ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ជា​ច្រើន​ស្នើ​សុំ​ចុះបញ្ជី​វិនិយោគ​នៅ​ខេត្ត​ត្បូងឃ្មុំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​មិន​ទាន់​មួយ​ខែ​ផង ក្នុង​ខែមេសា ឆ្នាំ ២០១៩​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​ចេញ​វិញ្ញាបនបត្រ​ជូន​ក្រុមហ៊ុន​ដែល​បាន​ស្នើ​សុំ​ចុះបញ្ជី​វិនិយោគ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​មិន​ទាន់​មួយ​ខែ​ផង ក្នុង​ខែមេសា ឆ្នាំ ២០១៩​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​ចេញ​វិញ្ញាបនបត្រ​ជូន​ក្រុមហ៊ុន​ដែល​បាន​ស្នើ​សុំ​ចុះបញ្ជី​វិនិយោគ​នៅ​កម្ពុជា ជាង​១២០​លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា​ទឹកប្រាក់​ធំ​ជាងគេ​ក្នុង​ខែមេសា​នេះ គឺ​វិនិយោគ​នៅ​ក្នុង​ទឹកដី​ខេត្ត​កូនពៅ (​ខេត្ត​ត្បូង ឃ្មុំ​) ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ជា​បន្តបន្ទាប់​បានអោយ​ដឹង​ថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍ បាន​ចេញ​ជា​វិញ្ញាបនបត្រ​ជា​បន្ត បន្ទាប់​ដល់​ក្រុមហ៊ុន​ដែល​បាន​ស្នើ​សុំ​វិនិយោគ​នៅ​កម្ពុជា ជាក់ស្ដែង​កាលពី​ស​ប្ដា​ហ៍​មុន​នេះ CDC បាន​ចេញ​វិ​ញ្ញាប​ត្រ​ជូន​ក្រុមហ៊ុន KIM PICH DEVELOPMENT CO.,LTD ដែល​មាន​ទឹកប្រាក់​វិនិយោគ​ចំនួន ៩៨​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ទឹកប្រាក់​វិនិយោគ​ច្រើន​ជាងគេ ក្នុង​ខែមេសា​នេះ ។ ប្រភព​ដដែល​នេះ បាន​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​គម្រោង​វិនិយោគ​លើ​សណ្ឋាគារ​ផ្កាយ​៥​នៅ​ខេត្ត​ត្បូងឃ្មុំ ក៏​មាន​គម្រោង​ផ្សេង​ៗ​ទៀត ដែល​ដាក់​សំណើរ​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ដើម្បី​ស្នើ​សុំ​វិនិយោគ និង​ទទួល​បានការ​យល់ព្រម​ផង​ដែរ ដូច​ជា គម្រោង​រោងចក្រ​កែ​ច្នៃ​ផ្លែ​ឈើ នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​១១​លាន​ដុល្លារ​អា​មេ​រិ​ក​ដែរ ។

ដោយឡែក​កាលពីដើម​ខែមេសា ឆ្នាំ ២០១៩​នេះ​ដែរ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏​បាន​ចេញ​វិញ្ញាបនបត្រ​ជូន​ក្រុមហ៊ុន​វិនិយោគ​ចំនួន​៥​គម្រោង​ផង​ដែរ ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​២០​លាន​ដុល្លារ នៅ​ក្នុង​ខេត្តកណ្ដាល កំពង់ស្ពឺ ត្បូងឃ្មុំ ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ។ ហើយ​បន្ទាប់​ពី​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​រួច ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏​បាន​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជូន​ក្រុមហ៊ុន​ស្នើ​សុំ​វិនិយោគ​ចំនួន​ពីរ​ផង​ដែរ សរុប​ជា​ទឹកប្រាក់​វិនិយោគ​ប្រមាណ​៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ក្នុងស្រុក​ប្រមាណ​ជាង​៤០០​នាក់ ។

គួរ​បញ្ជាក់​ថា កន្លង​មក​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ស្វាគមន៍​រាល់​វិនិយោគិន​មក​ពី​គ្រប់​ទិស​ទី ដែល​មាន​បំណង​មក​វិនិយោគ​នៅ​កម្ពុជា ហើយ​រដ្ឋាភិបាល​ក៏​បាន​សម្រួល​ដល់​ការ​វិនិយោគ​ជា​ច្រើន ដើម្បី​លើកទឹកចិត្ត​ដល់​បណ្ដា​វិនិយោគិន​ទាំងនោះ​ផង​ដែរ ក្នុង​នោះ​រដ្ឋាភិបាល​ក៏​បាន​លុប​ចោល​នូវ​ទីភ្នាក់ងារ​នាវាចរណ៍​កាំសាប និង​ស្ថាប័ន​កុងត្រូល​នៅ​តាម​ព្រំដែន​ជាដើម ។ មិនតែប៉ុណ្ណោះ ថ្មី​ៗ​នេះ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ និង​កំពុង​សិក្សា​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន ទៀត ដែល​ជា​ការ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន និង​ដំណើរការ​វិនិយោគ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ