ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍ ដើម្បី​ជំរុញ​វិស័យ​នេះ​អោយ​មាន​សន្ទុះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានីភ្នំពេញ ៖ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ដែល​ជា ជ​ន្ទ​ល់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ​អោយ​កាន់តែ​រឹង​មាំ និង​និរន្តរភាព និង​ដោយ​ផលិតផល​ទេសចរណ៍​កម្ពុជា នៅ​មាន​កម្រិត បើ​ធៀប​នឹង​ប្រទេស​ជិតខាង​ក្នុង​តំបន់ កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេស​រណ៍​ជា​ចាំបាច់…

រាជ​ធានីភ្នំពេញ ៖ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ដែល​ជា
ជ​ន្ទ​ល់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ​អោយ​កាន់តែ​រឹង​មាំ និង​និរន្តរភាព និង​ដោយ​ផលិតផល​ទេសចរណ៍​កម្ពុជា នៅ​មាន​កម្រិត បើ​ធៀប​នឹង​ប្រទេស​ជិតខាង​ក្នុង​តំបន់ កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេស​រណ៍​ជា​ចាំបាច់ សំដៅ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ជា​ពិសេស​ទេសចរណ៍​បែប​វប្បធម៌ និង​ធម្មជាតិ ដែល​ជា​ផលិតផល​ឈានមុខ​របស់​កម្ពុជា ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៩ មេ​សា ២០១៩ នេះ ។

​នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ​ដែរ បាន​បង្ហាញ​ថា ក្រសួងទេសចរណ៍​បាន​រៀបចំ​វិធានការ​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍កម្ពុជា តាម​រយៈ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ការ​លើកកម្ពស់​សេវា​មួយ​ស្តង់ដារ​មួយ បុគ្គលិក​ម្នាក់ ជំនាញ​មួយ និង​ទេសចរណ៍​វៃឆ្លាត​ជា ដើម ។ ការ​លើកកម្ពស់​សេវា​មួយ​ស្តង់ដារ​មួយ គឺជា​បទដ្ឋាន​នៃ​សេវា​ទេសចរណ៍ អោយ​ស្រប​តាម​ស្តង់ដារ​អាស៊ាន ស្រប​ពេល​ដែល​ទស្សនវិស័យ​នៃ​បុគ្គលិក​ម្នាក់​ជំនាញ​មួយ ជា​ការ​គិតគូរ​ថ្មី​ដំ​ដៅ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្ន​ង​វិស័យ​ទេសចរណ៍ នៅ​កម្ពុជា តាម​រយៈ​ការ​បង្កើន​ចំនួន និង​គុណភាព​នៃ​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍ ។
​ជាមួយ​គ្នា​នេះ​ដែរ ការ​អភិវឌ្ឍ​វិស័យ​ទេស ចរណ៍​វៃឆ្លាត សំដៅ​ដល់​ធ្វើ​ឌី​ជី​ថ​ល​រូប​នី​យ​កម្ម ក្នុង​ដំណើរការ​នៃ​ការ​គ្រប់គ្រង​និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ការ​ធ្វើ​ដំណើរ បដិសណ្ឋារកិច្ច​និង​ឧស្សាហក​កម្ម​ម្ហូបអាហារ​ជាដើម ។

បើ​តាម​លោក ហូ វ​ណ្ឌី​ប្រតិបត្តិ​ករ​វិស័យ​ទេសចរណ៍​មួយ​រូប បាន​លើក​ឡើង​ថា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​លេង​នៅ​កម្ពុជាអោយ​កាន់តែ​ច្រើន​នោះ ត្រូវ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​មិនមែន​រង់ចាំ​តែ​ថ្នាក់ដឹកនាំ​កំពូល​នោះ​ទេ ។ អ្វី​ដែល​សាមញ្ញ​បំផុត​សម្រាប់​ពលរដ្ឋ​នោះ គឺ​ការ​រក្សា​សណ្ដាប់ធ្នាប់​ដូច​ជា​សណ្ដាប់ធ្នាប់​ក្នុង​ការ​បើកបរ សណ្ដាប់ធ្នាប់​ក្នុង​ការ​ដាក់​លក់​អីវ៉ាន់​នៅ​តាម​ទី​សាធារណៈ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​ការ​ទុកដាក់​សម្រាម​អោយ​បាន​ត្រឹមត្រូវ ព្រោះ​គ្មាន​ទេសចរ​ណាមួយ​ចង់​មក​លេង​តំបន់​សម្រាម ឬ​ចង់​មក​មើល​សម្រាម​នោះ​ទេ ។

តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា​កាលពី​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ ទេស ចរ​បរទេស​ដែល​មក​ទស្សនា​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន ប្រមាណ​៦,២​លាន​នាក់ ខណៈ​ពីរ​ខែ​ដំបូង​ដើមឆ្នាំ ២០១៩​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​១,២​លាន​នាក់ មាន​កំណើន​ប្រមាណ ៩,៣​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

គួរ​បញ្ជាក់​ថា បើ​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា បានអោយ​ដឹង​ថា ក្នុង​ឆ្នាំ ២០១៨​កន្លង​ទៅ​កម្ពុជា​រក​ចំណូល​បាន​ប្រមាណ​ជាង​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ ហើយ​កម្ពុជា រំពឹង​ថា នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ វិស័យ​ទេសចរណ៍​នឹង​រក​ចំណូល​បាន​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ចាក់​បញ្ចូល​ក្នុង​សេដ្ឋ កិច្ចជាតិ ក្នុង​នោះ​វិស័យ​នេះ​ដែរ ក៏​បាន​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ច្រើន​ផង​ដែរ ដូច​ជា​ការងារ​សេវាកម្ម​ទេសចរណ៍​និង​ការ​បង្កើត​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​លក់​ជូន​បរទេស​ផង​ដែរ ។ ម្យ៉ាងទៀត​ទៀត​វិស័យ​ទេសចរណ៍​នេះ​ដែរ ក៏​បាន​នាំ​ចេញ​ផលិតផល​ខ្មែរ​នៅ​នឹង​កន្លែង​ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ