ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ជា​កូន​បែប​ណា​…​រំអុក​សុំ​ម្តាយ​រួម​ភេទ​ជា​ច្រើន​ដង​!(មានវីដេអូ)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កូនប្រុស​មាន​សន្ដាន​ចិត្តជា​សត្វ​តិរច្ឆាន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល និង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ពួច​ធ្វើការ​ចាប់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយបង្កើត​របស់​ខ្លួន​ដែល​បាន​ប្ដឹង​ចោទប្រកាន់​ថា ជន​អកតញ្ញូ​ម្នាក់​នេះ​ជា​មនុស្ស​ចោរ​ម្សៀត​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត​ញៀន​ងុប​ង​ល់ និង​ត្រូវ​បាន​ប្រពន្ធ​រត់​ចោល ។ ចំណែក​ជនសង្ស័យ​ក្រោយ​នគរបាល​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ​បាន​ប្រកែក​ថា ខ្លួន​មិន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​ម្ដាយ​ឡើយ ។…

ខេត្តកណ្ដាល ៖ កូនប្រុស​មាន​សន្ដាន​ចិត្តជា​សត្វ​តិរច្ឆាន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល និង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ពួច​ធ្វើការ​ចាប់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយបង្កើត​របស់​ខ្លួន​ដែល​បាន​ប្ដឹង​ចោទប្រកាន់​ថា ជន​អកតញ្ញូ​ម្នាក់​នេះ​ជា​មនុស្ស​ចោរ​ម្សៀត​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត​ញៀន​ងុប​ង​ល់ និង​ត្រូវ​បាន​ប្រពន្ធ​រត់​ចោល ។

ចំណែក​ជនសង្ស័យ​ក្រោយ​នគរបាល​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ​បាន​ប្រកែក​ថា ខ្លួន​មិន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​ម្ដាយ​ឡើយ ។ ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុងផ្ទះ​ជនសង្ស័យ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យ​ខាងលើ​ឈ្មោះ​ប្រាក់ ឡា អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត បច្ចុប្បន្ន​រស់នៅ​ស្រុក​ខាងលើ​មាន​ប្រពន្ធ និង​កូនស្រី​២​នាក់ ព្រមទាំង​កូនប្រុស​ម្នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ ។

ក្រោយ​ចាប់ខ្លួន​នគរបាល​ដកហូត​បាន​កាំភ្លើង​វែង​ម៉ាក​អាកា​៤៧​មួយ​ដើម ប៉ុន្តែ​នគរបាល​អះអាង​ថា ជា​អាវុធ​ខូចគុណភាព​ទេ ។ ចំណែក​ស្ត្រី​ជា​ម្ដាយ​អាយុ​៦០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​នៅផ្ទះ ។ ស្ត្រី​ខាងលើរូប​នេះ​បាន​និយាយ​ប្រាប់​នគរបាល​ថា កូនប្រុស​អកតញ្ញូ​របស់​គាត់​ម្នាក់​នេះ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត​ដល់​ញៀន​ខ្លាំង​ទៅ​ហើយ មិនតែប៉ុណ្ណោះ​ដោយសារ​តែ​មិន​អាច​ទ្រាំទ្រ​បាន​ប្រពន្ធ​របស់​គេ​ក៏​បាន​រត់​ចោល​បាត់​ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​១​ខែ​ហើយ ។

ក្រោយ​ពេល​ប្រពន្ធ​រត់​ចោល​បាត់​កូន​តិរច្ឆាន​ម្នាក់​នេះ មាន​ចំណង់តណ្ហា​ពុះកញ្ជ្រោល ស្រាប់តែ​លួងលោម​រូប​គាត់​ដែល​ជា​ម្ដាយបង្កើត​សុំ​រួម​ភេទ​ជាមួយ​ជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​គាត់​មិន​ព្រម​ឡើយ និង​បាន​ណែនាំ​កុំ​ឲ្យ​ធ្វើ​បែប​នេះ ក្រោយមក​កូនប្រុស​រូប​នេះ​បាន​យក​កាំភ្លើង​១​ដើម​ច្រក​ក្នុង​ការុង​រួច​យក​ទៅ​កប់​ដី​ក្នុងផ្ទះ​ជា​ការ​កំញើញ​ឲ្យ​រូប​គាត់​ខ្លាច ហើយ​ឲ្យ​យល់ព្រម​រួមរ័ក​ជាមួយ​រូបគេ ។

ប្រ​ភ​ដដែល​បាន​បន្ត​ថា ជាង​នេះ​ទៀត​ដំបូង​ឡើយ​គាត់​គិត​ថា​មិន​ចង់​ប្ដឹង​ឲ្យ​នគរបាល​ជួយ​ទេ​ដោយ​នឹក​ស្មានថា​ជន​នេះ​កែខ្លួន ប៉ុន្តែ​រហូត​ដល់​វេលា​ម៉ោង​២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមេសា នេះ​ខណៈ​គាត់​កំពុង​ដេក​នៅ​លើ​ផ្ទះ​កូន​ម្នាក់​នេះ​បាន​ស្រែកហៅ​សុំ​គាត់​រួម​រ័ក្ស​ទៀត ។ ខណៈនោះ​គាត់​នៅ​តែ​មិន​ព្រម​ដដែល ហើយ​កូន​តិរច្ឆាន​ខាងលើ​បាន​និយាយ​គំរាម​ថា «​ថាបើ​ម៉ែ​ឯង​មិន​ព្រម​ឲ្យ​រួម​ភេទ​ជាមួយ​ខ្ញុំ​ទេ យប់​នេះ​ខ្ញុំ និង​សម្លាប់​ចោល​ហើយ​» ខណៈនោះ​គាត់​មានការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ទើប​រត់​ចេញពីផ្ទះ​ទៅ​ដេក​នៅផ្ទះ​កូនប្រុស​ម្នាក់​ទៀ​នៅ​ឃុំ​ព្រៃ​ពួច​នោះ​ដែរ ។ បន្ទាប់​មក​គាត់​អត់ទ្រាំ​ទៅ​នឹង​ទ​ង្វើ​ដ៏​លាមក​របស់​កូន​អកតញ្ញូ​នេះ​បាន​តទៅ​ទៀត ទើប​សម្រេច​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម​កម្លាំង​បាន​ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ​ហើយ​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ និង​គាស់​យក​កាំភ្លើង​អាកា​៤៧ អត់​ស្វ័​យ​ដែល​ខូចគុណភាព និង​ត្រូវ​បាន​ជនសង្ស័យ​ច្រក​ក្នុង​ការុង​កប់​ដី​ក្បែរ​ផ្ទះ​ទុក​សម្រាប់​គំរាម​ស្ត្រី​ជា​ម្ដាយ ដើម្បី​សុំ​រួម​ភេទ ។ បន្ទាប់​មក​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ហើយ​ជនសង្ស័យ​ក៏​បាន​បដិសេធន៍​ថា ខ្លួន​មិន​បាន​សុំ​ម្ដាយ​រួម​ភេទ ការ​ស្រែកហៅ​ម្ដាយ​ឲ្យ​ចុះពីលើផ្ទះ​ទាំង​យប់​រំលង​អធ្រាត្រ​នោះ គឺ​ដើម្បី​ឲ្យ​ជួយ​មើល​កូន​របស់​ខ្លួន​ឈឺ​តែ​ប៉ុណ្ណោះ ។

ដោយឡែក​កាំភ្លើង​អាកា​ខ្លួន​រើស​បាន​ជាង​១​ឆ្នាំ​មក​ហើយ​រួច​យក​កប់​ដី​ទុក ព្រោះ​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​ឃើញ​មិន​បាន​ទុក​គំរាម​ម្ដាយបង្កើត​របស់​ខ្លួន​នោះ​ឡើយ ។ ទោះបីជា​ជនសង្ស័យ​ប្រកែក​ដោះសារ​បែប​ណា​ក៏​មិន​រួចខ្លួន​ដែរ យោង​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយ​ជន​នេះ​មិន​អាច​រួចខ្លួន​ឡើយ និង​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ