ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​នឹង​រៀបចំ​ប្លង់​មេ​អភិវឌ្ឍន៍​ខេត្ត​កែប ទៅ​ជា​តំបន់​ទេសចរណ៍​សម្រាក លំហែ​កម្រិត​ខ្ពស់ តែ​អាច​នឹង​មិន​មានការ​បង្កើត​ឱ្យ​មាន «​កាស៊ីណូ​» ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន ជា​ពិសេស​ខេត្ត​មាត់សមុទ្រ រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​ក្រសួងទេសចរណ៍​ដឹកនាំ​ការ​សិក្សា អំពី​ការ​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​កែប ដែល​ជា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​របស់​កម្ពុជា​ឱ្យ​ក្លាយទៅជា «​តំបន់​ទេសចរណ៍​សម្រាកលំហែ​កម្រិត​ខ្ពស់​»​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់ លោក…

រាជធានី​ភ្នំពេញ ៖ សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន ជា​ពិសេស​ខេត្ត​មាត់សមុទ្រ រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​ក្រសួងទេសចរណ៍​ដឹកនាំ​ការ​សិក្សា អំពី​ការ​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​កែប ដែល​ជា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​របស់​កម្ពុជា​ឱ្យ​ក្លាយទៅជា «​តំបន់​ទេសចរណ៍​សម្រាកលំហែ​កម្រិត​ខ្ពស់​»​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​យ៉ាង​ដូច្នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ «​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​» ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៩ កន្លង​ទៅ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ លោក ថោ​ង ខុន បាន​បន្ត​ទៀត​ថា ការ​អភិវឌ្ឍ​ខេត្ត​កែប​ឱ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​សម្រាកលំហែ​កម្រិត​ខ្ពស់​នេះ គឺ​រាប់​បញ្ចូល​ទាំង​ទីក្រុង ឆ្នេរ​ខ្សាច់ កោះ ផ្សារ កំពង់​ផែ​ទេសចរណ៍ ភូមិដ្ឋាន​ប្រជាពលរដ្ឋ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ក៏​ដូច​ជា​រមណី​ដ្ឋា​ន​ទេសចរណ៍​នានា​ផង​ដែរ ប៉ុន្តែ​អាច​នឹង​មិន​មានការ​បង្កើត​ឱ្យ​មាន «​កាស៊ីណូ​» និង​រោងចក្រ​សហគ្រាស​ឡើយ​។

ក្រសួងទេសចរណ៍​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​មានការ​បង្កើត​លំនៅ​ដ្ឋា​នទី​២ សម្រាប់​ភ្ញៀវ​ទេសចរ​វ័យ​ចំណាស់ ឬ​ចូល​និវត្តន៍​នៅ​ខេត្ត​កែប​នេះ​ផង​ដែរ ដើម្បី​ឱ្យ​ពួក​គេ​ពន្យារពេល​ក្នុង​ការ​ទស្សនា និង​ស្នាក់​នៅ​ក្នុង​រយៈពេល​យូរ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជំរុញ​ឱ្យ​ពួក​គេ​មានការ​ចំណាយ​ច្រើន​។ ជា​ការ​ពិត​ណាស់ ថ្វី​ដ្បិត​ខេត្ត​កែប​ជា​ខេត្ត​តូច​ជាងគេ​មួយ​ក៏​ពិតមែន ប៉ុន្តែ​ខេត្ត​នេះ​មាន​សក្ដានុពល​ខាង​វិស័យ​ទេសចរណ៍​មួយ​ដែរ ពិសេស​គុណភាព​ខ្យល់​សមុទ្រ កោះទន្សាយ ផ្សារ​ក្តាម ហើយ​នា​ពេល​ខាង​មុខ​នេះ ក៏​អាច​នឹង​មាន​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​តូច​មួយទៀត​។

លោក ថោ​ង ខុន បាន​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​គម្រោង​អភិវឌ្ឍន៍​ខេត្ត​កែប​ទៅ​ជា​តំបន់
ទេសចរណ៍​សម្រាកលំហែ​កម្រិត​ខ្ពស់ រាជរ​ដ្ឋា ភិ​បាល​ក៏​បាន​សម្រេច​លើ​ការ​សិក្សា​រៀបចំ «​ខេត្តកំពត​ទៅ​ជា​តំបន់​ទេសចរណ៍វប្បធម៌​បេតិកភណ្ឌ និង​ក​សិ​ទេសចរណ៍​» ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​សាងសង់​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​មួយ ក្នុង​គម្រោង​កិច្ច​សហប្រតិបត្តិការ​មហា​អនុ​តំបន់​ទន្លេមេគង្គ ដែល​អាច​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​២០២០ ខាង​មុខ​ផង​ដែរ​។ មួយទៀត ក៏​មាន​គម្រោង​រៀបចំ​ខេត្តកោះកុង​ទៅ​ជា «​តំបន់​អេកូ​ទេសចរណ៍​» ផង​ដែរ ខណៈ​ខេត្ត​ព្រះ​សីហ​នុ​បាន​ក្លាយជា​តំបន់​ទេសចរណ៍ និង​សេដ្ឋកិច្ច​ពហុ​បំណង​រួច​ហើយ ពោល​គឺ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង​៤​របស់​កម្ពុជា​នេះ សុទ្ធតែ​មាន​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន ដែល​ផ្ដល់​ផល​ចំណេញ​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច
ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ