ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​កំពុង​រក​ដៃគូ សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បា​វិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​អះអាង​ថា រដ្ឋាភិបាល​កំពុង​រក​ដៃគូ ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត​-​បិត​បាយ ដើម្បី​ត​ភ្ជាប់​ជាមួយ​ប្រទេស​វៀតណាម ខណៈ​ការ​សិក្សា​ពី​ការ​សាងសង់​ផ្លូវ​នេះ​បាន​បញ្ចប់​រួច​ហើយ ខណៈ​កម្ពុជា​មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​យ៉ាង​ហោច​ណាស់ ៦…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​អះអាង​ថា រដ្ឋាភិបាល​កំពុង​រក​ដៃគូ ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត​-​បិត​បាយ ដើម្បី​ត​ភ្ជាប់​ជាមួយ​ប្រទេស​វៀតណាម ខណៈ​ការ​សិក្សា​ពី​ការ​សាងសង់​ផ្លូវ​នេះ​បាន​បញ្ចប់​រួច​ហើយ ខណៈ​កម្ពុជា​មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​យ៉ាង​ហោច​ណាស់ ៦ ខ្សែ​។

ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន លោក​ស៊ុន ចាន់​ថុ​ល​បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ចូលរួម​ជាមួយ​សម្តេច​តេ​ជោ ដើម្បី​ចាក់​បេតុង​ជា​និម្មិតរូប​នៅ​ស្ពាន​ស្ទឹង​បត់​ព្រំដែន​កម្ពុជា ថៃ និង​ការ​ចុះហត្ថលេខា​ដើម្បី​ត​ភ្ជាប់​ផ្លូវ​ដែល​រវាង​ប្រទេស​ទាំង​ពីរ​នា​ព្រឹកថ្ងៃ​ទី​២២ មេ​សា​ម្សិលមិញ​នេះ​ថា ការ​សិក្សា​ពី​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត និង​បិទ​បាយ ប្រទេស​វៀតណាម ដែល​មាន​ចម្ងាយ​១៦០​គីឡូម៉ែត្រ​នេះ​បាន​បញ្ចប់​រួច​ហើយ ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​JICA ដោយ​ត្រូវ​ចំណាយ​អស់​ថវិកា​៣៨០០​លាន​ដុល្លារ​អា​មេ​រិ​ក​។

លោក​ស៊ុន ចាន់​ថុ​ល មាន​ប្រសាសន៍ បន្ត​ថា «​ផ្លូវ​នេះ​សាងសង់​អស់​លុយ​ច្រើន​ជាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ដោយសារ​ផ្លូវ​នេះ​ត្រូវ​សាងសង់​ឆ្លងកាត់​វាល​បឹង និង​ព្រៃ​លិច​ទឹក​ចម្ងាយ​រហូត​ដល់​៨០​គីឡូម៉ែត្រ ទើប​ការ​ចំណាយ​កើនឡើង​ខ្ពស់​បែប​នេះ​» ។ លោក​បន្ត​ថា «​ប្រទេស​កម្ពុជា ស្ថិត​នៅ​ចន្លោះ​ប្រទេស​ថៃ និង​វៀតណាម ហេតុនេះ​ពួក​គេ​ចង់​ប្រើប្រាស់​ផ្លូវ​អាស៊ាន ហា​យ​វេ ដើម្បី​ដឹក​ជញ្ជូន​ឆ្លងកាត់​កម្ពុជា​» ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​បន្ត​ថា រដ្ឋាភិបាល​កំពុង​គៀងគរ​រក​អ្នក​វិនិយោគ ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បា​វិត ដើម្បី​ងាយស្រួល​ដឹក​ជញ្ជូន​ទំនិញ និង​ភ្ញៀវ​ទេសចរណ៍ ក៏​ដូច​ជាត​ភ្ជាប់​ជាមួយ​ផ្លូវ​ហា​យ​វេ​អាស៊ាន​ភាគ​ខាងត្បូង​។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ កាលពី​ពេល​ថ្មី​ៗ​នេះ​ថា រដ្ឋាភិបាល​នឹង​សាងសង់​ផ្លូវ​ហា​យ​វេ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ក្រុង​បា​វិត មុនត​ភ្ជាប់​ជាមួយ​ប្រទេស​វៀតណាម និង​មាន​គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ​ផង​ដែរ ដើម្បី​សមាហរណកម្ម​តំបន់ ក៏​ដូច​ជា​ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង​កម្ពុជា និង​ជំរុញ​កំនើន​សេដ្ឋកិច្ចជាតិ​។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋ កិច្ច​ជាតិ​លោក​បណ្ឌិត ម៉ី កល្យាណ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ជា​បញ្ហា​ប្រឈម​មួយ ក្នុង​ចំណោម​បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ដូច​ជា​តម្លៃ​ទឹក ភ្លើង ធនធានមនុស្ស ក៏​ដូច​ជា​បញ្ហា​ការិយា ធិបតេយ្យ​មួយ​ចំនួន ដែល​រដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើ​កំណែទម្រង់​ជា​បន្តបន្ទាប់ ប៉ុន្តែ​ការ​ដោះស្រាយ​បញ្ហា​ផ្លូវ​ជា​រឿង​ត្រូវ​ចំណាយពេល​យូរ ដើម្បី​សាងសង់​។ លោក​បន្ត​ថា «​ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច​បន្ត​ទៀត កម្ពុជា​ត្រូវ​តែ​វិនិយោគ​លើ​ហេ ដ្ឋា​រចនា​សម្ព័​ន្ឋ ព្រោះ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ជា​បញ្ហា​សេដ្ឋកិច្ច និង​ជា​ការ​លើកកំពស់​សេដ្ឋកិច្ច​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ