ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង​កេ​ត​អែ​ហ្វ​ស៊ី លត់កំពង់ចាម ចំណែក​ព្រះ​​ខ័ន​រាជ​ស្វាយ​រៀង អត់ទាន់​ស្គាល់​ពាក្យ​​ថា​​ចាញ់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​បឹង​កេ​ត​អែ​ហ្វ​ស៊ី បាន​យកឈ្នះ​ក្រុម​បាត​តរាង​ខេត្តកំពង់ចាម​៧-០​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឯ​មេមត់​កាលពី​ថ្ងៃអាទិត្យ​ទី​២១ មេ​សា ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ឆ្នាំ​២០១៩ ខណៈ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង នៅ​តែ​រក្សា​កំណត់​ត្រា​មិន​ដែល​ចាញ់​ទាល់តែ​បាន​។ ក្រុម​បឹង​កេ​ត​អែ​ហ្វ​ស៊ី​ដែល​បាន​យកឈ្នះ​លើ​ក្រុម​ខេត្តកំពង់ចាម​៧-០​លើក​នេះ​កើន​បាន​៧​ពិន្ទុ​ហើយ​នៅ​ក្នុង​ការ​ប្រកួត​ទាំង​៤​លើក​ឈ្នះ​២ ស្មើ​១…

រាជធានី​ភ្នំពេញ ៖ ក្រុម​បឹង​កេ​ត​អែ​ហ្វ​ស៊ី បាន​យកឈ្នះ​ក្រុម​បាត​តរាង​ខេត្តកំពង់ចាម​៧-០​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឯ​មេមត់​កាលពី​ថ្ងៃអាទិត្យ​ទី​២១ មេ​សា ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ឆ្នាំ​២០១៩ ខណៈ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង នៅ​តែ​រក្សា​កំណត់​ត្រា​មិន​ដែល​ចាញ់​ទាល់តែ​បាន​។

ក្រុម​បឹង​កេ​ត​អែ​ហ្វ​ស៊ី​ដែល​បាន​យកឈ្នះ​លើ​ក្រុម​ខេត្តកំពង់ចាម​៧-០​លើក​នេះ​កើន​បាន​៧​ពិន្ទុ​ហើយ​នៅ​ក្នុង​ការ​ប្រកួត​ទាំង​៤​លើក​ឈ្នះ​២ ស្មើ​១ និង​ចាញ់​១ ។ ចំណែក​ក្រុម​ខេត្តកំពង់ចាម​វិញ ទើបតែ​រកបាន​៣​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៤​លើក​ដែល​ទទួលលទ្ធផល​ឈ្នះ​១ ចាញ់​៣ ។

រីឯ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​វិញ រហូត​មក​ទល់​នឹង​ពេល​នេះ​នៅ​តែ​រក្សា​ស្ថិតិ​មិន​ធ្លាប់​ចាញ់​បាន​យ៉ាង​ល្អ បន្ទាប់​ពី​ប្រកួត​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន​៥-១​នៅ​លើ​ទឹកដី​របស់​គេ​ឯ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃអាទិត្យ ។ ការ​ប្រកួត​ទាំង​៤​លើក​មកនេះ ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​មាន​១២​ពិ​នុ្ទ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ជា​បណ្ដោះអាសន្ន ក្នុង​ពេល​ក្រុម​ភ្នំពេញ​ក្រោ​ន​ប្រកួត​៤​លើក​ឈ្នះ​តែ​១​លើក​គត់​មាន​៣​ពិន្ទុ​។

នៅ​ថ្ងៃ​ដដែល​ក្រុម​ក្រសួងការពារជាតិ​បាន​យកឈ្នះ​លើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាត់​៤-២ ។ ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ប្រកួត​៤​លើក​ទើបតែ​រកបាន​៣​ពិន្ទុ​តាម រយៈ​ការ​យកឈ្នះ​១​ប្រកួត ចាញ់​៣​ប្រកួត​។

ចំណែក​ក្រុម​ក្រសួងការពារជាតិ​វិញ ប្រកួត ៤​លើក ឈ្នះ​៣ ស្មើ​១ មាន​១០​ពិន្ទុ ។ មួយ ប្រកួត​ទៀត ក្រុម​ណា​ហ្គា​វើ​ល​អែ​ហ្វ​ស៊ី បាន​យកឈ្នះ​លើ​ក្រុម​សូ​ទី​ឡូ​អង្គរ​១-០​។

ទោះជា​យ៉ាងណា ក្រុម​ណា​ហ្គា​វើ​ល​អែ​ហ្វ​ស៊ី នៅ​តែ​អាច​រក្សា​កិត្តិនាម​ជា​ក្រុម​ខ្លាំង​ដដែល ព្រោះ​អី​ការ​ប្រកួត​​៤​លើក​កន្លង​មក​ស្គាល់​ចាញ់​តែ​១​ប្រកួត​ប៉ុណ្ណោះ​មាន​៩​ពិន្ទុ ខណៈ​ក្រុម​សូ​ទី​ឡូ​អង្គរ​មិន​ទាន់​ងើប​រួច​ពី​បាត​តារាង​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ