ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពានរង្វាន់​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែករក​ឃើញ​សមាសភាព​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជិត​៦​ខែ​កន្លង​មកនេះ ទី​បំផុត​គេ​បាន​រក​ឃើញ​សមាសភាព​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ពានរង្វាន់​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​ ISI ​ហើយ​គឺ​កីឡាករ សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក និង​កីឡាករ​ថៃ​…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជិត​៦​ខែ​កន្លង​មកនេះ ទី​បំផុត​គេ​បាន​រក​ឃើញ​សមាសភាព​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ពានរង្វាន់​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​ ISI ​ហើយ​គឺ​កីឡាករ សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក និង​កីឡាករ​ថៃ​ Tuon Pe​ បន្ទាប់​ពី​ពួក​គេ​បាន​យកឈ្នះ​ពិន្ទុ​លើ​គូប្រកួត រៀងខ្លួន​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​២១​មេ​សា កន្លង​មកនេះ​។

កីឡាករ សួន ចាន់​នី មានឱកាស​ឡើង​មក​ដល់​វគ្គ​នេះ​តាម​រយៈ​ការ​យកឈ្នះ​លើ​គូប្រកួត​ក្នុង​វគ្គ​ជម្រុះ​ចំនួន​៤​លើក​ជាប់​គ្នា ។ សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​គេ​បាន​យកឈ្នះ​កីឡាករ​ថៃ​Vithak Yayuth​ដោយ​ពិន្ទុ​ក្នុង​លទ្ធផល​៤-១ ។ ចំណែក​កីឡាករ​Tuon Pe​វិញ​ក៏​បាន​យកឈ្នះ​លើ​គូប្រកួត​ចំនួន​៤​លើក​ជាប់​គ្នា ហើយ​បន្ត​យកឈ្នះ​កីឡាករ លី ភា មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ​នៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ មានឱកាស​បាន​ឡើង​ទៅ​ជួប​សួន ចាន់​នី នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

រីឯ​គូប្រកួត​មិត្តភាព​អន្តរជាតិ​វិញ​កីឡាករ​ផា​ន់ គ្រាន់ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ត្រូវ​កីឡាករ​ថៃ​Phit Say Fa ផ្ដួល​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​៣​។

ចំពោះ​លទ្ធផល​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​កម្មវិធី​Zorus​វិញ កីឡាករ រ៉ែ​ន រាជ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ​ថៃ​Phit Pet Riv​។ កីឡាករ ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ត្រូវ​កីឡាករ​ថៃ Phit Saychhun​វាយ​មួយ​កែង​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​២ ខណៈ កីឡាករ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា បាន​យកឈ្នះ​កីឡាករ​ថៃ​Chao Boy​ដោយ​ពិន្ទុ​។

ងាក​មក​កាន់​កម្មវិធី​ប្រកួត​កំពូល​អ្នក​ប្រដាល់​គុន​ខ្មែរ ស្រា​សាច់ដុំ កីឡាករ សេក គឹ​ម​សាន្ត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប បាន​ផ្ដួល​កីឡាករ​ថៃ​Chong Ang Soek​នៅ​ត្រឹម​ទឹក​ទី​១​។ កីឡាករ ឃឹម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ បាន​យកឈ្នះ​កីឡាករ​ថៃ Rith Aiy Yara​ដោយ​ពិន្ទុ ។

កីឡាករ ផ​ន ភឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ចាញ់​កីឡាករ​សេន កុសល មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ខេត្តបាត់ដំបង​ដោយ​ពិន្ទុ និង​កីឡាករ​ពេជ្រ អា​លី មក​ពី​ក្លិប​ចលនា​យុវជន​១៥៧​គុន​ខ្មែរ បាន​យក​ឈ្នះ​​កីឡាករ សែន ពិសិដ្ឋ មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ដោយ​ពិន្ទុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ