ព្រឹទ្ធសភាបើកសម័យប្រជុំពេញអង្គលើករបៀបវារៈ៣
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំពេញអង្គ ដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភាថ្មីចំនួនមួយរូប និងស្តាប់របាយការណ៍ស្តីពីសកម្មភាពការងាររបស់សមាជិកព្រឹទ្ធសភា រយៈពេលកន្លងមក ។ សម័យប្រជុំព្រឹទ្ធសភាទី៣ បានធ្វើឡើងក្រោម អធិបតីភាពសម្តេច វិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ មេសា ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា សរុប៥៤រូប ។

សម័យប្រជុំបានលើកយករបៀបវារៈដូចជា ១-ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ ។ ២- ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៤ ។ ៣-បោះឆ្នោតជ្រើសរើសបំពេញលោកស្រី កង សៅធែន ជាសមាជិកគណៈកម្មការផែនការវិនិយោគកសិកម្ម ធនធានទឹកឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថានព្រឹទ្ធសភានីតិកាលទី៤ ៕


ចែករំលែកព័តមាននេះ