធ្វើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សហជីព​ទៅ​កាន់​រាជរដ្ឋាភិបាល​លើស​ពី​អ្វី​ដែល​ខាង​គណៈរដ្ឋមន្ត្រី​បាន​ផ្តល់​ឲ្យ​ត្រឹម​១០​មាត្រា ក្នុង​ការ​ជជែក​គ្នា នៅ​ថ្ងៃ​ទី​២៥ មេ​សា ឆ្នាំ​២០១៩​នេះ ។ លោក​ប៉ាវ ស៊ី​ណា…

រាជធានី​ភ្នំពេញ ៖ ក្រុម​សហជីព​ធំ​ៗ​មក​ពី​គ្រប់​និន្នាការ​នឹង​ស្នើ​សុំ​ធ្វើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សហជីព​ទៅ​កាន់​រាជរដ្ឋាភិបាល​លើស​ពី​អ្វី​ដែល​ខាង​គណៈរដ្ឋមន្ត្រី​បាន​ផ្តល់​ឲ្យ​ត្រឹម​១០​មាត្រា ក្នុង​ការ​ជជែក​គ្នា នៅ​ថ្ងៃ​ទី​២៥ មេ​សា ឆ្នាំ​២០១៩​នេះ ។

លោក អាត់ ធន់

លោក​ប៉ាវ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែមេសា​ថា​ខាង​សហជីព​ត្រូវ​ខាង​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​កំណត់​ឲ្យ​សហជីព​ពិភាក្សា​លើ​មាត្រា​ចំនួន​១០ ដើម្បី​ភា​ក្សា​នៅ​ថ្ងៃ​ទី​២៥ ខែមេសា ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ឈាន​ដល់​ការ​ធ្វើ​វិសោធនកម្ម​នៃ​មាត្រា​ទាំងនោះ ។ យ៉ាងណា​ក្តី​លោក​ប៉ាវ ស៊ី​ណា បាន​លើក​ឡើង​ថា ការ​កំណត់​ត្រឹម​១០​មាត្រា​របស់​គណៈរដ្ឋមន្ត្រី​នោះ​វា​សាក​សម​ទេ​ព្រោះថា ខាង​សហជីព​ជា​អ្នក​អនុវត្ត និង​ជា​អ្នក​ប្រើប្រាស់​ច្បាប់​នេះ គឺ​មាន​ទំហំ​ប៉ះពាល់​នូវ​ច្បាប់​នេះ​មិន​មាន​ត្រឹម​២០​មាត្រា​នោះ​ទេ គឺ​មាន​លើស​ពី​នេះ ។

ចំពោះ​ចំណុច​នេះ​លោក​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ក៏​បាន​ឲ្យ​ដឹង​ខាង​សហជីព​នឹង​ស្នើ​សុំ​ពិនិត្យ​បន្ថែម​លើ​អ្វី​ដែល​ខាង​គណៈរដ្ឋមន្ត្រី​ដាក់​ឲ្យ​សហជីព​ពិភាក្សា​គ្នា​ផង​ដែរ ។ ទោះបីជា​លទ្ធភាព​ស្នើ​សុំ​ទៅ​មាន​លទ្ធភាព​តិចតួច​ក្នុង​ការ​ទទួល​យ៉ាងណា​ក្តី ។ លោក​បញ្ជាក់​ថា​«​យើង​នៅ​តែ​ស្នើ​សុំ​ពិនិត្យ​ឡើង​វិញ​លើ​មាត្រា​១០​ពាក់ព័ន្ធ​នឹង​រចនាសម្ព័ន្ធ​សហជីព​ដែល​ច្បាប់​កំណត់​នេះ​កំណត់​ថា សហជីព​មូលដ្ឋាន​ចាប់​៧​សហជីព​មូលដ្ឋាន​ឡើង ទើប​អាច​បង្កើត​សម្ព័ន្ធ​សហជីព​បាន​មួយ ហើយ​សហព័ន្ធ​សហជីព​ចំនួន​៥​ទើបបាន​អាច​បង្កើត​ជា​សហភាព​មួយ ។

ដូច្នេះ​ខ្ញុំ​យល់​ថា ដើម្បី​សហជីព​នៅ​ស្រុក​ខ្មែរ​ទូលំទូលាយ យើង​គួរ​កំណត់​ចំនួន​នេះ​ពី​៧​មក​នូវ​ត្រឹម​៤​សម្រាប់​សហជីព​មូលដ្ឋាន​ក្នុង​ការ​បង្កើត​សម្ព័ន្ធ​សហជីព និង​សហព័ន្ធ​សហជីព​ពី​៥​មក​ចំនួន​៣​វិញ​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ប៉ាវ ស៊ី​ណា ក៏​បាន​ស្នើ​ឲ្យ​មានការ​ជជែក​ឡើង​វិញ​ត្រង់​មាត្រា​១៤​ផង​ដែរ ដែល​និយាយ​ពាក់ព័ន្ធ​នឹង​អនុភាព​នៃ​ការ​ចុះបញ្ជី​ការ​សហជីព​ផង​ដែរ ។ ដែល​មាត្រា​នេះ​បាន​ផ្តល់​ឱកាស​ដល់​និយោជក​ក្នុង​ការ​បញ្ឈប់​មេដឹកនាំ​សហជីព ឬ​សកម្មជន​សហជីព ។

លោក​ប៉ាវ ស៊ី​ណា ក៏​បាន​លើក​ឡើង​ប្រសិនបើ​ក្រសួង​ការងារ និង​ទីស្តីការគណៈរដ្ឋមន្ត្រី​បើកឱកាស​ឲ្យ​មានការ​ពិភាក្សា​ទូលំទូលាយ​ច្បាប់​សហជីព និង​មាន​ភាពល្អ​ប្រសើរ​ថែម​ទៀត ។ ផ្ទុយ​ទៅ​វិញ​ការ​ពិភាក្សា​លើ​១០​មាត្រា​ក្នុង​រយៈពេល​មួយ​ព្រឹក​មិន​អាច​មាន​ភាពល្អ​ប្រសើរ​បាន​នោះ​ទេ ។ យ៉ាងណា​ក្តី​លោក​ប៉ាវ ស៊ី​ណា ក៏​បាន​ទទួលស្គាល់​ដែល​គណៈរដ្ឋមន្ត្រី​ដាក់​ឲ្យ​ពិភាក្សា នោះ​មាន​លក្ខណៈ​សំខាន់ ប៉ុន្តែ​លោក​ថា ក្នុង​នៅ​ក្នុង​ច្បាប់​នោះ​មិនមែន​តែ​១០​មាត្រា​នោះ​ទេ គឺ​នៅ​មាន​ចំណុច​ច្រើន​ទៀត​ត្រូវធ្វើ​កែសម្រួល ។

លោក​ថា​«​ខ្ញុំ​នឹង​បន្ថែម​ពី ឬ​បី​មាត្រា​ទៀត​ក្នុង​ការ​ពិភាក្សា ប៉ុន្តែ​យើង​មិនដឹង​ថា គេ​ទទួលយក​ឬ​អត់ យើង​អត់​ដឹង​ទេ ។ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា ជា​ទម្លាប់​យោបល់​សហជីព​មិន​ត្រូវ​បាន​យកចិត្តទុកដាក់​ទេ ពាក់ព័ន្ធ​នឹង​ធ្វើ​ច្បាប់​នេះ​» ។ លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ មេ​សា ឆ្នាំ​២០១៩ ក្រុម​សហជីព​ធំ​ៗ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា ដើម្បី​ផ្តល់​យោបល់​ទៅ​រាជរដ្ឋាភិបាល​ក្នុង​ធ្វើ​វិ​សោ​ធ​កម្ម​ច្បាប់​សហជីព​ចំនួន​១០​មាត្រា​ដូច​ជា មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៤ មាត្រា​៥៥ មាត្រា​៥៩ និង​ចំណុច​ប្រឈម​មួយ​ចំនួន​ទៀត ។

ការ​ប្រជុំ​នេះ​ពួក​គេ​បាន​ត្រៀម​ចូលរួម​ប្រជុំ​តស៊ូ​មតិ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីៈ​នៅ​សណ្ឋាគារ​សាន់​វេ ។ បើ​តាម​លោក​អាត់​ធន់ បាន​បញ្ជាក់​ថា ច្បាប់​សហជីព​មាន​លក្ខណៈ​រិ​ត​ត្បិត និង​កាត់​បន្ថយ​សិទ្ធិ​សេរីភាព​សហជីព និង​កម្មករ​ជា​ច្រី​ន​មាត្រា​កន្លង​មក​ក្រុម​សហជីព និង​អង្គការ ILO បាន​ស្នើរ​ឱ្យ​មានការ​កែប្រែ​ដែរ តែ​គ្មាន​ការ​កែប្រែ​ឡើយ ។

នៅ​ចុងឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​បាន​ដាក់​ក្នុង​ផែនទី​បង្ហាញផ្លូវ​របស់​ខ្លួន​ថា​នឹង​មានការ​កែប្រែ​មាត្រា​មួយ​ចំនួន​ឡើង​វិញ ។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា សហភាព​ការងារ​កម្ពុជា​ក៏​បាន​ដាក់​សំណើសុំ​កែប្រែ​មាត្រា​មួយ​ចំនួន​ទៅ​ក្រសួង​ការងារ កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩​កន្លង​ទៅ ។ នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​មក​ក្រសួង​ការងារ​ឯកភាព​ឱ្យ​មានការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សហជីព​ចំនួន​១០​មាត្រា​នេះ ។

សូម​ជម្រាប​ថា ច្បាប់​ស្តី​ពី​សហជីព​១០០​មាត្រា ១៧​ជំពូក ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ